Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ ការដាក់បទបញ្ជានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា នគរបាលចរាចរណ៍នឹងប្រើប្រាស់ពេល១សប្ដាហ៍ ដើម្បីអប់រំដល់ប្រជាពលរដ្ឋ ហើយក្រោយមកនឹងអនុវត្តវិធានការណ៍ពិន័យតាមច្បាប់។ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្ដីរបស់នាយឧត្តមសេនីយ៍ ស ថេត យ៉ាងដូច្នេះថា «បន្ទាប់ពីចប់កិច្ចប្រជុំនេះទៅយើងទុករយៈពេល៧ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយសិនមុនពេលយើងចុះអនុវត្តច្បាប់ ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋ។ ដោយមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ទើបយើងប្រញាប់ប្រញាល់ដើម្បីពិនិត្យដាក់ចេញនូវគោលការណ៍ក្នុងការអនុវត្តបន្ត ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧»។

    September 14, 2023
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យសមត្ថកិច្ច ចុះស៊ើបអង្កេតជាបន្ទាន់ ហាងកាហ្វេ នៅក្បែរវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម បន្ទាប់ពីទទួលព័ត៌មានថា ការធ្វើអាជីវកម្មនោះ មានភាពមិនប្រក្រតីធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។ លោកអភិបាលខេត្ត បានចាត់បញ្ជាសមត្ថកិច្ច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី អនហេង លក្ខិណា បានលើកឡើងថា កន្លងទៅថ្មីៗនេះ មានអាណាព្យាបាលសិស្ស បានរាយការណ៍ថា មានទីតាំងលក់កាហ្វេច្រើនកន្លែងនៅក្នុងប្លុកបុរីពិភពថ្មី ស្ថិតក្បែរវិទ្យាល័យព្រះសីហនុ ដែលរូបភាព នៃការធ្វើអាជីវកម្មនោះ មើលទៅលើសពីការលក់កាហ្វេធម្មតា។

    September 14, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)​៖ អវកាសយានិកអាមេរិក លោក ហ្រ្វេង រូប៊ីអូ (Frank Rubio) ទើបតែបានបំបែកកំណត់ត្រាថ្មី សម្រាប់ការបំពេញបេសកកម្ម​រយៈពេលយូរបំផុត ក្នុងទីអវកាសដែលសម្រេចបានដោយជនជាតិអាមេរិក បន្ទាប់ពីរូបលោកបានចំណាយពេលស្នាក់នៅ លើស៣៥៥ថ្ងៃនៅលើ​ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លោក រូប៊ីអូ បានបំបែកកំណត់ត្រាខាងលើកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបើតាមផែនការកំណត់ រូបលោកនឹងត្រូវធ្វើដំណើរត្រឡប់ចុះមកកាន់​ផ្ទៃផែនដីវិញនៅថ្ងៃទី២៧ ខែកញ្ញា ដែលនាពេលនោះ លោកនឹងចំណាយពេលសរុប៣៧១ថ្ងៃ ស្ថិតនៅក្នុងទីអវកាស។ ចំណែកកំណត់ត្រា​ចាស់ គឺត្រូវសម្រេចបានកាលពីឆ្នាំ២០២២ ដោយអវកាសយានិកអាមេរិក លោក ម៉ាក

    September 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ កងទ័ពរំដោះប្រជាជនចិន បានដឹកជញ្ជូនសម្ភារសម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។ ពិធីទទួលសម្ភារនេះបានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមចាត់ចែងទូទៅនៃសមយុទ្ធទេវតាសន្តិភាព នាព្រលានយន្តអន្តរជាតិភ្នំពេញ (VIP)។ សម្ភារទាំងនោះបានដឹកតាមយន្តហោះ ៤គ្រឿង គឺ Y-19 មួយគ្រឿង, Y-20 បីគ្រឿង រថយន្តសង្គ្រោះ ៣គ្រឿង រួមនឹងសម្ភារបរិក្ខារសុខាភិបាល សម្ភារសង្គ្រោះចំនួន ១០០០ឈុតជាដើម។ សមយុទ្ធនេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤

    September 14, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រី «Equinox Angkor Wat» គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញានេះ។ យោងតាមការឱ្យដឹងពីអ្នកប្រវត្តិសាស្ត្រ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ចំពោះបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ សូមជម្រាបជូនថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។

    September 14, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣។ ផ្តល់សិទ្ធិដោយ៖ freshnews

    September 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ ក្នុងសេចក្ដីសម្រេចដែលចុះហត្ថលេខានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ហើយបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចនេះ មានលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។ គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ចដូចខាងក្រោម៖ * តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ

    September 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ទោ ហេង ហាប់ ដែលល្បីធ្លាប់មានដៃលួចIpaid គេ ហើយទទួលបានការតែងតាំងជាស្នងការរងខេត្តកំពតថ្មីៗកន្លងទៅ ពេលនេះត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែង ពីស្នងការរងនគរបាលខេត្តកំពត មកជាមន្រ្តី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ឱ្យមកជាមន្ត្រី។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    September 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ នេះ​បើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 14, 2023
  • ព័ត៌មានអន្តរជាតិ

    (​ហុងកុង)៖ ទីក្រុងហុងកុង បានបិទទ្វារសាលារៀនជាបណ្ដោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ បន្ទាប់ពីអាជ្ញាធរប្រកាសអាសន្នកម្រិត ខ្ពស់ទី២ ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាជ្ញាធរឧតុនិយមហុងកុង បានប្រកាសអាសន្នកម្រិត «ពណ៌ក្រហម» នៅមុនម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) ដោយនិយាយថាកម្រិតកម្ពស់ទឹកភ្លៀង អាចនឹងហក់ឡើងលើស ៥០មីលីម៉ែត្រក្នុងរយៈពេលត្រឹមមួយម៉ោង។ ប៉ុន្តែ ទីផ្សារភាគហ៊ុនរបស់ទីក្រុងហុងកុងនៅតែបន្តបើកទ្វារដដែល រហូតទាល់តែមានការប្រកាសអាសន្ន «ពណ៌ខ្មៅ» ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត។ គួរបញ្ជាក់ថា ការសម្រេចចិត្តបិទទ្វារសាលារៀនដោយអាជ្ញាធរហុងកុង ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានអស់រយៈពេលជាង ១៤០ឆ្នាំមកនេះ ដោយសម្លាប់មនុស្ស២នាក់ និងជាច្រើននាក់រងរបួស កាលពីសប្ដាហ៍មុន៕

    September 14, 2023