- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ត្រីកម្មកររោងចក្រសាប្រីណា (sabrina) ម្នាក់ រំភើបរហូតស្រក់ទឹកភ្នែកក្រោយពេលសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលយកកូនស្រីរបស់ខ្លួនដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។ ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រសាប្រ៊ីណា បាននិយាយថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឱ្យកូនស្រីរបស់ខ្លួន ដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាល ខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហក ដើម្បីព្យាបាលកូនអស់ពីលទ្ធភាពហើយនោះ។ កម្មការិនី ហៀង ចាន់ បានបញ្ជាក់ដូច្នេះ៖ «ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេច ដើម្បីទទួលបានការព្យាបាល ឥឡូវនេះបានជួបហើយ។ ឱ្យតែកូនស្រីខ្ញុំជា ខ្ញុំអរណាស់រំភើបណាស់។ អរគុណសម្តេច»។ សូមបញ្ជាក់ថា
September 10, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងរៀបចំព្រឹត្តិការណ៍ប្រកាសចេញត្រកូល iPhone 15 ជំនាន់ថ្មីបំផុតរបស់ខ្លួននៅរយៈពេល ៣ថ្ងៃខាងមុខនេះ។ ពោលគឺ នៅថ្ងៃទី ១២ ខែកញ្ញា សប្តាហ៍ក្រោយតែម្តង ដែលក្នុងព្រឹត្តិការណ៍ដ៏ធំនោះនឹងមានប្រកាសចេញនូវឧបករណ៍ថ្មីៗជាច្រើនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានផ្ញើលិខិតអញ្ជើញទៅកាន់អ្នកចូលរួមទស្សនាដោយផ្ទាល់នឹងតាមរយៈអនឡាញរួចរាល់ហើយ ដែលទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងធ្វើឡើងនៅរោងមហោស្រព Steve Jobs ក្នុង Apple Park រដ្ឋកាលីហ្វ័រញ៉ា។ ព្រឹត្តិការណ៍ដ៏ធំរបស់ Apple នេះមានឈ្មោះថា «Wonderlust»
September 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីចុះជួបជាមួយកម្មករ និយោជិតនៅតាមបណ្តារោងចក្រនានា សម្តេចក៏មានគម្រោងចុះជួបជាមួយអាជីវករ និង អ្នករកស៊ីក្រៅប្រព័ន្ធ នៅតាមផ្សារ ដើម្បីស្វែងយល់ពីទុក្ខលំបាក ក៏ដូចជារកដំណោះស្រាយជូនពួកគាត់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលទទួលស្គាល់ថា បច្ចុប្បន្ននេះបងប្អូនអាជីវករ និងអ្នករកស៊ីក្រៅប្រព័ន្ធ បានជួបបញ្ហាលំបាក និងការលក់ដូរមានការថយចុះ បន្ទាប់ពីមានការរាលដាលជំងឺកូវីដ១៩ បញ្ហាសង្រ្គាមភូមិសាស្រ្តនយោបាយជាដើម ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ទៅលើពួកគាត់ និងដាក់ចេញគោលនយោបាយ ដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។ សម្តេចធិបតី ហ៊ុន
September 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។ សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមបែបនេះ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យស្រាវជ្រាវជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិតត្រូវធ្វើការកែសម្រួលភ្លាម»។ សម្តេចធិបតី បន្ថែមថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង
September 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤០១ ៦៩៩ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងតំបន់។ ប្រទេសចិន និងហុងកុងបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន ១៤៣ ៨១៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៩១.៦៤ លានដុល្លារ ខណៈនាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ១៦៤ ៦៨២
September 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ជំហរគាំទ្រយ៉ាងមុះមុតនូវគោលនយោបាយកំណែទម្រង់ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពន្លឿនយន្ដការប្រឡងមន្ដ្រីរាជការថ្នាក់ជាតិឲ្យសម្រេចឆាប់រហ័ស។ ការប្រកាសរបស់លោក ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបជាមួយកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ កាលពីព្រឹកមិញ បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»។ តាមរយៈ Facebook ផ្លូវការនៅរសៀលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រឹកនេះ សម្តេចមហាបវរធិបតី
September 9, 2023 - ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី៖ កំពូលប៉ូលិសចិត្តធម៌ម្នាក់កំពុងទទួលបានការចាប់អាមរ្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយរូបគាត់បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ្នកទោសកំពុងជាប់ក្នុងពន្ធនាគារម្នាក់នៅក្នុងថ្ងៃខួបកំណើតរបស់អ្នកទោសរូបនោះ។ លោកប៉ូលិសចិត្តធម៌រូបនេះមានឈ្មោះថា Ferdinand Malambae ជាមនុស្សដែលចូលធ្វើអំពើល្អនៅក្នុងសង្គម ជាពិសេសនោះគឺជួយអ្នកដែលកំពុងជួបទុកលំបាក់ ខណៈអ្នកទោសដែលបានទទួលនូវអារម្មណ៍ភ្ញាក់ផ្អើលមិននឹកស្មាននោះមានឈ្មោះថា Boyok។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា នៅក្នុងថ្ងៃខួបកំណើតនោះលោកប៉ូលិស Ferdinand Malambae បានសម្តែងធ្វើជាទៅសួរនាំអ្នកទោស Boyok ថា៖ ខ្ញុំឮអ្នកទោសជាច្រើននិយាយថា ឯងបាននិយាយដើមខ្ញុំច្រើនណាស់ តើខ្ញុំបានធ្វើអ្វីខ្លះមិនល្អដាក់ឯងទៅ? ពេលនោះអ្នកទោសBoyok បានប្រកែកថាមិនបាននិយាយអ្វីឡើយ តែលោកប៉ូលិសបានសម្តែងធ្វើជាខឹងខ្លាំងឡើងៗ និងបញ្ជាឲ្យអ្នកទោសរូបនោះត្រូវប្រាប់ពីថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់គេដោយឲ្យនិយាយខ្លាំងៗ។ បន្តិចក្រោយមកនៅពេលដែលអ្នកទោស Boyok កំពុងតែភ័យព្រោះខ្លាចទទួលរងនូវការពិន័យនោះ ស្រាប់តែលោកប៉ូលិស Ferdinand Malambae បានយកនំភីហ្សាមួយប្រអប់ដោយមានទាំងការដុតទៀនសម្រាប់ជាថ្ងៃខួបកំណើតផងទៅឲ្យអ្នកទោសរូបនោះដល់កន្លែងឃុំឃាំងដើម្បីឲ្យគេផ្លុំពន្លត់និងធ្វើការបួងសួងសុំសំណាងល្អ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 9, 2023 - ព័ត៌មានអន្តរជាតិ
(រ៉ាបា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានកើនដល់ ៦៣២នាក់ហើយ និង៣២៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុក ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រសួងមហាផ្ទៃម៉ារ៉ុក បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍នៅក្នុងខេត្ត និងទីក្រុងជាច្រើន រួមមាន អាល់ហាអ៊ូស (al-Haouz) ម៉ារ៉ាកេស (Marrakesh,) អ៊ូអាហ្សាហ្សាត (Ouarzazate) អាហ្ស៉ីឡាល់ (Azilal) ឈីឆាអ៊ូអា (Chichaoua) និងតារូដាន់ (Taroudant)។ ចំណែក ក្នុងចំណោមមនុស្សរងរបួសចំនួន ៣២៩នាក់ មាន៥១នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងសង្រ្គោះបន្ទាន់។ គួរបញ្ជាក់ថា
September 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»។ ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ មុននឹងប្រកាសបែបនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានផ្ញើសារជាសំឡេងមួយរួចទៅហើយ ដោយផ្អាកជាបន្ទាន់នូវប្រឡងជើងរើសមន្រ្តីក្របខណ្ឌថ្មី ក្នុងនោះមានក៏ផ្អាកផងដែរនូវផែនការរើសមន្រ្តីឆ្នាំ២០២៣ ដើម្បីកែសម្រួលនីតិវិធីប្រឡងឡើងវិញ។ សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «យើងត្រូវពិនិត្យធ្វើយ៉ាងណា ឱ្យត្រឹមត្រូវតម្លាភាព យុត្តិធម៌ ធានាថាអ្នកចេះជាប់ នេះហើយជាគោលការណ៍របស់យើង»។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអភ័យទោសចំពោះបងប្អូនយុវជន ដែលបានដាក់ពាក្យនៅក្រសួងកសិកម្ម
September 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកដល់រដ្ឋមន្ត្រីថា ពេលសម្តេចប្រគល់ដាវឱ្យកាប់ហើយ ត្រូវតែកាប់ប្រយ័ត្នសម្តេចដកដាវមកវិញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាដូច្នេះថា «ត្រូវប្តេជ្ញាធ្វើទាំងអស់គ្នា ខ្ញុំប្រាប់ហើយ ខ្ញុំអត់ធ្វើតែម្នាក់ឯងទេ ត្រូវធ្វើទាំងអស់គ្នា ខ្ញុំប្រគល់សិទ្ធិ និងការទុកចិត្ត និងប្រគល់ដាវអាជ្ញាសឹកឲ្យត្រូវកាប់ បើដល់ពេលខ្ញុំកាប់ជំនួសហើយ។ កន្លែងកាប់ហ្នឹង អ្នកច្រើនណាស់ចង់បាន មួយជីវិតមានតែម្តងទេ រក្សាវាឲ្យល្អ»។ បើតាមប្រសាសន៍សម្តេចធិបតី
September 9, 2023









