Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភាគីពាក់ព័ន្ធជាច្រើន មានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ អង្គការសម្អាតទន្លេសមុទ្រ ក្រុមហ៊ុនខេមប្រ៊ូ អាជ្ញាធរមូលដ្ឋាន កម្មកររបស់ក្រុមហ៊ុនប្រមូលសំរាមទាំង៣ យុវជន សិស្សានុសិស្ស និងស្ថាប័នដៃគូផ្សេងទៀត បានចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមត្រើយម្ខាងនៃមាត់ទន្លេសាប ចាប់ពីសាលាបឋមសិក្សាជ្រោយចង្វាដល់សណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ លោក ហួត ហៃ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានការរីកចម្រើនកាន់តែឈានឡើង ដូច្នេះធ្វើឱ្យចំនួនប្រជាពលរដ្ឋមានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះចំនួនសំរាមដែលចេញពីការប្រើប្រាស់ក៏មានការកើនឡើងផងដែរ ក្នុងរង្វង់៣៧០០តោនក្នុងមួយថ្ងៃ។ លោកបានបញ្ជាក់ថា «ការរៀបចំទិវាសម្អាតពិភពលោក​នេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការការពារបរិស្ថាន បញ្ជ្រាបការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម សំណល់រឹងផងដែរ»។

    September 16, 2023
  • ព័ត៌មានជាតិ

    (ណាននីង, ចិន)៖ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីហើយ ដើម្បីត្រៀមបើកពិព័រណ៍ចិន-អាស៊ានលើកទី២០។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងណាននីង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី តំណាងតំបន់​ស្វយ័តក្វាងស៊ី អមដំណើរដោយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង។ សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗ​ទៀត​រវាងចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។ មេដឹកនាំប្រទេសសមាជិកអាស៊ាន ជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា តែងតែអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់មួយនេះ៕

    September 16, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល និងសម្ពោដាក់ឲ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ គឺជាអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការ កែលម្អបរិស្ថាន

    September 16, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ ដូចទៅនឹងជំនួបជាមួយប្រធានាធិបតីចិន និងប្រធានសភាប្រជាជនចិន​ដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក លី ឈាង នាយករដ្ឋមន្ត្រីចិនថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តនយោបាយចិនតែមួយដោយ​ឥត​ងាក​រេនោះឡើយ។ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅក្នុងប្រទេសចិន ក្រោយឡើងកាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានការបដិ​សណ្ឋា​​រកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតសមភាគីរបស់សម្តេច គឺលោក លី ឈាង នា​យក​រដ្ឋមន្ត្រីចិន។ រយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក លី ឈាង បានជួបពិភាក្សាការងារជាមួយគ្នារហូតដល់ទៅពីរដង។ លើកទី១​ត្រូវបាន​ធ្វើឡើងកាលពីសប្តាហ៍ទី១នៃខែកញ្ញា

    September 16, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើចិន ឱ្យបន្តជួយលើវិស័យសំខាន់ៗមួយចំនួនមានដូចជា សន្តិសុខថាមពល, ការកសាងហេដ្ឋា​រច​នា​សម្ព័ន្ធ, ការស្តារ និងជំរុញវិស័យទេសចរណ៍។ សម្តេចធិបតី ក៏បានស្នើចិន លើកទឹក​ចិត្ត​​អ្នក​វិនិយោគចិនគាំទ្រទៅលើគម្រោងទាំងឡាយ ស្ថិតក្រោមក្របខណ្ឌកិច្ចសហ​ប្រតិ​បត្តិការ​​ត្បូង​ពេជ្រ​ផងដែរ។ សំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួ​យ​លោក លី ឈាង នាយករដ្ឋមន្ត្រីចិន នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានមហាប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ ឆ្លើយតបនឹងសំណូមពរនេះ លោកនាយករដ្ឋមន្ត្រី លី ឈាង

    September 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងវិនិយោគថ្មីៗចំនួន ៦ថែមទៀត សរុបទុនវិនិយោគជាង ៣០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យបើកដំណើរការនៅកម្ពុជា។ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ TX FOOD (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ ២៖ CORP TRIM

    September 15, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបង្ហាញក្តីនឹករលឹកដល់សម្តេច​តេជោ ហ៊ុន សែន ដែលជាដៃគូបានកសាងនូវកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា និង​ចិន។ លោកប្រធានាធិបតីចិន បានផ្តាំផ្ញើឱ្យសម្តេចតេជោ ហ៊ុន សែន ទៅលេងប្រទេសចិនឱ្យបានញឹកញាប់។ ក្តីនឹករលឹករបស់លោកប្រធានាធិបតីចិន ចំពោះសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅ​ក្នុង​ជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹក​ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក ស៊ី ជិនពីង បានលើកឡើងក្នុងផ្តើមជំនួបនោះយ៉ាងដូច្នេះ «សម្តេច ហ៊ុន

    September 15, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បានចេញមុខនិយាយ​ប្រឆាំង ការប្រើប្រាស់កញ្ឆាសម្រាប់គោលដៅកម្សាន្ត ប៉ុន្តែលោកបានអះអាងថា រដ្ឋាភិបាលរបស់លោកនឹងបន្តគោលនយោបាយ គាំទ្រការប្រើប្រាស់វា​សម្រាប់គោលដៅវេជ្ជសាស្រ្តដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ កាលពីឆ្នាំ២០២២ ថៃបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ សម្រាប់​​បម្រើដល់គោលដៅវេជ្ជសាស្រ្ត។ ចំណែកនៅតាមហាងកាហ្វេក៏ដូចជាតាមភោជនីយដ្ឋាន ក៏ត្រូវបានអនុញ្ញាតឱ្យប្រើកញ្ឆាក្នុងកម្រិតកំណត់ នៅក្នុងភេសជ្ជៈនិងចំណីអាហារបានផងដែរ។ ប៉ុន្តែក្នុងរយៈពេលត្រឹម១សប្តាហ៍ក្រោយការធ្វើយ៉ាងដូច្នោះ រដ្ឋាភិបាលនៃប្រទេសអាស៊ានមួយនេះ ក៏បាន​ដាក់ចេញគោលការណ៍ផ្សេងៗ ដើម្បីព្យាយាមទប់ស្កាត់លទ្ធភាពនៃការប្រើប្រាស់កញ្ឆដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ រួមទាំង​ការប្រើប្រាស់ដោយកុមារ។ ថ្លែងក្នុងបទសម្ភាសជាមួយវែបសាយព័ត៌មានថៃ The

    September 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគបាល នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលបានតាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ។ ក្រោយពីចាប់ឃាត់ខ្លួន បុគ្គល ហុក ប៊ុនរ៉េត បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២៖ ដោយទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការ សម្ដេចធិបតី នាយករដ្ឋមន្រ្តី

    September 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ព្រះករុណាព្រះមហាក្សត្រ ចំនួន២ច្បាប់។ ដូច្នេះដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្ត ដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់។ ជនសង្ស័យដែលដែលក្លែងបន្លំនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣

    September 15, 2023