Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) កាលពីថ្ងៃពុធសប្តាហ៍នេះ បានពន្យល់ពី គោលជំហររបស់ជប៉ុនលើការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅកាន់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ លោក គីស៉ីដា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «អំឡុងពេលជជែកគ្នានោះ ខ្ញុំបានពន្យល់ពីគោលជំហររបស់ជប៉ុន ជុំវិញការចាត់ចែងបញ្ចេញទឹកចម្រោះ ចេញពីរោងចក្រ Fukushima ទៅកាន់លោកនាយករដ្ឋមន្ត្រី លី។

    September 7, 2023
  • ព័ត៌មានអន្តរជាតិ

    (ព្រុចសែល)៖ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានដាក់ចេញនូវសំណើស្នើសុំមូលនិធិ UN ១០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដើម្បីដោះស្រាយការខូចខាតដែល បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈប្រទេសនានាត្រៀមពិភាក្សាអំពីអ្នកដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ និងអ្នកដែលត្រូវចំណាយ នៅឯ កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ (COP28)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៣។ ប្រទេសនានា នឹងកំណត់ព័ត៌មានលម្អិតនៃការខូចខាតដោយសារការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ។ ប្រសិនបើសំណើត្រូវបានទទួលយក នោះវានឹងក្លាយជាមូលនិធិដំបូងរបស់អង្គការសហប្រជាជាតិ សម្រាប់ ការដោះស្រាយបញ្ហាដែលបណ្តាមកពីគ្រោះរាំងស្ងួត ទឹកជំនន់ និងការកើនឡើងនៃកម្រិតទឹកសមុទ្រ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ

    September 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ម្ចាស់យានយន្ដទាំងអស់ ប្រញាប់អញ្ជើញមកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ កុំចាំដល់ជិតផុតឱសានវាទ និងអាចបង់តាម App យ៉ាងងាយស្រួល។ បើតាមការបញ្ជាក់របស់លោក គង់ វិបុល ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងខែវិច្ឆិកា​ ខណៈបច្ចុប្បន្នម្ចាស់យានយន្ដ ដែលបានមកបង់ពន្ធរួចមិនទាន់ដល់ ៥០ភាគរយនោះទេ។ ការអំពាវនាវបែបនេះ​របស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។ លោក

    September 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះបញ្ជាក់ឱ្យដឹងថា ខ្លួនទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១០គ្រោងថែមទៀត សរុបទុនវិនិយោគជិត១៥០លានដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។ CDC បញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ CAMBODIAN TRANSMISSION II CO., LTD គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។ ២៖ HANTANG

    September 7, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិនបានបញ្ជាមន្ត្រីនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកណ្តាលមិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតសម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះចូលកន្លែងធ្វើការឡើយ។ កាសែត WSJ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់ប្រភពមួយដែលបានដឹងពីករណីនេះថា ការបញ្ជាមិនឱ្យប្រើទូរស័ព្ទ iPhone និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតនេះ ត្រូវបានដាក់ចេញដោយមន្ត្រីថ្នាក់លើទៅកាន់បុគ្គលិករបស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយវាមិនច្បាស់ទេថាតើការបញ្ជានេះត្រូវបានធ្វើឡើងទូលំទូលាយកម្រិតណានោះ។ ការហាមឃាត់នេះធ្វើឡើងនៅមុនព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅសប្តាហ៍ក្រោយ ដែលអ្នកវិភាគជឿថានឹងមានការដាក់បង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មី ហើយអាចបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅពេលដែលភាពតានតឹងរវាងចិន និងអាមេរិកកើនឡើង។ សេចក្តីរាយការណ៍របស់កាសែត WSJ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតក្រៅពីក្រុមហ៊ុន Apple នោះទេ។

    September 7, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយមានទំហំ ១៧៥លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់រថក្រោះ Abrams ហើយដែលនេះជាលើកដំបូងបំផុត ដែលសហរដ្ឋអាមេរិកបញ្ជូនគ្រាប់ដ៏ចម្រូងចម្រាសនេះទៅឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មុនគេពីផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមទៅឱ្យអ៊ុយក្រែន ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បើតាមមន្ទីរបញ្ចកោណ ជំនួយយោធាខាងលើក៏នឹងមានផងដែរនូវប្រព័ន្ធអាវុធប្រឆាំង រថក្រោះ ក៏ដូចជាគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល HIMARS។ គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានប្រកាសផ្ដល់ឱ្យនេះ គឺសម្រាប់ប្រើបាញ់ ចេញពីរថក្រោះ Abrams ដែលអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន ដើម្បីកម្ទេចរថក្រោះរុស្ស៉ី។ គួរបញ្ជាក់ថា

    September 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យក្លឹបកម្សាន្ត នឹក Ex ដើម្បីត្រួតពិនិត្យច្បាប់អាជីវកម្ម និងបានណែនាំម្ចាស់ទីតាំងពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ តាមការពិនិត្យជាក់ស្តែងឃើញថា ក្លឹបកំសាន្ត នឹក Ex មិនមានលិខិតអនុញ្ញាតបើកអាជីវកម្មក្លឹបកំសាន្តនោះទេ។ ការចុះមកពិនិត្យទីតាំងនេះគឺធ្វើឡើងជាលើកទី២ហើយ លើកទី១ បានចុះមកធ្វើកំណត់ហេតុ កាលពីថ្ងៃ១ ខែកញ្ញាឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះដោយក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង៖ ១៖ ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ

    September 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ម៉ាឡេស៊ី ពិសេសលើវិស័យការងារ និងវិស័យអប់រំ ជួយឱ្យប្រជាពលរដ្ឋនិងនិស្សិតខ្មែរជាង២.២ម៉ឺននាក់បានទៅធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកចំណូលផ្គត់ផ្គង់គ្រួសារ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យជាតិលើកទី៦៦នៃប្រជាជនម៉ាឡេស៊ី នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនិងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅទីនោះ។ លោកបានបញ្ជាក់ថា «ប្រជាពលរដ្ឋនិងនិស្សិតខ្មែរជាង ២.២ម៉ឺននាក់ កំពុងធ្វើការនិងសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកចំណូលផ្គត់ផ្គង់គ្រួសារ»។ លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានិងម៉ាឡេស៊ីបានខិតខំកសាងនូវមិត្តភាពដ៏ល្អនិងយូរអង្វែង និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតមួយក្នុងតំបន់អាស៊ាន។ ប្រទេសទាំងពីរនៅតែបន្តពង្រឹងពាណិជ្ជកម្មទ្វេភាគី

    September 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលនៃការដាក់ដេញថ្លៃប្រាក់ដុល្លារ លើកទី១ ទទួលបានជោគជ័យចំនួន ១០ ០០០ ០០០ដុល្លារ ដោយមានការចូលរួមដេញថ្លៃពីគ្រឹះស្ថាន និងអាជីវករប្ដូរប្រាក់ចំនួន៦ និងអត្រាអប្បបរមាដេញថ្លៃឈ្នះ ៤ ១៥០រៀល ក្នុងមួយដុល្លារអាមេរិក។ សូមអានសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជូ វណ្ណៈ ​អគ្គនាយក នៃនិយ័តករអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា និយ័តករអចលនវត្ថុ និងបញ្ចាំ បាននិងកំពុងធ្វើការជាមួយម្ចាស់បុរីមួយចំនួន ដើម្បីដោះស្រាយករណីផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវបានបុរីរឹបអូសនាពេលកន្លងមក ខណៈគិតមកដល់ពេលនេះ និយ័តករអចលនវត្ថុ និងបញ្ចាំ ទទួលបានពាក្យបណ្តឹងពីពលរដ្ឋដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះដោយសារគ្មានលទ្ធភាពបង់រំលោះបន្ត ប្រមាណជាង១០០០អតិថិជនហើយ។ ​ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ជូ វណ្ណៈ បានឱ្យដឹងថា ក្រុមការងារដោះស្រាយករណីនេះ បានជួបប្រជុំជាមួយបុរីបណ្តើរៗហើយ ដើម្បីរកដំណោះស្រាយ ដោយសារបុរីមួយចំនួន មានអតិថិជនច្រើនដែលត្រូវបានរឹបអូស។ លោកបានឱ្យដឹងថា

    September 6, 2023