- Khmerpress
- ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ទីក្រុងហុងកុង នៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះត្រូវបានជន់លិចដោយសារទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត ១៤០ឆ្នាំ និងបង្កការរំខាន់យ៉ាងខ្លាំងដល់ការធ្វើចរាចរក្នុងទីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ផ្លូវជាច្រើន និងស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួន នៅក្នុងទីក្រុងហុងកុងបានជន់លិច រីឯសាលារៀនជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ជាបណ្ដោះអាសន្ន។ ដោយឡែក អាជ្ញាធរក្នុងទីក្រុង សិនជិន (Shenzhen) ស្ថិតនៅក្បែរទីក្រុងហុងកុង ក៏បានរាយការណ៍ដែរពីកម្រិតទឹកភ្លៀងខ្ពស់ បំបែកកំណត់ត្រាថ្មីមួយចាប់តាំងពីឆ្នាំ១៩៥២មក។ ក្រុមអ្នកជំនាញ បាននិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យព្យុះត្រូពិក កើតឡើងកាន់តែញឹកញាប់ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមវាយប្រហារទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយក្នុងពេល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អាជ្ញាធរឧតុនិយមបានកត់ត្រាកម្រិតកម្ពស់ទឹកភ្លៀងដល់ទៅ ១៥៨.១មីលីម៉ែត្រ
September 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក យូន ស៊ក យ៉ល (Yoon Sok Yeol) បានសន្យាពិចារណាបង្កើនកូតា ពោលគឺបង្កើនចំនួនពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េឱ្យបានកាន់តែច្រើនថែមទៀត។ ការសន្យារបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ទន្ទឹមនឹងការសន្យាបង្កើនកូតាពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងហើយនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាបន្តលើកទឹកចិត្តក្រុមហ៊ុនកូរ៉េ ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា កំពុងស្នាក់នៅ
September 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យមូលនិធិ GX Foundation បន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការបន្ថែម ពិសេសជួយវះកាត់ជំងឺភ្នែកឡើងបាយទៅកាន់ខេត្ដផ្សេងទៀត បន្ទាប់ពីបញ្ចប់ការវះកាត់ជំងឺភ្នែកឡើងបាយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅខេត្ដព្រៃវែង។ ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ Emily CHAN Ying Yang នាយិកាប្រតិបត្តិមូលនិធិ GX Foundation និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួង។ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងបន្ដថា កន្លងមកនេះ
September 8, 2023 - ព័ត៌មានជាតិ
(រតនគិរី)៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី,លោកឧត្តមសេនីយ៍ត្រី មាស ពៅបូរ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៅវេរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីល្បែងស៊ីសងខុសច្បាប់(លក់ឆ្នោតវៀតណាម) ក្នុងផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ លោកឧត្តមសេនីយ៍ត្រី មាស ពៅបូរ៉ា បានថ្លែងប្រាប់ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងជំនាញ បានតាមដានសកម្មភាពជាច្រើនថ្ងៃមកហើយ និងបានសុំយោបល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក លាង អ៊ូរ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជាក់ស្តែងតែម្តង។ លោកឧត្តមសេនីយ៍ស្នងការរងរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា
September 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិត ដែលបានចែកចាយនៅតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់កម្លាំងជំនាញ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងបញ្ចៀសនូវការប្រើប្រាស់អំពើហិង្សា។ ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺទាំងស្រុងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៖ «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណៈជនឲ្យបានជ្រាបថា៖ នៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប៉ុនប៉ងប្រើប្រាស់អំពើហិង្សា និងមានអាវុធ នៅចំណុចបុរីនិរោធ៍មានជ័យ ភូមិតាង៉ូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មាននេះ
September 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីកសិកម្ម បានលើកឡើងថា បើទោះជាក្នុងអំឡុងពេល៣ទៅ៥ថ្ងៃចុងក្រោយនេះ តម្លៃស្រូវនៅតំបន់មួយចំនួន បានធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃនេះនៅតែល្អ និងខ្ពស់ជាងឆ្នាំមុន ដែលធ្វើឱ្យកសិករនៅតែទទួលបានផលចំណេញ។ ការលើកឡើងរបស់មន្រ្តីកសិកម្ម ធ្វើឡើងបន្ទាប់ពី៣ ទៅ៥ថ្ងៃចុងក្រោយនេះ កសិករនៅខេត្តបាត់ដំបង បានជ្រួលច្របល់រឿងស្រូវធ្លាក់ចុះថ្លៃវិញ ដោយមិនដឹងមូលហេតុ។ ជុំវិញបញ្ហានេះ លោក ឈឹម វជិរា ប្រធានមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកញ្ញានេះថា ៣ទៅ៥ថ្ងៃមកនេះ តម្លៃស្រូវនៅខេត្តបាត់ដំបងបានធ្លាក់ចុះបន្តិច ដោយសារតែឈ្មួញវៀតណាមដែលធ្លាប់សម្រុកចុះមកទិញស្រូវ ពីកសិករនៅតាមខេត្តមួយចំនួន ដូចជាបាត់ដំបង ពោធិ៍សាត់
September 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលត្រូវបានឃ្លុំបេកន្លងមក ដើម្បីដកហូតម៉ូតូចំនួន២៦២គ្រឿង ជូនដល់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងមានឯកសារត្រឹមត្រូវ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនទៅពួកគាត់វិញ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និងមានការចូលរួមពី លោក អ៉ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប), លោក ជា ពិសី អភិបាលខណ្ឌទួលគោក
September 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលខណ្ឌឫស្សីកែវ ឲ្យកោះហៅស្ដ្រីម្នាក់ចូលមកបំភ្លឺ ករណីប្រើប្រាស់អំពើហិង្សា លើអតីតកូនប្រសារបណ្ដាលឲ្យរងរបួស ដោយសារតែរឿងដណ្ដើមចៅអាយុ៣ឆ្នាំ។ ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទទួលបានសំណូមពរពីស្ដ្រីរងគ្រោះ តាមរយៈអ្នកសារព័ត៌មាន ដោយអះអាងថា រូបនាងត្រូវបានអតីតម្ដាយក្មេក និងបក្ខពួកចូលប្រើប្រាស់អំពើហិង្សា ក្នុងផ្ទះជួល នៅសង្កាត់ឫស្សីកែវ ដើម្បីដណ្ដើមយកចៅអាយុ៣ឆ្នាំ (កូនរបស់នារីរងគ្រោះ) យកទៅរស់នៅជាមួយវិញ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា
September 7, 2023 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅក្បែរបឹងតាម៉ុក ក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយសារស្ថានភាពទឹកនៅអាងបឹងតាម៉ុក ហក់ឡើងខ្លាំង បន្ទាប់ពីទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។ លោក ញឺន កួន បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា «ស្ថានភាពទឹកនៅទំនប់អាងទឹកបឹងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយសារមានភ្លៀងធ្លាក់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិត១០០.១mm បានបង្កឱ្យបរិមាណធារទឹកក្នុងអាងទឹកបឹងតាម៉ុក ហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន ៣.៨១ម៉ែត្រ នាម៉ោង៦.៣០នាទីព្រឹកថ្ងៃនេះ»។ ផ្អែកតាមស្ថានភាពទឹកដែលកំពុងហក់ឡើងខ្លាំងនេះ
September 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់នាយកសហគ្រាសចំនួន៤ ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 7, 2023









