- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីអត្តពលកម្មកម្ពុជា និងកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាត្រូវបានចាត់ទុកជាវីរភាពដ៏អស្ចារ្យ និងជាបេក្ខភាពដំបូងគេ ក្នុងការជ្រើសរើសសម្រាប់ការឆ្លាក់រូបសំណាក់ទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ នៃវិមាន ឈ្នះ ឈ្នះ ដែលស្ថិតនៅទល់មុនពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC។ ឯកឧត្តម
September 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តសាកល្បងការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ (Online) លើវិស័យចំនួន៤។ វិស័យទាំង៤ រួមមាន ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។ ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) ប្រជាពលរដ្ឋទាំងអស់នៅតែអាច អញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ
September 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីណែនាំមួយស្តីពីការអាន សរសេរនាម និងគោរមងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមនេះជាលិខិតជូនដំណឹងពីរបៀបរបបនៃការអាន ឬសរសេរគោរមងាររបស់ម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 6, 2023 - ព័ត៌មានជាតិ
(ហ្សាការតា)៖ ក្រុមមេដឹកនាំអាស៊ាន នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបានសម្រេចចិត្តថាមីយ៉ាន់ម៉ានឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលតំណែងជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ នោះទេ។ នេះបើតាមក្រុមមន្ត្រីការទូតអាស៊ាន និងមេដឹកនាំហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន AP។ ការសម្រេចចិត្តខាងលើត្រូវបានប្រកាសឱ្យដឹងនៅឯកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ហើយនេះអាចជា បរាជ័យមួយនៃកិច្ចខិតប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ា ក្នុងការស្វះស្វែងការគាំទ្រ និងទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាដណ្ដើមអំណាច កាលពីឆ្នាំ២០២១ ដែលបង្កឱ្យមានភាពចលាចលនៃអំពើហិង្សា មកទល់នឹងសព្វថ្ងៃ។ ជុំវិញការសម្រេចចិត្តនេះដែរ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែង ជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦។ «ខ្ញុំមានសោមនស្សដោយសូមប្រកាសថាហ្វីលីពីន បានត្រៀមខ្លួនជាស្រេចដើម្បីទទួលតំណែងជាប្រធានអាស៊ាន
September 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តធម៌ បានចេញសេចក្តីសម្រេចចាត់តាំងអ្នកនាំពាក្យចំនួន ៤រូប សម្រាប់នីតិកាលទី៧។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ។ សមាសភាពដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងជាអ្នកនាំពាក្យមានដូចខាងក្រោម៖ ១៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ២៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទី៣៖ លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌
September 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺមួយបន្ទាប់ពីមានការប្រើប្រាស់គោរមងាររបស់ សម្ដេចព្រះមហ៌ស្សរា នរោត្តម ចក្រពង្ស ខុសនៅលើបណ្ដាញសារព័ត៌មាន។ ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងព្រះបរមរាជវាំង បានអះអាងថា «សម្ដេចព្រះមហ៌ស្សរា នរោត្តម ចក្រពង្ស មិនមែនជា សម្ដេចក្រុមព្រះ ឡើយ» និងសូមសារព័ត៌មានដែលបានចុះផ្សាយនោះ ត្រូវកែសម្រួលអត្ថបទរបស់ខ្លួនឡើងវិញ។ ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់ក្រសួងព្រះបរមរាជវាំង៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លិបមួយផ្ទាំង ដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន។ ពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និង សិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MEUNIER នាយកគយអន្តរតំបន់ Auvergne-Rhône-Alpes និងលោកស្រី Juliette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។ ចម្លាក់លិបនេះធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមាន ទម្ងន់ប្រហែល ៣០០ គីឡូក្រាម
September 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំកិច្ចគាំទ្រពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្រាប់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រទៅកាន់សិង្ហបុរី។ ការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។ សំណើភាគីកម្ពុជា បានធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (Dato’ Seri Anwar_bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរដ្ឋធានីហ្សាកាតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នារសៀល ថ្ងៃទី០៥ ខែកញ្ញា
September 5, 2023 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលកំពុងជាប់ឃុំខ្លួន លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) កំពុងមានជំងឺ ហើយស្នើឲ្យមានគ្រូពេទ្យ ពីខាងក្រៅមកព្យាបាល តែមេដឹកនាំរបបយោធាបានបដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នំា២០២៣។ Reuters ផ្អែកលើប្រភពដែលដឹងពីស្ថានភាពរបស់លោកស្រី ស៊ូជី និងរដ្ឋាភិបាលស្រមោល បានឱ្យដឹងទៀតថា ម្ចាស់ជ័យពានរង្វាន់លាភីណូបែលសន្តិភាព អាយុ៧៨ ឆ្នាំរូបនេះ ទទួលការព្យាបាលពីវេជ្ជបណ្ឌិតនៃនាយកដ្ឋានពន្ធនាគារ។ ប្រភពសុំមិនបញ្ចេញឈ្មោះនេះដដែល បាននិយាយថា «លោកស្រី ស៊ូជី មានអាការៈហើមអញ្ចាញធ្មេញ ហើយមិនអាចបរិភោគអាហារបានស្រួលនោះទេ
September 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារមួយដោយបានចោទជាសំណួរថា «ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ?» ខណៈពេលសម្តេចចូលរួមប្រជុំអាស៊ានលើកដំបូង នៅហ្វីលីពីន ឆ្នាំ១៩៩៩ គឺជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ សម្រាប់ពេលនេះការប្រជុំកំពូលអាស៊ានលើកទី៤៣ នៅឥណ្ឌូណេស៉ី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា «ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០
September 5, 2023









