- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា
April 22, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត។ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការអប់រំ ដល់យុវជនដែលជាម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈបច្ចេកទេស ឲ្យយល់ដឹងអំពីច្បាប់។ នគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង
April 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩៧លានដុល្លារអាមេរិក ពីការនាំចេញកង់ ថយចុះ ៤៣.០១% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ជាង១៧០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញកង់របស់ប្រទេសកម្ពុជា នៅតែឈានមុនគេ បើប្រៀបធៀបនៅក្នុងតំបន់ បើទោះបីជាតម្លៃនៃនាំចេញកង់ ធ្លាក់ចុះយ៉ាងណាក៏ដោយក្ដី។ បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម, ទីផ្សារសំខាន់ៗ ដែលកម្ពុជា
April 20, 2024 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦នាក់។ ករណីលួចមានស្ថានទម្ងន់ទោស(ធាក់វាយប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម,រក្សាទុកនៅសារធាតុញៀនខុសច្បាប់។ ករណីទី១ -កើតហេតុ៖ នៅថ្ងៃទី១៣-០៤-២០២៤ ម៉ោង០១និង៣០នាទី -នៅចំណុច៖ តាមផ្លូវ២១ មុខមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១នាក់ ឈ្មោះ សែ
April 19, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ មានហេតុផលធំៗចំនួនពីរ ដែលអ្នកប្រហែលជាចង់ទិញ iPhone ម៉ូដែល Plus ជាងម៉ូដែលផ្សេងទៀតដែលដាក់លក់។ អត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ទាំងនោះ គឺថាមពលថ្មធំជាង ដែលអាចត្រូវបានកាត់បន្ថយនៅលើ iPhone 16 Plus និងមួយទៀត គឺអេក្រង់ធំជាង។ ប៉ុន្តែគួរឱ្យស្តាយ មានដំណឹងលេចលឺមកថា iPhone 17 Plus អាចនឹងមានអេក្រង់តូច ជាង iPhone 15។ នេះបើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Toms Guide នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ យោងតាមអ្នកជំនាញផ្នែកអេក្រង់លោក Ross Young
April 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត (៦,១ ភាគរយ) នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia Stats នាពេលថ្មីៗនេះ។ សម្រាប់ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ដោយឡែកចំណាត់ថ្នាក់ទី២ គឺប្រទេសហ្វីលីពីន ទី៣ ប្រទេសវៀតណាម ទី៤ ប្រទេសឥណ្ឌូនេស៊ី និងទី៥ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ ចំណាត់ថ្នាក់ទី៦ គឺប្រទេសឡាវ ទី៧ ប្រទេសព្រុយណេ ទី៨ ប្រទេសថៃ
April 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) ឬ Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។ អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ បានសម្រេចកែសម្រួលថ្មី ដោយអនុលោមតាមក្រមប្រឆាំងដូប៉ាពិភពលោក និងបទប្បញ្ញត្តិផ្សេងៗ ពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡា នៃទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក (WADA) ដើម្បីចេញឲ្យអនុវត្តចាប់ពីពេលនេះតទៅ។ ខាងក្រោមនេះជាអនុក្រឹត្យ៖
April 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្លូវដែកនៅកម្ពុជា បានដាក់ចេញវិធានការបន្ទាន់ចំនួន៣ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើផ្លូវដែក។ នៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា បង្ហាញវិធានការពង្រឹងសុវត្ថិភាពតាមផ្លូវរថភ្លើង។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង នៅចំណុចផ្លូវទៅច្រកល្អៀង ក្នុងភូមិបំណក់
April 6, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះថា រយៈពេល២៦ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ១០,៣០១.៦៥ហិកតា រកឃើញជនសង្ស័យចំនួន ៤៧នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩២នាក់។ លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង ម៉ូតូ ២៣គ្រឿង គោយន្ត១គ្រឿង
April 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តសម្រមសម្រួលពលករខ្មែរដែលបាននិងកំពុងត្រលប់មកស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្តសម្របសម្រួលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការលើកលែងតម្លៃទិដ្ឋាការ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួតជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីបន្តទទួលស្វាគមន៏បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»។ លោកបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយជូនដំណឹង និងសុំឲ្យពលករជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀតអំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក។ លោកបន្ថែមថា បងប្អូនពលករស្ទើរតែ១០០%បានដឹងពីអនុសាសន៍របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល (Re-Entry)
April 6, 2024









