- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាបានបន្តនាំចេញអង្ករទៅប្រទេសហ្វីលីពីន ជាលើកទី២ ក្នុងបរិមាណជាង១ពាន់តោន ខណៈអ្នកនាំចេញលើកឡើងពីបញ្ហាប្រឈម ដោយសារតែតម្លៃស្រូវឡើងថ្លៃ ដែលអាចនឹងប៉ះពាល់ដល់ការនាំចេញអង្ករលើកក្រោយ។ ឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូដ ដែលជាក្រុមហ៊ុនចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន បានប្រាប់បណ្តាញព័ត៌មាន Fresh Newsនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការនាំចេញអង្ករក្នុងបរិមាណ ១០៤០តោន ទៅកាន់ប្រទេសហ្វីលីពិន លើកទី២នេះ បានធ្វើឡើងកាលពីខែសីហា ឆ្នាំ២០២៣។ អង្ករដែលបាននាំចេញ គឺជាប្រភេទអង្ករធម្មតា។ តែយ៉ាងនេះក្តីលោកលើកឡើងថា លោកមិនទាន់មានគម្រោងនាំចេញបន្ថែមទៀតនោះទេ ដោយសារបច្ចុប្បន្ននេះតម្លៃស្រូវនៅកម្ពុជា ជាពិសេសប្រភេទស្រូវធម្មតា បានឡើងថ្លៃខ្ពស់ពេក ខណៈអ្នកទទួលទិញនៅហ្វីលីពីន មិនព្រមតំឡើងថ្លៃអង្ករ ហេតុនេះហើយទើបលោកមិនអាចនាំចេញទៀតបាន ព្រោះមិនទទួលបានផលចំណេញ។
September 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យុវជន៣នាក់ ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈរំខាន និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ធ្វើការអប់រំណែនាំ និងចាប់ដោះកង់មុខចេញហើយឲ្យម្ចាស់ ម៉ូតូកាន់កង់មុខ លោតជុំវិញដងទង់ជាតិ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ យុជនទាំង៣នាក់ រួមមាន៖ ទី១៖ឈ្មោះ គូ សារ៉ាន់ អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ៣ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JV-0743, ទី២៖ឈ្មោះ កីម កុលបុត្រ
September 4, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ក្រសួងការបរទេសថៃ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងមិនទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែញ្ញានេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters។ លោក Srettha Thavisin បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កាលពីខែសីហាកន្លងទៅ ហើយគណៈរដ្ឋមន្ត្រីរបស់លោកក៏ត្រូវបានអនុម័តទទួលស្គាល់ ពីព្រះមហាក្សត្រថៃផងដែរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោកនឹងត្រូវស្បថចូលកាន់តំណែងនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏ដូចជានឹងត្រូវធ្វើសុន្ទរកថាស្ដីពីគោលនយោបាយនៅឯសភាជាតិ ហើយបន្ទាប់ពីនោះ ទើបពួកគេអាចចាប់ផ្ដើម ពេញមុខនាទីទៅតាមតួនាទីជាផ្លូវការ។ គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសថៃ លេខាធិការអចិន្ត្រៃយ៍
September 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរសម្តេចនាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល
September 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក លន់ បូរី នាយករងសាលា E-School Cambodia ហើយត្រូវបានគេស្គាល់ថា ជាអ្នកពូកែទ្រឹះស្ដីម្នាក់នៅតាមបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក លន់ បូរី ត្រូវបានចាប់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លន់
September 2, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ក្រោមការសម្របសម្រួល ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែង ក្នុងស្រែគំរូ ដែលមានទីតាំង ស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ៣០គីឡូក្រាម ក្នុង១ហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង៨តោន ក្នុងមួយហិកតា។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសិករជុំវិញស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង
September 2, 2023 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល ដែលមានអាយុកាលប្រមាណ ២០ថ្ងៃ នៅវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ៨ក្បាល ស្ថិតនៅចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំណុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។ កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។ តាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៧ហើយ
September 2, 2023 - សង្គម
(បរទេស)៖ ប៉ុន្មានថ្ងៃមកនេះ មហាជនខ្មែរមានការកោតសរសើរជាខ្លាំង បន្ទាប់ពីឃើញតារាសម្តែងដ៏ស្រស់ស្អាត និងជានាដការីរបាំបុរាណមួយរូប គឺកញ្ញា សុគា គីមលាង ហៅ Kon Ant និងក្រុមការងាររបស់នាង នាំយកការសម្តែងរបាំព្រះរាជទ្រព្យ (របាំអប្សារា) ដែលជាសម្បត្តិបេតិកភណ្ឌជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីនៃប្រទេសណូវែលសេឡង់។ ភាពអស្ចារ្យនៃការសម្តែងរបស់នាង មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្ទុះការសរសើរនោះទេ ពោលគឺ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរដល់រូបនាង និងក្រុមការងារសម្ដែងផងដែរ។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូនៃការសម្តែងរបស់កញ្ញា សុគា គីមលាង
September 2, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជ្យក្រឹត្យអនុម័តទទួលស្គាល់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី របស់ថៃ ដោយក្នុងនោះមានលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផង។ នេះបើតាមព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។ ប្រទេសថៃ ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះគឺលោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីខែមីនា និងក្រោយគណបក្ស Move Forward ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាមក។ ប៉ុន្តែ
September 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីធ្លាយបំពង់ឧស្ម័នអាល់ម៉ូញាក់ ក្នុងរោងចក្រផលិតទឹកកក យីហោ «លោកស្រី ឈាង មួ» ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈាង ប៉ោ អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរ ទីតាំងកើតហេតុ ចំនួន២៣នាក់ ស្រី១៧នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកសម្តេចឪ
September 2, 2023









