- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន។ នេះជាដំណើរបំពេញទស្សនកិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចមហាបវរធិបតី ទទួលបានការគាំទ្រពីប្រជាជន និងរដ្ឋសភា ឱ្យដឹកនាំរាជរដ្ឋាភិបាលនីតកាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសដែលគេប្រសិទ្ធនាមជាមហាយក្សតំបន់ និងពិភពលោកមួយនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា
September 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការព្យាករអាកាសធាតុលើកទី៣ ឆ្នាំ២០២៣ ក្នុងនោះក្រសួងបានបញ្ជាក់ថា ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៣ បាតុភូតអែលនីណូនឹងបង្កើនឥទ្ធិពលជាសកលឡើងដល់ ១០០% ខណៈរដូវវស្សាឆ្នាំ២០២៣ នឹងបញ្ចប់ទៅលឿនជាងឆ្នាំមុន៕ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទប្រជាពលរដ្ឋ នៅផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី
September 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការបិទបញ្ចប់ឆ្នាំសិក្សា ២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងអប់រំ ដែលមានខឹ្លមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូ ចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសម្របសម្រួលដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ បើមានករណីកើតឡើងបន្តទៀត នាងនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ បើតាមការបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីស្រ្តីតែងខ្លួនជាប្រុសបានចូលខ្លួនតាមការកោះហៅរបស់មន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបកស្រាយឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ស្រ្តីឈ្មោះ វណ្ណ
September 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលនៃការដាក់ដេញថ្លៃប្រាក់ដុល្លារ លើកទី៣ ទទួលបានជោគជ័យចំនួន ១០ ០០០ ០០០ដុល្លារ ដោយមានការចូលរួមដេញថ្លៃពីគ្រឹះស្ថាន និងអាជីវករប្ដូរប្រាក់ចំនួន៨ និងអត្រាអប្បបរមាដេញថ្លៃឈ្នះ ៤ ១០០រៀល ក្នុងមួយដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ បានយកជំពាមបាញ់គ្រាប់កាំកង់សំងំលួចបាញ់កុមារីម្នាក់ចេញពីក្នុងផ្ទះ បណ្ដាលឲ្យនាងរងរបួសផ្ទៃមុខត្រង់ក្រោមភ្នែកខាងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះឈ្មោះ សួន វ៉ាន់នី អាយុ៦ឆ្នាំ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិទៅវិញទៅមក ស្រាប់តែក្មេងស្រីស្រែកយំភ្លាមៗខ្ទប់មុខថាឈឺណាស់ៗ រត់ទៅប្រាប់ឪពុកឈ្មោះ តាំង សុវណ្ណ ក្រោយពីបានឃើញសភាពកូនស្រីមានរបួសហូរឈាមនៅផ្ទៃមុខ ក្រោមភ្នែកខាងឆ្វេងដូច្នោះឪពុកក៏សួរ រកអ្នកណាគប់ ឬអ្នកណាបាញ់ត្រូវកូនស្រីគាត់តែរកមិនឃើញ និងនាំទៅព្យាបាល។
September 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយប្រធានសមាគមជប៉ុន-កម្ពុជា, សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីទស្សនវិស័យនៃការកសាងសន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងគំនិតផ្តួចផ្តើមនៃការបង្កើតសមាគមបណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ។ ក្រៅតែពីរំលឹកលើបញ្ហាខាងលើនេះ ក្នុងជំនួបនៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា នៅវិមាន៧មករា លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលការងារដែលសមាគមសម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកប្រធានសមាគម
September 13, 2023 - បច្ចេកវិទ្យា
នៅយប់ថ្ងៃទី12 ឈានចូលថ្ងៃទី13 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន 4ម៉ូដែល ហើយ iPhone 15 គ្រប់ម៉ូដែលនៅឆ្នាំនេះបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C និងកាមេរ៉ាទំហំ 48មេហ្គាភិច ដោយវាមានលទ្ធភាពខ្ពស់ក្នុងការថតរូប និងវីដេអូ ជាពិសេសគឺមុខងារ Zoom។ ចំពោះ iPhone 15 Pro និង iPhone 15 Pro Max មានអេក្រង់ដដែល 6.7″ និង 6.1″
September 13, 2023 - បច្ចេកវិទ្យា
(បរទេស)៖ នៅក្នុងមហាព្រឹត្តិការណ៍យប់មិញនេះ Apple បានបញ្ចេញនាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួនចំនួន ២ម៉ូដែលរួមមាន Apple Watch Series 9 និង Apple Watch Ultra 2 ដែលវាមានពីរម៉ូដែលដូចគ្នាទៅនឹងជំនាន់ Series 8 កាលពីឆ្នាំមុន។ ប៉ុន្តែលើកនេះ Apple នឹងបំពាក់ដោយបន្ទះឈីប S9 ជំនាន់ថ្មីដែលដំណើរការលឿនជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ Apple Watch Series
September 13, 2023









