Khmerpress
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូងនៅទីនោះផ្ទាល់តែម្តង ដើម្បីសម្របសម្រួលមធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរនៅទីនោះ។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ទោះបីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាត្រូវមានកាតព្វកិច្ចគាំពារ និងផ្ដល់សេវាជូនពួកគាត់ ដូចទៅនឹងប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ តួយ៉ាងដូចជាប្រជាពលករខ្មែរនៅក្រៅប្រទេសជាដើម គឺរាជរដ្ឋាភិបាលមានកាតព្វកិច្ចជួយសម្របសម្រួល ផ្ដល់ការគាំពារ និងសេវាផ្សេងៗតាមដែលអាចធ្វើទៅបាន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានដឹងអំពីបញ្ហាប្រឈមរបស់ពលករនៅកូរ៉េខាងត្បូង គឺការពន្យារសុពលភាពលិខិតឆ្លងដែន ដែលមានការលំបាកដោយសារមានលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធផ្លូវច្បាប់ ក៏ដូចជាការគិតគូរពីសន្តិសុខជាតិ គិតគូរពីការក្លែងបន្លំជាដើម។ ដូច្នេះហើយទើបសម្ដេចធិបតីបានប្រកាសណែនាំដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

    September 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពនៃតម្លៃអង្ករនៅលើទីផ្សារអន្តរ​ជាតិបានវិលមករកភាពប្រក្រតីវិញហើយ ដែលធ្វើឱ្យតម្លៃស្រូវនៅកម្ពុជា​មានការធ្លាក់ចុះបន្តិចវិញ ប៉ុន្តែនៅតែស្ថិតក្នុងតម្លៃមួយដែលកសិករទទួលបានផលចំណេញ ​ហេតុនេះសូមប្រជាកសិករ​មេត្តាយោគយល់លើស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវ និងអង្ករនេះ​។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ។ សហព័ន្ធស្រូវអង្ករកម្ពុជា ​បានលើកឡើងថា កាលពីពេលថ្មីៗនេះ ស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ​មានការកើនឡើងដែលមិនធ្លាប់មាន ពោលគឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវដូចជា ប្រភេទ អ៊ូអ៊ឹម ៥៤៥១ ប្រភេទស្រងែស្រាល ប្រភេទអ៊ីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្តើមប្រមូលផលពីចុងខែកក្កដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ៤០% គឺពីមុនតម្លៃមធ្យម

    September 9, 2023
  • ព័ត៌មានអន្តរជាតិ

    (រ៉ាបា)៖ ក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុក បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះថាគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារលើ ប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានផ្ដាច់ជីវិតមនុស្ស ២៩៦នាក់ និង១៥៣នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃម៉ារ៉ុក បានគូសបញ្ជាក់ដូច្នេះថា «បើតាមសេចក្ដីរាយការេណ៍ជាបឋម គ្រោះរញ្ជួយដីបាន សម្លាប់មនុស្ស ២៩៦នាក់ នៅក្នុងខេត្ត និងទីក្រុងជាច្រើន រួមមាន អាល់ហាអ៊ូស (al-Haouz) ម៉ារ៉ាកេស (Marrakesh,) អ៊ូអាហ្សាហ្សាត (Ouarzazate) អាហ្ស៉ីឡាល់ (Azilal) ឈីឆាអ៊ូអា (Chichaoua) និងតារូដាន់

    September 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយចាត់តាំងកញ្ញា អ៉ឹម រចនា និងលោក ឃឹម ហ្វីណង់ ជាអ្នកនាំពាក្យក្រសួងកសិកម្ម។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញានេះ។ លោក ឃឹម ហ្វីណង់ ត្រូវបានចាត់តាំងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការងារសហគមន៍កសិកម្ម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយឲ្យរង់ចាំយន្តការថ្មីដើម្បីធានាបាននូវសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី។ ការចេញបទបញ្ជាភ្លាមៗ ធ្វើឡើងបន្ទាប់ពីសម្តេចអធិបតីនាយករដ្ឋមន្រ្តី ទទួលបាននូវសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈ ដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ២០២៣។ តាមរយៈសារសំឡេងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ «ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ។ ខ្ញុំឃើញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គាត់ស្នើសុំក្រសួង៣ ដើម្បីរៀបចំនីតិ

    September 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងខេត្តកំពង់ស្ពឺ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលស្អែកនេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៤។ រោងចក្រ សហគ្រាសទាំង​១៤​នេះ មានរោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើ​ដំណើរ

    September 8, 2023
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ក្នុងពេលចុះពិនិត្យស្ថានភាពទំនប់ទឹកឃុំព្រៃចារ និងការបង្កបង្កើនផល របស់ប្រជាកសិករ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំផែនការផ្គត់ផ្គង់ទឹក ដើម្បីឱ្យប្រជាកសិករ រស់នៅក្នុងតំបន់នោះ មានទឹកប្រើប្រាស់ស្រោចស្របដំណាំគ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំងពេលខាងមុខ។ លោក អ៊ុន ចាន់ដា បានថ្លែងថា មន្ទីរធនធានទឹក និងឧតុនិយម ត្រូវសិក្សាមើលលទ្ធភាពរបស់សហគមន៍ ក្នុងការប្រើប្រាស់ប្រេង ដើម្បីបូមទឹកយកទៅប្រើប្រាស់ស្រោចស្រពដំណាំស្រូវ ហើយប្រសិនបើ ពិនិត្យឃើញថា ក្នុងសហគមន៍មានការខ្វះខាត អង្គភាពមន្ទីរធនធានទឹក និងឧតុនិយម

    September 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ធ្វើការត្រួតពិនិត្យនូវលក្ខខណ្ឌ និងសិក្សាពីលទ្ធភាព ដើម្បីស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police and Fire Games) ក្នុងកម្រិតណាមួយនាថ្ងៃអនាគត។ ការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា នេះធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមអត្តពលិកកីឡានគរបាលជាតិកម្ពុជា បានទទួលជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ World Police and Fire

    September 8, 2023
  • ព័ត៌មានអន្តរជាតិ

    (អ៉ីស្លាម៉ាបាដ)៖ ក្រុមអ្នកជួយសង្គ្រោះជាង ១៥០នាក់ កំពុងព្យាយាមជួយសង្រ្គោះបុរសជនជាតិអាមេរិកម្នាក់ ដែលបានធ្លាក់ខ្លួនឈឺ ហើយ ជាប់ក្រោមរូងភ្នំ ជម្រៅប្រហែល ១,០០០ម៉ែត្រ នៅឯភាគខាងត្បូងប្រទេសតួកគី។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមមន្ត្រីតួកគី បានឲ្យដឹងថា លោក ម៉ាក ឌីឃី (Mark Dickey) អាយុ ៤០ឆ្នាំ ស្ថិតក្នុងបេសកកម្មរុករកអន្តរជាតិនៅក្នុងរូងភ្នំម័រកា (Morca) នៃតំបន់ភ្នំតូរូស (Taurus) ហើយនៅពេលកំពុងបំពេញការងារក៏មានអាការៈហូរឈាមក្នុងក្រពះពោះវៀន ទើបត្រូវជាប់នៅក្រោមរូងភ្នំនោះ។ ប្រធានសហព័ន្ធធ្វើការពាក់ព័ន្ធនឹងរូងភ្នំរបស់តួកគី TUMAF លោក

    September 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ ហើយធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរ នៅលើដងផ្លូវ នៃគោលដៅខាងលើ នៅវេលាម៉ោង ៩៖១៣នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការអនុវត្តផ្ទុយនឹងបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានព្រមាន លើកទី១។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការព្រមាននេះ ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គម។ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍ ០១នាក់នោះ យកមកអប់រំ និងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា

    September 8, 2023