- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ជាលើកទី៤។ នេះបើតាមសេចក្ដីសម្រេចប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សូមជម្រាបថា កាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា លើកទី៣ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩។ យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ បានកំណត់ថា ក្រុមប្រឹក្សាមានអាណត្តិ៥ឆ្នាំ
September 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សាលារាជធានីភ្នំពេញ មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះស្ថិតក្រោមការដឹកនាំរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃសាលារាជធានីភ្នំពេញជាច្រើនកុះករផងដែរ។ សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម
September 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦០ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ទទួលបានទឹកប្រាក់ប្រមាណ ៨២០លានដុល្លារ ថយចុះជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មូលហេតុដែលនាំឱ្យការនាំចេញស្វាយចន្ទីធ្លាក់ចុះនេះ ដោយការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ នៅឆ្នាំនេះដោយផលិតបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោនប៉ុណ្ណោះ។ កត្តាទី២ កសិករបានកាប់ដើមស្វាយចន្ទីចោលមួយចំនួន
September 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រកាសឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រប់មធ្យោបាយ និងហាមឃាត់រាល់ការផលិតមាតិការតាមបណ្តាញសង្គមដែលទាក់ទងការជំរុញឱ្យពលរដ្ឋប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ។ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានពិនិត្យ ឃើញថា នាពេលថ្មីៗនេះ មានសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ដោយពុំមានការ អនុញ្ញាតពី គ.ល.ក. និងមានសកម្មភាពផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដោយ មានការចូលរួមពីសាធារណជន និងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) ក្នុងការផ្សព្វផ្សាយ ផលិតវីដេអូខ្លីៗ និងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានខ្លឹមសារអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែង ដែលផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបង្កឱ្យមានជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ដើម្បីពង្រឹងការអនុវត្តច្បាប់
September 19, 2023 - ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ អ្នកទូតជាន់ខ្ពស់កាណាដាម្នាក់ ត្រូវបានបង្គាប់ឱ្យចាកចេញពីប្រទេសឥណ្ឌា ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងអូតាវ៉ា បានប្រកាសបណ្តេញអ្នកការទូតឥណ្ឌាម្នាក់ ចំពេលដែលភាពតានតឹងហាក់កំពុងកើនឡើងកម្តៅ ជុំវិញករណីឃាតកម្មលើសកម្មជន Sikh ម្នាក់ កាលពីប៉ុន្មានខែកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា «ការសម្រេចចិត្តខាងលើរបស់ទីក្រុងញូវដែលី បានឆ្លុះបញ្ចាំងអំពីការកើនឡើងនៃក្តីបារម្ភ ចំពោះការលូកលាន់ជ្រៀតជ្រែកពីសំណាក់ក្រុមអ្នកការទូតរបស់កាណាដា មកលើកិច្ចការផ្ទៃក្នុងរបស់យើង ហើយនិងការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងសកម្មភាពដែលប្រឆាំងនឹងប្រទេសឥណ្ឌា»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងសកម្ម នូវការសង្ស័យអំពីការជាប់ទាក់ទងគ្នា រវាងភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា ជាមួយនិងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនជនជាតិភាគតិចស៉ីគ (Sikh) នៅខេត្ត
September 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថារហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ សូមម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៕ សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ពីការការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន២លើក។ យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកលើកទី១នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន១០លានដុល្លារអាមេរិក និងលើកទី២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន១០លានដុល្លារអាមេរិក៕ សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរជាតិអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នឹងចេញសេចក្ដីប្រកាសណែនាំលម្អិតមួយ អំពីអត្ថប្រយោជន៍ និងនីតីវិធីនានា ពាក់ព័ន្ធការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ សហគ្រាស។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ក្រោយការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា សេចក្ដីជូនដំណឹងដែលនឹងចេញនៅរសៀលនេះ ក៏ភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗផងដែរ ដើម្បីទទួលបានការអនុគ្រោះនេះពីរាជរដ្ឋាភិបាល។ លោក កែវ រតនៈ
September 19, 2023 - ព័ត៌មានជាតិ
(តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៉ី ប្រធានាធិបតីកូរ៉េ បានបញ្ជាក់ប្រាប់សម្តេចថានឹងខិតខំពង្រីកចំនួនកូតាពលករខ្មែរ ឱ្យបានច្រើនដើម្បីចេញទៅធ្វើការនៅកូរ៉េ ពីព្រោះពលករខ្មែរ មានស្មារតីខិតខំ និងមានសីលធម៌ល្អ។ ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។ សម្តេចធិបតី ហ៊ុន ម៉ាណេត បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រធានាធិបតីកូរ៉េ ឆ្នាំនេះគាត់ជួបខ្ញុំនៅទីក្រុងហ្សាការតា គាត់ថានឹងខិតខំពង្រីកកូតាឱ្យបងប្អូនយើងបានទៅធ្វើការនៅទីនោះបន្ថែមទៀត
September 19, 2023 - ព័ត៌មានជាតិ
(តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង សូមកុំបារម្ភរឿងថ្លៃសេវាធ្វើលិខិតឆ្លងដែន ឬបន្តសុពលភាពលិខិតឆ្លងដែនឡើងថ្លៃជាងមុនឱ្យសោះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំសម្រួលឱ្យតម្លៃសេវាកម្មនេះនៅទាបក្នុងកម្រិតណាមួយ សម្របសម្រួលជួយក្នុងការបំពេញបែបបទស្នើសុំ និងពន្លឿនឱ្យរហ័សជាងមុន។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១.៨ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា មានប្រជាពលរដ្ឋ ក៏ដូចជាពលករខ្លះបានបង្ហាញការព្រួយបារម្ភចំពោះតម្លៃសេវាធ្វើលិខិតឆ្លងដែន ឬបន្តសុពលភាពលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េផ្ទាល់នោះ (នៅស្ថានទូតកម្ពុជា) អាចឡើងថ្លៃជាងមុនទ្វេគុណ គួបផ្សំនឹងការរិះគន់ញុះញង់ពីសំណាក់ក្រុមប្រឆាំងផងដែរ។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្លៃសេវាអត់មានគុណជាពីរនោះទេ គ្រាន់តែអស់ថ្លៃផ្ញើបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការបំពេញបែបបទស្នើសុំ (Apply) និងកិច្ចការមួយចំនួនទៀត
September 19, 2023









