Khmerpress
  • ព័ត៌មានជាតិ

    (តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល សិក្សាលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ សហគ្រាស ដើម្បីជាចំណែកជួយសម្រួលដល់និយោជក ក្នុងការពង្រីកច្រវាក់ផលិកម្ម និងជំរុញការនាំចេញ។ ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសិក្សាបញ្ចុះលទ្ធភាពនេះ អាចអនុវត្តសាកល្បងចាប់ពីខែតុលា ឆ្នាំ២០២៣នេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។ បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការបញ្ចុះតម្លៃអគ្គិសនីជូនបណ្ដារោងចក្រ

    September 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន Season Fresh Co.,Ltd, ដែលជាក្រុមហ៊ុននាំចេញផលិតផលស្រស់ ឈានមុខគេរបស់កម្ពុជា ក្រោមកិច្ចសហការជាមួយ Shanghai GrandFruit Import & Export Co., Ltd (GrandFruit) ដែលជាអ្នកចែកចាយផ្លែឈើអន្តរជាតិដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមដំណើរការដឹកជញ្ជូនផ្លែមៀនប៉ៃលិនស្រស់ ទៅប្រទេសចិនជាលើកទីពីរ ដោយជោគជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣។ សមិទ្ធផលដ៏សំខាន់នេះ អាចសម្រេចទៅបានតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ជាមួយនឹងការសម្របសម្រួលរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Advance

    September 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការផ្សាយបន្តផ្ទាល់ចំនួន ៣កន្លែងថែមទៀត ដើម្បីឱ្យពលរដ្ឋអាចទស្សនាឱ្យបានច្រើនកុះករ។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ១៨៖០០យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖ ១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ

    September 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ក្រសួងបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះ កម្ពុជាអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ទៅតាមតំបន់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តី សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន បើកការស៉ើបអង្កេត តាមពាក្យបណ្តឹងរបស់ពលរដ្ឋ ពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាល ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មា​ន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ក្រសួងបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះ កម្ពុជាអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ទៅតាមតំបន់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មិនបានចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន នោះទេ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បានបញ្ជាក់ថា ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night 14

    September 18, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បាននិយាយនៅចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅ ដែលរួមមានការបន្ធូរបន្ថយតម្លៃអគ្គិសនីជាបណ្តើរៗ និងការដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំថ្ងៃផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ដើម្បីទប់ទល់នឹងតម្រូវការទន់ខ្សោយលើការនាំចេញរបស់ថៃ និងភាពជឿជាក់កម្រិតទាបរបស់អ្នកវិនិយោគ លោក ស្រេតថា និងក្រុមចម្រុះទាំង ១១ក្នុងរដ្ឋាភិបាលរបស់លោក បានសន្យាធ្វើឲ្យសេដ្ឋកិច្ចថៃរស់ឡើងវិញ ជាមួយនឹងការដាក់ចេញនូវវិធានការប្រជានិយមជាបន្តបន្ទាប់ ដែលរួមមានការព្យួរបំណុលសម្រាប់កសិករ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនពេញវ័យថៃ។ លោក ស្រេតថា បានបញ្ជាក់ថា «យើងបានកាត់បន្ថយតម្លៃអគ្គិសនីរួចហើយ

    September 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៨។ រោងចក្រ សហគ្រាសទាំង​១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣,

    September 18, 2023
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យឃើញថា ជាលើកដំបូងបំផុត ដែលជាង១០ភាគរយនៃប្រជាជនជប៉ុនសរុប មានអាយុច្រើនជាង៨០ឆ្នាំ ស្របពេលដែលប្រទេសអាស៉ីខាងកើតមួយនេះ កំពុងប្រឈមនឹងស្ថានភាពប្រជាជន ដែលមានវ័យចំណាស់កាន់តែច្រើនឡើងៗ ក្នុងសន្ទុះយ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ទិន្នន័យរដ្ឋាភិបាលខាងលើ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ នៅមុន «ទិវាគោរពដឹងគុណចាស់ទុំ» នាថ្ងៃចន្ទនេះ ក៏បានបង្ហាញដែរថា ភាគរយនៃចំនួនប្រជាជនជប៉ុន ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានកើនដល់២៩.១ភាគរយ។ អត្រានេះបើនៅក្នុងប្រទេសអ៉ីតាលី ដែលជាប់​ចំណាត់ថ្នាក់លេខ២គឺ ២៤.៥ភាគរយ និងហ្វាំងឡង់ដែលស្ថិតនៅលេខ៣ គឺ២៣.៦ភាគរយ។ ដូច្នេះមានន័យថា ជប៉ុនគឺជា​ប្រទេសលើពិភពលោក ដែលមានអត្រាមនុស្សចាស់ច្រើនបំផុត

    September 18, 2023