Khmerpress
  • ព័ត៌មានជាតិ

    (ហ្សាការតា​)៖ កម្ពុជា​បានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។ នេះបើតាមការលើកឡើងរបស់លោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ដែលដកស្រង់ដោយ​គេហទំព័រ Jakarta Globe។ ​ ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី ​និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅទីក្រុងហ្សាកាតា ​លោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជា បានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន ២៥ម៉ឺនក្នុងមួយឆ្នាំ។​​ ជាមួយគ្នានេះឥណ្ឌូនេស៊ី នឹងគាំទ្រកម្មវិធីសន្តិសុខស្បៀងរបស់កម្ពុជាវិញ តាមរយៈការផ្គត់ផ្គង់ជីកសិកម្ម។ លោក

    September 5, 2023
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌូនេស៊ី៖ មនុស្សចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីជណ្តើរយោងដំណើរការខុសបច្ចេកទេសនៅឯរមណីយដ្ឋានមួយកន្លែងលើកោះបាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ រ​មណីយដ្ឋានដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Ayuterra Resort ខណៈជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមបុគ្គលិកបម្រើការងារនៅក្នុងរមណីដ្ឋាននេះផ្ទាល់តែម្តង។ បើតាមអាជ្ញាធរកោះបាលីបានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងក្រោយពេលដែលខ្សែសម្រាប់យោងជណ្តើរយោងទៅលើបានខ្ទាស់ធ្វើឲ្យជណ្តើរយោងត្រូវរត់ខុសគន្លងនិងបានបង្កឲ្យបុគ្គលិកចំនួន ៥នាក់នៅក្នុងនោះត្រូវខ្ទាតចេញពីក្នុងដណ្តើរយោងធ្លាក់មកខាងក្រោម។ សូមបញ្ជាក់ជូនថា ជណ្តើរយោងនេះគឺជាប្រភេទដណ្តើរយោងដែលគេសាងសង់ឡើងនៅក្រៅអគារ ហើយកម្ពស់ដែលក្រុមជនរងគ្រោះបានធ្លាក់ចុះមកនោះគឺមានកម្ពស់ប្រមាណជា ១០០ម៉ែត្រ ខណៈនៅក្នុងចំណោមជនរងគ្រោះទាំងអស់ក៏មានជនរងគ្រោះម្នាក់បានធ្លាក់ចូលទៅក្នុងទន្លេនៅក្បែរនោះផងដែរ៕

    September 5, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបញ្ជាក់ថា លោក HATANO នឹងនាំអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សារកវិធីដាំនៅក្នុងតំបន់ «រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ» ដើម្បីលក់ក្នុងតម្លៃថោកជូនប្រជាពលរដ្ឋកម្ពុជាយើង។ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បញ្ជាក់បែបនេះ ក្នុងជំនួបអាហារជាមួយលោក HATANO ដែលជាជនជាតិជប៉ុន។ បើយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង

    September 5, 2023
  • ព័ត៌មានជាតិ

    (រតនគិរី)៖ ដោយមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់ដោយសារអាជីវករយកផ្លូវសាធារណៈមុខផ្សារបានលុង លក់ដូរ ដែលនាំឱ្យមានផលប៉ះពាល់ដល់ភ្ញៀវ ចេញ-ចូល ក្នុងផ្សារ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ធូ ឃឿ អភិបាលក្រុងបានលុង បានបន្តដឹកនាំមន្ត្រីក្រោមឱវាទចុះណែនាំអាជីវករ និងឱ្យបញ្ឈប់ការយកទ្រូងផ្លូវ,ចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើអាជីវកម្ម មុនពេលដែលអាជ្ញាធរចាត់វិធានការតាមច្បាប់។ លោក កៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ បានប្រាប់ឲ្យដឹងថា អាជ្ញាធរបានខិតខំប្រឹងប្រែងណាស់រាល់ថ្ងៃគឺបានចុះរៀបចំដូចភ្លៀងរលឹម ប៉ុន្តែការអនុវត្តរបស់ក្រុមអាជីវករមួយចំនួន មិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ ហើយកន្លងទៅអាជ្ញាធរក្រុងចាប់យកឥវ៉ាន់ដើម្បីធ្វើការព្រមាន និងផាកពិន័យច្រើនលើកច្រើនសារមកហើយដែរ​ ប៉ុន្តែពួកគាត់មួយចំនួននាំគ្នាមកលក់ដូរ លើផ្លូវសាធារណៈដដែលដោយគ្មានខ្លាចច្បាប់ទេ។ អភិបាលរងក្រុងរូបនេះ ក៏បានឲ្យដឹងទៀតថា ផ្ទះដែលនៅអមសងខាងផ្លូវចូលផ្សារបានលុង សុទ្ធតែអ្នកមានជីវភាពធូរធារហើយភាគច្រើនជាមន្ត្រីរាជការបានយកផ្លូវមុខផ្ទះ

    September 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងមន្ដ្រីរាជការស៉ីវិល ជាអគ្គនាយករង និងប្រធាននាយកដ្ឋានចំនួន៧រូប ក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។ ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចយ៉ាងដូច្នេះថា៖ *ទី១៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាអគ្គនាយករង *ទី២៖ ឧត្តមសេនីយ៍ឯក សាស្ដ្រាចារ្យ ស្វាយ ចាន់ដា ជាអគ្គនាយករង *ទី៣៖ ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ

    September 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំអាស៊ាន ដែលមានវ័យក្មេងជាងគេបំផុត ក្នុងចំណោមមេដឹកនាំអាស៊ានទាំង ១០ប្រទេស ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី។ មេដឹកនាំអាស៊ានបច្ចុប្បន្ន រួមមាន៖ * កម្ពុជា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វ័យ ៤៥ឆ្នាំ * ថៃ៖ លោក សេដ្ឋា ថៈវីស៉ីន វ័យ ៦១ឆ្នាំ * ឡាវ៖ លោក សន សៃស៉ីផាន់ដន

    September 5, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ជំទាវទី១របស់សហរដ្ឋអាមេរិក លោកស្រី Jill Biden បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងស្វាមីគឺលោក ចូ បៃដិន ដែលធ្វើតេស្ដចេញលទ្ធផលអវិជ្ជមាន ត្រូវធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ភរិយាលោក បៃដិន គឺលោកស្រី Jill Biden មានអាយុ ៧២ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយកាលពីខែសីហា ឆ្នាំ២០២២ លោកស្រីក៏ធ្លាប់បានឆ្លងកូវីដ១៩ផងដែរ។ ចំណែក លោក

    September 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់បន្ថែមជុំវិញ ការប្រើពូជស្រូវត្រឹម៣០គីឡូក្រាម ក្នុង១ហិកតា ដោយទទួលបានផលជាង៨តោន ក្នុងស្រែគំរូ នៅខេត្តព្រៃវែង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ពូជស្រូវនេះ គឺជាពូជស្រូវក្រអូបមកពីក្រៅប្រទេស ដោយប្រើដ្រូនដើម្បីព្រួសស្រូវ ហើយក្នុង១ដ្រូនយួរបានស្រូវចំនួន ១៥គីឡូក្រាម និងប្រើពេល១៥នាទីព្រួស។ បន្ថែមពីនោះទៀត លោកបណ្ឌិត កៅ ថាច

    September 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណថា ខ្លួននឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀល។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក តាមកាលបរិច្ឆេទដូចខាងក្រោម៖ * នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក * ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១៥លានដុល្លារអាមេរិក * ថ្ងៃទី១៣ ខែកញ្ញា

    September 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍ពិសេស បានដេញឃាត់ខ្លួនក្មេងទំនើង ០៨នាក់ជិះម៉ូតូ០៤គ្រឿងបង្ហោះ និងប្រដេញគ្នាផ្អើលក្នុងបឹងកក់ នៅតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កប៉ះសណ្តាប់ធ្នាប់សាធារណៈ នៅវេលាម៉ោង០៩យប់ ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៣។ ក្មេងទំនើងទាំងនេះជាសិស្ស និងបានអប់រំឲ្យធ្វើកិច្ចសន្យាដោះលែងត្រឡប់ទៅផ្ទះវិញ។ ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសប្រាប់ឲ្យដឹងថា៖ ការចាប់ឃាត់ក្មេងទំនើងបង្កប៉ះពាល់អសន្តិសុខ គឺអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវយុទ្ធាការឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញ ចេញល្បាតត្រួតពិនិត្យបង្រ្កាបក្មេងទំនើង ដែលបញ្ហាក្មេងទំនើងនេះ បង្កើតជាក្រុមបក្ខពួកដើរលេងមិនចូលផ្ទះ ក្នុងមួយរយៈ បានបង្កការវាយកាប់ចាក់គ្នា និងអុកឡុកនៅតាមូលដ្ឋានមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ ក្នុងរយៈពេលប៉ុន្មានយប់ចុងក្រោយ​

    September 5, 2023