- Khmerpress
- ព័ត៌មានជាតិ
(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក ដោយដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងនោះទេ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលសត្វដំរីញីឈ្មោលរបស់ឡាវជូនដល់កម្ពុជាមួយគូ នៅឧទ្យានសួនសត្វព្រៃការពារ «ភ្នំតាម៉ៅ» ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក ឌិត
May 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និង ធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង (Global Summit of Women 2024 Roundtable Ministerial Award) លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងសី្រ» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំ ឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង
May 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មានជនអនាមិកបានបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ទៅបង្កើតគណនីក្លែងក្លាយ (Fake Account) ក្នុងគោលបំណងអាក្រក់ផ្សេងៗ។ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។ តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «សូមបងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ
May 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបចំពោះ«រឿងសណ្តែកកួរឡើងថ្លៃ» បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះវីដេអូក្នុងបណ្ដាញសង្គម និយាយទាក់ទងរឿងបន្លែងសណ្តែកកួរឡើងថ្លៃ ដោយក្នុង១គីឡូ តម្លៃ ៤ម៉ឺនរៀល។ តាមរយៈការបង្ហោះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ បានឆ្លើយតបចំពោះរឿងសណ្តែកកួរឡើងថ្លៃ យ៉ាងដូច្នេះថា៖ «រឿងសណ្តែកកួរឡើងថ្លៃ» — សូមផ្ញើរជូនប្អូនប្រុសវិមានវិញ៖ – សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។
May 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យបង្រៀនអក្សរផ្ចង់ចិនទៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ដើម្បីពង្រីកការយល់ដឹងនិងផ្លាស់ប្ដូរវប្បធម៌ ទស្សនវិជ្ជា និងសិល្បៈរវាងប្រជាជនកម្ពុជានិងប្រជាជនចិន។ ការប្រកាសដាក់ឱ្យមានថ្នាក់អក្សរផ្ចង់ចិនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យព្រះយុគន្ធរនោះ ធ្វើឡើងនាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះយុគន្ធរផ្ទាល់តែម្ដង។ លោក តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានឱ្យដឹងថា អក្សរសាស្រ្តចិនត្រូវបានបង្កើតឡើងតាមបែបលក្ខណៈស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីប្រាជ្ញា និងទស្សនវិជ្ជាអប់រំ តាមរយៈស្នាដៃនៃការសរសរអក្សរផ្ចង់លើផ្ទាំងក្រដាសពណ៌ស ដោយប្រើជក់ជ្រលក់ទឹកខ្មៅរបស់ប្រជាជនចិនរាប់ពាន់ឆ្នាំមកហើយ។ លោកប្រធានសមាគមបានបន្តថា ការបង្កើតឱ្យមានថ្នាក់សិក្សាអក្សរផ្ចង់ចិននេះពិតជាមានសារសំខាន់ចំពោះសិស្សានុសិស្សកម្ពុជា ដោយមិនត្រឹមតែចេះនិយាយភាសាចិនប៉ុណ្ណោះទេ ថែមទាំងអាចមានសមត្ថភាពសរសរអក្សរផ្ចង់ចិនថែមទៀតផង
May 13, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្រាប់ដើមឈើលម្អតាមដងផ្លូវទាំង៣៧ខ្សែក្នុងក្រុងព្រះសីហនុ មានជិត១ម៉ឺន៣ពាន់ដើម បើគិតតាំងពីឆ្នាំ២០២៣ មកទល់ហ្នឹងពេលនេះ គឺមិនមានរន្ធដៅមួយណាគ្មានដើមឈើនោះទេ ព្រោះមានការចង្អុល បង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងក្រុមការងារថែរក្សាដាំដុះបន្ថែមទៀត ទើបដើមឈើទាំងនោះមិនមានភាពស្វិតស្រពោន ឬគ្មានជីវិតនោះទេ ហើយថែមទាំងលូតលាស់បានល្អមកដល់សព្វថ្ងៃថែមទៀតផង។ នេះជាការលើកឡើងរបស់លោកប្រធានមន្ទីរកសិកម្ម នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងវេលាដែលលោកចុះពិនិត្យក្រុមការងារជីករន្ធដៅដីសម្រាប់ដាំដើមឈើលម្អតាមដងផ្លូវជាតិលេខ៤ ដែលចាប់ផ្តើមពីរង្វង់មូលនាគខៀវ (ប្រលានយន្តងអន្តរជាតិខេត្តព្រះសីហនុ) រហូតទៅដល់ច្រកទ្វារទី១ នៃកំពង់ផែស្វាយ័ត ក្រុងព្រះសីហនុ មានចំនួនជិត៧ពាន់ដើម។ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
May 11, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ បណ្ដាសិស្សរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានអំពាវនាវដល់យុវជនដទៃទៀតសូមចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់គ្នាយ៉ាងតិច១ជំនាញ ដើម្បីទទួលបានជំនាញច្បាស់លាស់ មានការងារធ្វើសមរម្យ និងទទួលបានប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត ខណៈពួកគេបញ្ជាក់ហើយថាការរៀនជំនាញនីមួយៗនោះមិនពិបាកណាស់ណាទេ។ គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន១០ស្ថាប័ន ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលជាសាលាមួយចូលរួមអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ហើយក្រុមអ្នកសារព័ត៌មានក៏បានជួបសម្ភាសន៍ជាមួយនាយកវិទ្យាស្ថាន លោក កែម ជាក់នី លោកគ្រូ អ្នកគ្រូ និងបណ្ដាសិស្សដែលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈមួយចំនួនផងដែរ។ ពាក់ព័ន្ធនឹងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់នេះដែរ លោកនាយក កែម ជាក់នី បានបញ្ជាក់ថា នៅជំហានទី១ តាមផែនការរបស់វិទ្យាស្ថានលោក គឺជ្រើសរើសសិស្សតែ៣៩០នាក់ តែជាក់ស្ដែងមានសិស្សចុះឈ្មោះចូលរៀនមានរហូតដល់៤៤៨នាក់ (លើសផែនការ១៤ភាគរយ) ដែលបច្ចុប្បន្នកំពុងទទួលការបណ្ដុះបណ្ដាលតាមជំនាញផ្សេងៗ។ មានទីកំណើតនៅស្រុកសំរោងទង យុវជន សេង
May 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយបញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ហើយពលរដ្ឋអះអាងថា ចាញ់បោកលុយកាក់នោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុស នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខវិញជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លោកឧត្តមសេនីយ៍ឯក ស្នងការបានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមបញ្ជាក់ជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូន និងមហាជន មេត្តាជូនជ្រាបថា ករណីដែលបណ្ដាញសង្គម បង្ហោះនោះ
May 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំនួន ៤រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភានេះ។ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង ៤រូបរួមមាន៖ ១- បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានឋានៈស្មើ រដ្ឋមន្ត្រី ២- បណ្ឌិតសភាចារ្យ ជូ វិជិត្ត មានឋានៈស្មើ
May 11, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សអាមេរិក Tesla នឹងចំណាយប្រាក់ជាង ៥០០លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកបណ្តាញសាកថ្មល្បើនលឿនរបស់ខ្លួន ខណៈដំណឹងនេះត្រូវបាននាយកប្រតិបត្តិ លោក Elon Musk ប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ និងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបញ្ឈប់បុគ្គលិកមួយចំនួនធំក្នុងក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ លោក Musk បាននិយាយនៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម X ថា «គ្រាន់តែចង់បញ្ជាក់ឡើងវិញថា Tesla នឹងចំណាយប្រាក់លើសពី ៥០០លានដុល្លារ ដើម្បីពង្រីកបណ្តាញ Supercharger របស់យើង និងដើម្បីបង្កើតឆ្នាំងសាកថ្មីរាប់ពាន់កន្លែងក្នុងឆ្នាំនេះ ខណៈទំហំទឹកប្រាក់នេះ គ្រាន់តែនៅលើឧបករណ៍សាកថ្មី និងការពង្រីកចំនួនប៉ុណ្ណោះ
May 11, 2024









