- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការបន្តពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេចនៅឡើយ ខណៈភាគីនិយោជកដាក់តួលេខ ២០១.៥ដុល្លារ, ភាគីរាជរដ្ឋាភិបាលទើបបញ្ចេញតួលេខរបស់ខ្លួនគឺ ២០២ដុល្លារ រីឯភាគីសហជីពបានស្នើតួលខ២ផ្សេងទៀត គឺទីមួយតួលេខ ២០៤ដុល្លារ និងទីពីរតួលេខ ២១៣ដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិតចំនួន១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ជាលទ្ធផល
September 18, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ដូមិនិច វីលាម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានអញ្ជើញជួបលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងបំណងបំពេញទស្សនៈកិច្ចស្វែងយល់ពីវិស័យសក្តានុពលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន កម្ពុជា-អង់គ្លេស។ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស បានលើកឡើងថា សូមកោតសសើរចំពោះសមិទ្ធផលដ៏ច្រើនឥតគណនា ជាពិសេសការីកចម្រើនលើគ្រប់វិស័យ ក្នុងនោះមានវិស័យកាត់ដេរ រួមមានសម្លៀកបំពាក់ កាបូប សម្រាប់នាំចេញទៅក្រៅប្រទេស ដែលភាគច្រើនមានគឺការផលិតចេញពីទឹកដីនៃខេត្តកំពង់ស្ពឺនេះ ។ លោករាជទូតអង់គ្លេស បានបន្តថា អ្វីដែលគាត់មិននឹកស្មានដល់នោះចាប់តាំងពីគាត់ចូលមកធ្វើជាអគ្គរាជទូតប្រចាំនៅកម្ពុជា
September 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សេចក្តីណែនាំនេះ ធ្វើឡើងតបតាមអនុវត្តតាមអនុសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋានប្រាសាទកោះករ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម៖ ១៖ គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
September 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ កីឡាការិនី ស៉ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ជ្រើសរើសជើងឯកអាស៉ីលើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) លើវិញ្ញាសា ទ្រីយ៉ូ សម្តែងជាក្រុម។ ការប្រកួតនេះ បានធ្វើឡើងប្រទេសម៉ុងហ្គោលី នៅថ្ងៃទី១៧ កញ្ញា ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះនៅសាធារណរដ្ឋប្រជាមានិតចិន បាននាំមកមកនូវលទ្ធផលផ្លែផ្កាដ៏ធំធេងជូនជាតិមាតុភូមិហួសពីការរំពឹងទុក នាំមកនូវសេចក្តីរីករាយ អបអរសាទរពីប្រជាជនកម្ពុជាគ្រប់ទិសទី។ នេះបើតាមលោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ បន្ទាប់ពីការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋប្រជាមានិតចិន លោកប្រធានាធិបតី ស៉ី ជីនពីន លោកប្រធានសភាតំណាងប្រជាជនចិន ចាវ ឡឺជី និងលោកនាយករដ្ឋមន្រ្តី លី ឈាង ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ធ្វើឲ្យស៉ីជម្រៅនូវការបន្ស៉ីគ្នាជាយុទ្ធសាស្រ្តរវាងយុទ្ធសាស្រ្តបញ្ចកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងផ្តោតលើការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
September 18, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដងព្រែកឲ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទឹកជំនន់ ដោយសារតែស្ថានភាពទឹកនៅក្នុងខេត្តក្រចេះមានការហក់ឡើងដល់១៩.៩៥ម៉ែត្រ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ តាមការព្យាករណ៍ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះនៅថ្ងៃស្អែក នឹងមានការហក់ឡើងបន្តទៀត ហើយកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅក្នុងខេត្តក្រចេះគឺកម្ពស់២២ម៉ែត្រ។ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតឡើងដោយយថាហេតុ គណះកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តសូមធ្វើការណៃនាំដល់បងប្អូនប្រជាពលរដ្ឋរស់ៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក មេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ដូចខាងក្រោម៖ ១. វេចខ្ចប់សម្ភារៈសំខាន់ៗទុកជាមុនដូចជាអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតថវិកា និងឯកសារផ្សេងៗ។ ២. ត្រៀមបម្រុងទុក្ខសម្ភារៈសំខាន់ៗ ដូចជា ស្បៀងទឹកកញ្ចប់សង្គ្រោះបន្ទាន់ សាប៊ូ ភួយ អាវភ្លៀង ទូរសព្ទដែល ១២៩៤ និងសម្ភារៈដទៃទៀត។ ៣. បើមិនមានការចាំបាច់កុំចេញធ្វើដំណើរ ឬទៅនេសាទ។ ៤.
September 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា នៅក្នុងពិភពលោក, ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានប្រជាជនទទួលទានត្រីខ្ពស់ជាងគេបំផុត ពោលគឺពលរដ្ឋមួយរូប ទទួលទានត្រីប្រមាណ ៥៧.៣គីឡូក្រាម ក្នុងមួយឆ្នាំ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល កញ្ញា អ៊ឹម រចនា អញ្ជើញបើកដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោយប្រមូលផល ដែលទទួលផលពីគម្រោង CAPFish។ ពិធីនេះ បានរៀបចំធ្វើឡើង នាសាលប្រជុំសែនពិដោរ នៃក្រសួងកសិកម្ម
September 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតទូលថ្វាយ ប្រគេនដំណឹងដល់សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈសង្ឃនាយកសូមប្រគេនព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងប្រទេសកម្ពុជាឱ្យបានព្រមៗគ្នា នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា
September 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមគោលការណ៍ឯកភាពពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តី ជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនិងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 16, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានទទួលស្គាល់ជាផ្លូវការថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯសេតវិមាន នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ហើយក៏នឹងមានការប្រកាសជំនួយបន្ថែមសម្រាប់អ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ព័ត៌មានស្តីពីគម្រោងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី មកកាន់សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ វានឹងជាដំណើរទស្សនកិច្ចលើកទី២ហើយ របស់លោកប្រធានាធិបតីអ៊ុយក្រែនមកកាន់ទីនេះ
September 16, 2023









