- Khmerpress
- ព័ត៌មានជាតិ
(ក្រចេះ)៖ កូនផ្សោតមួយក្បាលទៀត ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតព្រែកកាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតទើបកើតថ្មីមួយក្បាលនេះ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥៖១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។ សូមជម្រាបថា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណចំពោះឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត
April 23, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ ស្របពេលអាកាសធាតុអំណោយផលគ្មានភ្លៀងធ្លាក់នោះ ប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស និងបណ្តាស្រុកផ្សេងៗទៀត នៃខេត្តរតនគិរី កំពុងនាំគ្នាសម្រុកចូលព្រៃប្រមូលផលផ្លែសំរ៉ង លក់ឲ្យឈ្មួញវៀតណាម ខណៈតម្លៃមានការធ្លាក់ចុះបន្តិច រីឯសមត្ថកិច្ចមួយចំនួនសប្បាយកើបលុយពីការអនុញ្ញាតឲ្យពួកគាត់ចូលទៅក្នុងព្រៃ និងដឹកផ្លែសំរ៉ងចេញមកលក់នៅទីផ្សារ។ នៅតាមឃ្លាំងធំៗ នៅក្រុងបានលុង មានថៅកែជនជាតិវៀតណាមម្នាក់ឈ្មោះ «ចែង៉ុក» ដែលស្ពាយលុយពីវៀតណាម មកជាច្រើនលានដុល្លាររង់ចាំទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។ បើតាមក្រុមឈ្មួញវៀតណាម ឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃក្នុង១គីឡូក្រាម ៤០,០០០រៀល និងលេខ២តម្លៃក្នុង១គីឡូក្រាម
April 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រកាសថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម បានកំណត់ដល់បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត ជាដើម។ ប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្ដីពី ការអនុវត្តមិនសុចរិកក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះបានឲ្យដឹងថា «បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត អាគារលក់ផលិតផល និងស្ថានីយ ដេប៉ូលក់ ប្រេងឥន្ធនៈនិង/ឬឧស្ម័ន លើកលែងតែតូប ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ»។ ក្រសួងបញ្ជាក់ថា ការបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស
April 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការពង្រឹង និងពង្រីកបន្ថែមលើវិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឱ្យគុណភាព របស់សិស្សល្អប្រសើរឡើង និងទទួលបានការសាទរ និងគាំទ្រជាខ្លាំងពីសំណាក់អាណាព្យាបាលរបស់សិស្ស ដែលបានជួយឱ្យកូនរបស់ពួកគាត់ កាន់តែមានសមត្ថភាពខ្លាំងជាងមុន ជាក់ស្តែងកូនខ្មែរចំនួន ១២នាក់ បានទៅធ្វើការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ (IMEC) នៅអូស្ត្រាលី មានសិក្សមកពី១០ប្រទេសចូលរួម ក្នុងនោះសិស្សឆ្នើមរបស់កម្ពុជា បានដណ្តើមយកបានលេខ១ សម្រាប់កម្រិតប្រឡងថ្នាក់ទី១០ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ សរុប ១២គ្រឿង។ គួរបញ្ជាក់ថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC ផ្តោតសំខាន់លើការប្រឡងគណិតវិទ្យា មាន២ជុំ វគ្គជម្រុះក្នុងស្រុក និងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអូស្ត្រាលី ហើយការទៅធ្វើការប្រកួតប្រជែងនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education
April 22, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ បុរសជាកម្មករលើកខ្សាច់ម្នាក់ បានស្លាប់បាត់បង់ជីវិតក្រោយយកក្បាលគ្រាប់មិនទាន់ផ្ទុះ មកដំកែច្នៃនៅកន្លែងធ្វើការរបស់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅទីតាំងដេប៉ូខ្សាច់ គឹម លាង ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧៖១០នាទីល្ងាចម្សិលមិញនេះ។ តាមរយៈរបាយការណ៍សមត្ថកិច្ចខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាកម្មករលើកខ្សាច់ថ្មឥដ្ឋ ដើម្បរកចំណូលចិញ្ចឹមជីវិត។ សមត្ថកិច្ចបានបន្តថា៖ «តាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស
April 22, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនគ្រោងនឹងចេញផ្សាយហ្គេមនៅលើទូរស័ព្ទដៃថ្មីមួយ ដែលមានឈ្មោះថា «Dungeon and Fighter» ខណៈពេលវេលារំពឹងទុកអាចនឹងមកដល់នៅថ្ងៃទី២១ ខែឧសភា បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល ៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ហ្គេមថ្មីនៅលើកំណែទូរស័ព្ទដៃនេះ ត្រូវបានគេឱ្យដឹងថា បានបង្កើតឡើងដោយការសហការរួមគ្នារវាងក្រុមហ៊ុន Tencent និងក្រុមហ៊ុនកូរ៉េ Nexon ហើយកន្លងមកមាននៅលើតែកំណែកុំព្យូទ័រប៉ុណ្ណោះ នឹងជាហ្គេមដែលរកចំណូលបានច្រើនបំផុតមួយរបស់ពិភពលោក។ បើតាមរបាយការណ៍ចេញផ្សាយហ្គេម «Dungeon and Fighter» នេះត្រូវបានចេញផ្សាយរួចហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២កន្លងទៅ ហើយវាបានក្លាយជាហ្គេមដ៏ពេញនិយមបំផុត។ ដោយឡែកចំពោះការចេញផ្សាយនៅក្នុងប្រទេសចិនផ្ទាល់
April 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនប្រតិភូកីឡា អាជ្ញាកណ្ដាល គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៣៩នាក់ ចូលរួមប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ នាទីក្រុងបាងកក ប្រទេសថៃ នាចុងសប្ដាហ៍នេះ ។ មុនចាកចេញពីមាតុភូមិចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ នៅល្ងាចថ្ងៃទី២១ ខែមេសា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិកាសហព័ន្ធ ជួបសំណេះសំណាល និងផ្ដាំផ្ញើដល់ប្រតិភូ និងអត្តពលិកទាំងអស់ ក្នុងការត្រៀមលក្ខណៈ ទាំងបច្ចេកទេស និងស្មារតី ដើម្បីត្រៀមប្រកួតប្រជែង ដណ្ដើមលទ្ធផលល្អជូនជាតិមាតុភូមិ ក៏ដូចជាតបស្នងសងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
April 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភាគីកម្ពុជា-ចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរ ដែលដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ។ ពិធីអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិន កាលពីចុងខែកុម្ភៈ បានអនុម័តអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូលទៅកាន់ទីផ្សារចិនជាផ្លូវការ ក្រោយពីកម្ពុជាបានបញ្ចប់គ្រប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន។ គួរឭលឹកថា
April 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង ៧ ៥៩៥ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ករណីទី១៖ បំណែកសាច់មាន់និងគ្រឿងក្នុងមាន់ចំនួន ៣៩៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ ករណីទី២៖ កោះមាន់និងជើងទាចំនួន
April 22, 2024 - សង្គម
(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជនទុច្ចរិតដែលប្រើប្រាស់ហ្វេសប៊ុក យករូបថតលោកទៅកែច្នៃ ហើយរៃអង្គាសលុយពីប្រជាពលរដ្ឋ។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា៖ «ខ្ញុំសូមប្រកាសថា ថ្ងៃនេះ មាន Account Facebook ឈ្មោះ Phorn Sophary បានយករូបថតខ្ញុំ និងភរិយាខ្ញុំ (ថតពេលអុចធូបគោរពវិញ្ញាណក្ខន្ធរៀមច្បង សំបូរ ម៉ាណ្ណារ៉ា) យកទៅកាត់តដាក់រូបថតកូនក្មេងណាមិនដឹងទេ(?) ដែលខ្ញុំមិនដែលស្គាល់ រួចយកមកផុសដាក់ផ្សាយបោកប្រាស់ រៃអង្គាសសុំលុយសាធារណជន ឲ្យខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ
April 22, 2024









