- Khmerpress
- ព័ត៌មានជាតិ
(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រគរ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនយុវជនប្រុសស្រី ចំនួន២៦នាក់ យកមកធ្វើការអប់រំ ណែនាំ ក្រោយក្រុមយុវជននាំគ្នាដើរលេងមិនចូលផ្ទះ។ លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រុមយុវជនទាំងនោះ តែងតែធ្វើសកម្មភាពដើរលេងរហូតដល់យប់ជ្រៅម៉ោង៣ ម៉ោង៤ទៀបភ្លឺ អត់ចូលផ្ទះហើយពួកគាត់នេះ គឺជាមុខសញ្ញាដដែលៗ ហើយក្មេងទាំងនេះភាគច្រើនមកពីឆ្ងាយមកស្នាក់នៅបន្ទុបជួល ឪពុកម្ដាយមិនដឹង អ្នកខ្លះជាសិស្សសាលា និងមួយចំនួនទៀត អ្នកបម្រើការងារតាមហាងពេលចេញពីធ្វើការនាំសង្សាដើរលេងពេលយប់បែបអនាធិបតេយ្យ។ លោកអធិការបន្តទៀតថា
September 12, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃគ្រោងធ្វើការចែកប្រាក់សរុបចំនួន ៥៦០ពាន់លានបាត (១,៥៨០ ដុល្លារអាមេរិក) ទៅកាន់ប្រជាពលរដ្ឋគោលដៅចំនួន ៥៥លាននាក់ ដើម្បីឲ្យពួកគេយកទៅទិញទំនិញផ្សេងៗ ខណៈគោលបំណងនៃការអនុវត្តយន្តការនេះ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិថៃឲ្យសន្ទុះឡើងវិញ ក្រោយសេដ្ឋកិច្ចថៃបានធ្លាក់ចុះឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានបញ្ជាក់ថា ការចែកប្រាក់នេះគឺមិនមែនជាការចែកក្រដាសប្រាក់សុទ្ធនោះទេ តែវាជាការចែកជូនខិត្តប័ណ្ណមានតម្លៃ ១០,០០០បាត (២៨២ ដុល្លារអាមេរិក) អមដោយលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌរួមមួយក្នុងការផ្តល់ជូនខិត្តប័ណ្ណនេះ គឺខិត្តប័ណ្ណត្រូវបានផ្តល់ជូនដល់ក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដោយពលរដ្ឋម្នាក់អាចទទួលបានខិត្តប័ណ្ណចំនួន ១សន្លឹកសម្រាប់ដើរទិញឥវ៉ាន់ផ្សេងៗពីក្នុងហាងដែលបានសហការណ៍ជាមួយអាជ្ញាធរថៃ ខណៈខិត្តប័ណ្ណនោះនឹងមានសុពលភាពរហូតដល់ ៦ខែក្រោយពីការចែកជូន។ ក្នុងការទិញទំនិញនោះទៀតសោធពលរដ្ឋជាម្ចាស់ខិត្តប័ណ្ណក៏ទំនងជាត្រូវបន្ថែមលុយផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ ក្នុងករណីដែលពួកគេចង់ទិញអីវ៉ាន់ដែលមានតម្លៃខ្ពស់ៗ ឬប្រភេទទំនិញណាដែលកំណត់ទទួលយកការទូទាត់ជាប្រាក់សុទ្ធខ្លះនិងទទួលយកប្រាក់ជាខិត្តប័ណ្ណខ្លះ។
September 12, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរងការចោទប្រកាន់ពីសំណាក់អង្គការការពារសិទ្ធិមនុស្សថាសម្លឹងឃើញតែប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនបានអើពើលើពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម និងឥណ្ឌា ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ការរិះគន់របស់ក្រុមអង្គការសិទ្ធិមនុស្ស កើតមានឡើង បន្ទាប់ពីព្រឹត្តិបត្រព័ត៌មានរបស់សេតវិមានចេញផ្សាយអំឡុងទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ ប្រទេសវៀតណាម នៅត្រង់ផ្នែកសិទ្ធិមនុស្សមានត្រឹមតែ១១២ពាក្យប៉ុណ្ណោះនៅក្នុងព្រឹត្តិបត្រព័ត៌មាននេះដែលមានជាង ២,៦០០ពាក្យ។ រាប់ចាប់ពីធុរកិច្ច រហូតដល់ទស្សនវិស័យយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់វៀតណាម កាលពីថ្ងៃអាទិត្យ និងកាលពីថ្ងៃចន្ទកន្លងទៅនេះ និងទៅកាន់ ឥណ្ឌាកាលពីចុងសប្ដាហ៍មុន ត្រូវបានគេមើលឃើញថាផ្តោតតែទៅលើការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំង២
September 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺបន្ថែមជុំវិញ ប្រាក់ខែកម្មកររោងចក្រកាត់ដេរនៅកម្ពុជា។ សមាគមបញ្ជាក់ថា បច្ចុប្បន្ននេះកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលសរុបជាមធ្យមចំនួន ២៧៥ដុល្លារអាមេរិកក្នុង១ខែ ឫ ៣,៣០០ដុល្លារក្នុង១ឆ្នាំ។ បន្ថែមពីលើនេះ កម្មករនិយោជិតក៏ទទួលបាននូវប្រាក់បំណាច់អតីតភាពការងារចំនួន៥% បន្ថែមទៀតនូវរៀងរាល់៦ខែម្តង។ ក្នុងពេលធ្វើការ កម្មករនិយោជិតទាំងអស់ទទួលបាននូវការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការធានារ៉ាប់រងសុខភាពផងដែរ។ នៅពេលដល់អាយុចូលនិវត្តន៍ កម្មករនិយោជិតទាំងអស់ក៏នឹងទទួលបាននូវប្រាក់សោធនផងដែរ៕ ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ TAFTAC: ផ្តល់សិទ្ធិដោយ៖ freshnews
September 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមអ្នកនាំពាក្យនៃក្រសួងចំនួន ១២នាក់។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីករណីមានជនខិលខូចក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឆបោកអតិថិជនឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងសេវាផ្សេងៗ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើដំណើរទៅកាន់តំបន់សេដ្ឋកិច្ចពិសេសចំនួន៣នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានពិនិត្យច្រវាក់ផលិតកម្មរោងចក្រ សហគ្រាសមួយចំនួនកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ។ នេះជាដំណើរបេសកកម្មការងារលើកដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងនីតិកាលថ្មី បន្ទាប់ពីរូបលោកទទួលបានសេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើជាសេនាធិការជួយលើការវិនិយោគ។ តំបន់សេដ្ឋកិច្ចពិសេសដែលលោកឧបនាយករដ្ឋមន្ត្រី បានចុះទៅនោះរួមមាន តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែ ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។
September 12, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានខាតបង់ទឹកប្រាក់អស់ប្រមាណ ២០០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសចិនធ្វើការហាមឃាត់មន្រ្តីដែលបម្រើការងារក្នុងជួររដ្ឋាភិបាលទៅលើការប្រើប្រាស់ iPhone។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន EconomicTimes នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ដូចដែលបានដឹងរួចមកហើយថា កាលពីសប្តាហ៍មុនប្រទេសចិនបានបញ្ជាមន្ត្រីនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកណ្តាលមិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតសម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះចូលកន្លែងធ្វើការឡើយ។ ខណៈការហាមប្រាមនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំទីបីរបស់ខ្លួន។ តាមរយៈរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ប្រទេសចិន រួមទាំងហុងកុង និងតៃវ៉ាន់ គឺជាទីតាំងដល់មានសក្តានុពលបំផុតរបស់ Apple ដែលបង្កើតបានប្រមាណ ១៨ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាមេរិកដ៏ធំនេះ ហើយក៏ជាកន្លែងដែលផលិតផល Apple
September 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ
September 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល ៖ * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣
September 11, 2023









