Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនសង្ស័យដែលលួចបង្កើតគណនី Telegram ក្លែងក្លាយ ហើយប្រើប្រាស់រូប និងឈ្មោះរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល រួចឆាតទៅខ្ចីលុយលោក គង់ សោភ័ណ្ឌ អភិបាលខេត្ដកណ្ដាលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់យ៉ាងដូច្នេះថា «ជនសង្ស័យដែលបានបង្កើត Acc Telegram ថ្មី យករូបខ្ញុំទៅដាក់ដើម្បីឆាតខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

    September 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចំពោះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ 1291 អាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ ដែលមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំបម្រើ 24h/24h។ លើសពីនេះ ប្រជាពលរដ្ឋអាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើប្រជាពលរដ្ឋពុំមានការអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យមន្ដ្រីជំនាញ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា កន្លងមកក្រសួងបានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាព ងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងយុត្តិធម៌ក៏បាននឹងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននឹងកំពុងសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    September 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៦០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 11, 2023
  • ព័ត៌មានជាតិ

    (កំពត)៖ ផ្ដើមចេញពីបងប្អូនបង្កើតក្នុងផ្ទៃម្ដាយតែមួយ បានយកគ្នាជាប្ដីប្រពន្ធ បណ្ដាលឱ្យកូនកើតមកទាំង៨នាក់ សុទ្ធតែខ្សោយសតិបញ្ញាពីកំណើត ហើយមានជីវភាពក្រលំបាកថែមទៀត។ គ្រួសារខាងលើនេះ មានប្ដីឈ្មោះ ធូ សាវន អាយុ ៦៥ ប្រពន្ធឈ្មោះ សេង សាវេត អាយុ៤៩ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានកូន៨នាក់ ក្នុងនោះប្រុស២នាក់។ ដោយឃើញពីទុក្ខលំបាកផ្ទួនៗបែបនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ

    September 11, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានសាទរដល់ទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម ខណៈប្រទេស ទាំង២ បានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសឺមីកុងឌុចទ័រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ការលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺផែ្នកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើតបណ្ដាញ សម្ព័ន្ធមិត្តអាស៊ី និងប៉ាស៊ីហ្វិក ចំពោះមុខការកើនឡើងឥទ្ធិពលចិន។ ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងវៀតណាម ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយស្ដីពី សឺមីកុងឌុចទ័រ ដែលក្នុងនោះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយវៀតណាម អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងពង្រីកការផលិត។ មិនតែប៉ុណ្ណោះ ក៏មានផងដែរ

    September 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យដោយសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ឲ្យមកជាមន្ដ្រី។ ក្នុងសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុក សារ៉ុម ដោយសារមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០

    September 11, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ មន្ដ្រីនគរបាល ដែលត្រូវបានតែងតាំងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់ប្រព្រឹត្តបទក្រិដ្ឋប្លន់ទូមាសនោះ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ខណៈអធិការនគរបាលស្រុកស្ទោង ត្រូវបានដកឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៃការតែងតាំងនេះ ពិសេសមេប៉ុស្ដិ៍នោះធ្លាប់មានប្រវត្តិមិនល្អ ដោយពាក់ព័ន្ធករណីប្លន់។ ការស្រាវជ្រាវ រហូតចាត់វិធានការនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាទៅកាន់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ

    September 10, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានរម្លឹករឿងចាប់នាយនគរបាលប៉ុស្តិ៍សំព្រោជ លោក ហុង សារ៉ុម កាលពីពេលកន្លងទៅ បានឱ្យដឹងថា តាមរយៈប្រតិបត្ដិការ យ៉ាងយកចិត្ដទុកដាក់ តាំងពីមានករណី វាយបំបែកទូមាសប្លន់ យកគ្រឿងអលង្ការ នៅផ្សារស្ទោង ទីរួមស្រុកស្ទោង ខេត្ដកំពង់ធំ មកនោះទីបំផុតកម្លាំងនគរបាល ខេត្ដកំពង់ធំ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានឈានទៅដល់ការបង្ក្រាបនិងចាប់ខ្លួន ជនសង្ស័យពីរនាក់ ដែលពាក់ព័ន្ធទៅនឹងអំពើប្លន់មួយនេះ។ ស្នងការនគរបាលខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ជូ សំអាន បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ ព្រមទាំងវត្ថុតាង ទាំងម៉ូតូ

    September 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងកសិកម្ម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 10, 2023