- Khmerpress
- ព័ត៌មានជាតិ
(ក្រចេះ)៖ មេឈ្មួញលក់សត្វព្រៃម្នាក់ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវតុលាការខេត្តក្រចេះសម្រេចឃុំខ្លួន ពីបទដឹកជញ្ជូនធ្វើពាណិជ្ជកម្មសាច់សត្វ កែច្នៃសំណាកសត្វ នាំចូលសត្វព្រៃដោយគ្មានច្បាប់អនុញ្ញាត។ ជនសង្ស័យរូបនោះមានឈ្មោះ ចក់ ចែម ជាមេឈ្មួញលក់សត្វព្រៃយ៉ាងសកម្ម នៅភូមិសាស្រ្តភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ការឃុំខ្លួននេះធ្វើឡើងតាមសាលដីការបស់លោក គុយ ពិទូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងចម្រុះដឹកនាំដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានចុះឆែកឆេរហាងបាយមួយកន្លែងស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ
September 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផលិតផលជលផលរបស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ ទៅកាន់ទីផ្សារប្រទេសចិនហើយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។ ផលិតផលជលផលដែលបាននាំចេញទៅទីផ្សារចិន ជើងដំបូងនេះ គឺ កំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ដែលជាផលិតផលជលផលធម្មជាតិ ដោយក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាទទូទៅ យកមកបង្កក ដើម្បីនាំចេញ។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហានរបស់កម្ពុជា។ កញ្ញាបន្តថា «ក្រសួងសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង នាថ្ងៃទី១៤ កញ្ញា
September 15, 2023 - ព័ត៌មានជាតិ
វ(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានមួយចំនួន ជុំវិញការចាប់ខ្លួនជនបរទេស ដែលទទួលបានសញ្ញាតិខ្មែរ ពាក់ព័ន្ធនឹងការសម្អាតប្រាក់ នៅប្រទេសសឹង្ហបុរី នាពេលថ្មីៗនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកឡើងថា កន្លងមកមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះជាមួយជនបរទេសដែលទទួលបានសញ្ញាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម។ ជាការកត់សម្គាល់ ការផ្សព្វផ្សាយព័ត៌មានមួយចំនួនខាងលើមានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ទៀតថា យោងតាមច្បាប់ស្តីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស
September 15, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះនិយតករប្រទេសបារាំងបានបញ្ជាឱ្យ Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ ក្រោយរកឃើញថាម៉ូដែលនេះបានរំលោភលើដែនកំណត់នៃការប៉ះពាល់និងវិទ្យុសកម្មរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ទីភ្នាក់ងារ National Frequency Agency (ANFR) របស់បារាំងបាននិយាយថា ម៉ូដែល iPhone 12 របស់ Apple នេះបានបញ្ចេញលើសវិទ្យុសកម្មដែលអនុញ្ញាត នឹងតម្រូវឱ្យ Apple ត្រូវតែបញ្ឈប់ការដាក់លក់ជាបន្ទាន់។ តាមរយៈការធ្វើតេស្តពីភ្នាក់ងារ ANFR ទៅលើស្មាតហ្វូនចំនួន ១៤១គ្រឿងទាក់ទងនឹងរង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្ម (SAR) ពីក្រុមហ៊ុននានារួមទាំងស្មាតហ្វូនរបស់
September 15, 2023 - ព័ត៌មានជាតិ
(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រក្រុមហ៊ុន China Huaneng Group ដែលបានធ្វើសកម្មភាពវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននេះ ចូលរួមបណ្តុះបណ្តាលផ្នែកអគ្គិសនី ដើម្បីលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋខ្មែរនៅក្នុងវិស័យនេះ។ ឈរលើស្មារតីកៀរគរការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែបង្អង់នោះឡើយទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី បានជួបជាមួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។ នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ដដែលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក វិន
September 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញលទ្ធផលនៃការប្រមូលពន្ធ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ដោយអគ្គនាយកដ្ឋានពន្ធដារប្រមូល បាន១០ ៣២៩,៧៨ ប៊ីលានរៀល ឬប្រមាណ ២ ៥៥០ លានដុល្លារស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ចំណែកការប្រមូលចំណូលក្នុងខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦២ ប៊ីលានរៀល ឬប្រមាណជា ២៣៧,៥៣ លានដុល្លារ ស្មើនឹង ៦,៦៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ លោក គង់ វិបុល បង្ហាញលទ្ធផលនេះ
September 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានរំលឹកឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ គឺនៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់ ដូច្នេះបងប្អូនដែលមិនទាន់បានប្រកាស និងបង់ពន្ធសូមប្រញាប់អញ្ជើញទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវដល់ម្ចាស់អចលនទ្រព្យថា «សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច បង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន»។ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ពិសេសអ្នកត្រូវបង់ពន្ធអចលនទ្រព្យនោះ អគ្គនាយកដ្ឋានពន្ធដារ បានផលិតវីដេអូណែនាំថ្មីមួយ ស្តីពីមុខងារ បង់ពន្ធអចលនទ្រព្យរហ័ស តាមរយៈកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App៕ ផ្តល់សិទ្ធិដោយ៖
September 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីឃើញការចែកចាយនូវវីដេអូ និងរូបភាព សិស្សស្រីមួយក្រុម នៃវិទ្យាល័យបាក់ទូក ដែលបានព្រួតគ្នាវាយសិស្សស្រីម្នាក់នៅតាមបណ្ដាញសង្គម Facebook ហើយនោះ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ លើករណីនេះ។ ក្រោយទទួលបានបទបញ្ជាអធិការនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនសិស្សស្រីបង្ក ចំនួន០៥នាក់ ដែលសង្ស័យពាក់ព័ន្ធករណីនេះ មកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់។ បន្ទាប់ពីធ្វើការសាកសួរគឺរវាងសិស្សទាំង០២ក្រុម ជាមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា ពួកគេមានទំនាស់ដោយសារពាក្យសំដីឌឺដងដាក់គ្នា ហើយឃ្លីបវីដេអូបង្ហោះនោះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានកោះហៅអាណាព្យាបាលទាំងសងខាង ដើម្បីសម្របសម្រួល
September 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងសិស្សស្រីមួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាវាយសិស្សស្រី ២នាក់ហើយថតបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក និងគំរាមមិនឲ្យចូលថ្នាក់រៀន រហូតដល់ជនរងគ្រោះខ្លាចមិនហ៊ានចូលសាលារៀនអស់ពេលជាងមួយខែ ត្រូវបានសមត្ថកិច្ចបញ្ចូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលវង់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ បើយោងតាមប្រភពពីអ្នកសារព័ត៌មាន ក្នុងស្រុក មុននេះបន្តិច បានឱ្យដឹងថា៖ «បន្ដិចទៀតបានឃើញមុខសិស្សស្រីក្លាហានថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ហើយ។ ដឹងរឿងពិតជាអាណិតក្មួយរងគ្រោះណាស់ មួយខែហើយដែលត្រូវគេធ្វើបាប ហើយលាក់ក្រុមគ្រួសារ និងគ្រូ ។ » សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេររៀបរាប់ឱ្យដឹងថា៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូកប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ ៧-៨នាក់
September 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៧ ខែឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលថ្នាក់ជាតិសរុបបានចំនួន ១៤ ៨៨៩ ប៊ីលានរៀល ឬប្រមាណ ៣.៦ពាន់លានដុល្លារ ដែលស្មើនឹង ៥៧.៤៩%%នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ និងបានកើនឡើង០.៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈការចំណាយប្រមាណជា ៤.១ពាន់លានដុល្លារ ដែលស្មើនឹង ៤៨.៨៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ អនុវត្តថវិការដ្ឋប្រចាំខែកក្កដា របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមរយៈពេល៧ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន ១៤
September 14, 2023









