Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ អាជ្ញាធរនៅក្នុងទីក្រុងមួយរបស់ចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកប្រតិបត្តិការមួយដើម្បីតាមចាប់សត្វក្រពើជាច្រើនក្បាលដែល បានរួចចេញពីកសិដ្ឋានចិញឹមក្រពើមួយកន្លែង នៅពេលមានទឹកជំនន់នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះទីហ្វុងមួយដែលបាននាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារលើភាគខាងត្បូងប្រទេសចិនកាលពីសប្ដាហ៍មុន និងបង្កជា គ្រោះទឹកជំនន់ក្នុងទីក្រុងហុងកុង និងតំបន់មួយចំនួនទៀត។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថាទឹកជំនន់នៅទីក្រុងម៉ៅមីង (Maoming) ស្ថិតនៅក្នុងខេត្តក្វាងទុង (Guangdong) បានធ្វើឱ្យសត្វក្រពើប្រហែលជា ៧០ក្បាលរួចចេញពីកសិដ្ឋានមួយកន្លែង។ អាជ្ញាធរបានព្រមានឱ្យប្រជាជនក្នុងតំបន់បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្ថិតនៅក្នុងផ្ទះជាបណ្ដោះអាសន្ន ខណៈក្រុមអ្នកជំនាញកំពុងតាម ស្វែងរក និងចាប់សត្វក្រពើទាំងនោះមកវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសរុប ៤គ្រឿង រួមមានមេដាយមាស១ និងសំរឹទ្ធ ៣ ពីការប្រកួតអន្ដរជាតិ Thailand Open Karate Championship 2023 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្ដាហ៍កន្លងទៅ ។ បេសកកម្មនេះដែរ ដឹកនាំដោយលោក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេសទ័ពពិសេស២៤៦ និងជាប្រធានក្លិបការ៉ាតេ-ដូ ហនុមាន ប្រធានប្រតិភូតំណាងលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ។ ប្រធានប្រតិភូដដែល បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើ

    September 13, 2023
  • បច្ចេកវិទ្យា

    (ភ្នំពេញ)៖ នៅទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន ៤ម៉ូដែល ប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលជាមួយ នឹង វត្តមាន iPhone ថ្មីនេះគឺ វាបានបំពាក់មកជាមួយនឹងរន្ធសាកថ្មប្រភេទ USB-C។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុន Apple មិនបានផ្លាស់ប្ដូរឈ្មោះសម្រាប់ iPhone ជំនាន់ថ្មីឡើយ ពោលគឹបានរក្សាទុកនៅដដែល ដោយក្នុងនោះមានដូចជា iPhone 15, iPhone 15 Plus, iPhone

    September 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងជំរុញឱ្យតម្លៃដឹកជញ្ជូនក្នុង ប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងកុំឱ្យថ្លៃហួសហេតុ។ ឧប​នាយ​​ក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចបែបនេះតបទៅនឹងសំណើរបស់អ្នក​វិនិយោគ​នៅកម្ពុជា។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានធ្វើដំណើរទៅ​កាន់​តំបន់​សេដ្ឋ​​កិច្ច​​ពិសេស​​​​ចំនួន៣នៅក្នុងខេត្តព្រះសីហនុ។ នេះជាបេសកកម្មលើកដំបូងរបស់​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រីជាមួយតួនាទីថ្មី ក្នុងនីតិកាលថ្មីនៃរាជរដ្ឋាភិបាល។ ក្នុងបេសកកម្មនោះ លោក​ឧបនា​យក​រដ្ឋមន្ត្រី បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋ​កិច្ច​​ពិសេស​ក្រុង​ព្រះ​សីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។

    September 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកជនបរទេស៣នាក់ (ដូចរូបខាងក្រោម) ដែលកំពុងរត់គេចខ្លួន។ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនបរទេស៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ 093 636 392 / 012 500 555៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក នៅមុននេះបន្តិច បានឱ្យដឹងថា តារាចម្រៀង លោក ប៊ុត សីហា ដែលត្រូវបានស្គាល់ថា ជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន រួមជាមួយបក្ខពួក​ម្នាក់​ទៀត នៅ​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣នេះ នៅ​ចំណុច​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ មន្ត្រី​នគរបាល​ស្រុក​គងពិសី បានប្រាក់អ្នកព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​គងពិសី បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន៖

    September 12, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ (LDP) ដែលបានប្រមូលផ្តុំគ្នា ១សប្តាហ៍មកជួបជុំគ្នា ៤ដង នៅក្នុងភូមិសាស្ត្រភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយពុំបានជូនដំណើរ ឬស្នើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរស្រុក ដែលមានការពាក់ព័ន្ធចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប។ ក្នុងឱកាសនោះលោក នាក់ ណេរ៉ុន ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ស្ថាប័ន្ធ អង្គភាព ដែលប្រចាំការនៅតំបន់ភ្នំគូលែន ភូមិថ្មជល់ ឃុំត្បែង

    September 12, 2023
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានណែនាំសមត្ថកិច្ចឲ្យចុះល្បាតនៅតាមដងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ឲ្យបានញឹកញាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ក្រុមក្មេងទំនើង ដែលតែងតែនាំគ្នាគប់កញ្ចក់រថយន្តឲ្យមានការរិះគន់ពីមហាជន។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីនគរបាលយុត្តិធម៌ ស្តីពីបញ្ហាដែលត្រូវបានប្រឈម និងការដោះស្រាយក្នុងការអនុវត្តច្បាប់ តាមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៣, លោក ឯក ឆេងហួត បានណែនាំមន្រ្តីនគបាលយុត្តិធម៌ទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តន៍លើការងារមួយចំនួនឲ្យបានប្រសើរឡើង ក្នុងនោះរឿងការឃាត់ខ្លួនជនសង្ស័យ ការឆែកឆេរ រឿងចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម។ នៅក្នុងឱកាសនោះ លោកព្រះរាជអាជ្ញា ក៏បានណែនាំមន្រ្តីនគបាលយុត្តិធម៌ ត្រូវចុះអប់រំផ្សព្វផ្សាយច្បាប់ដល់យុវជន នៅតាមសាលាឲ្យបានជាប់ជាប្រចាំជាពិសេស

    September 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា។ បើតាមក្រសួងការបរទេស, ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី ហ៊ុន

    September 12, 2023
  • ព័ត៌មានអន្តរជាតិ

    (អង់ការ៉ា)៖ អ្នករុករករូងភ្នំជនជាតិអាមេរិកម្នាក់ ដែលជាប់នៅជម្រៅប្រមាណជាង១,០០០ម៉ែត្រក្នុងរូងភ្នំមួយ នៅភាគខាងត្បូងប្រទេសតួកគី ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ គឺត្រូវបានជួយសង្រ្គោះដោយជោគជ័យចេញពីរូងភ្នំនោះហើយនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះ ដែល​បានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។ លោក ម៉ាក ឌីកគី (Mark Dickey) ដែលជាអ្នករុករករូងភ្នំមានបទពិសោធម្នាក់ បានស្ថិតក្នុងបេសកកម្មរុករកអន្តរជាតិមួយ ដើម្បីកំណត់ផែនទីនៃរូងភ្នំ ម័រកា (Morca) នៅតំបន់ជួរភ្នំ ធួរើស (Taurus) ភាគខាងត្បូងតួកគី នៅពេលរូបលោកបានធ្លាក់ខ្លួនឈឺធ្ងន់ កាលពីថ្ងៃទី២ ខែកញ្ញា ដោយសារមានអាការៈហូរឈាមចេញពីក្រពះពោះវៀន។ អាជ្ញាធរតួកគីបានឱ្យដឹងថា

    September 12, 2023