Khmerpress
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ អតីតឧបនាយករដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីរបស់សិង្ហបុរី កាលពីថ្ងៃសុក្រ ទី១ ខែកញ្ញា ដែលជាការបោះឆ្នោតមានលក្ខណៈប្រកួតប្រជែងលើកដំបូងបំផុតមួយសម្រាប់តំណែងជាប្រមុខរដ្ឋ មិនសូវមានអំណាចមួយនេះ ក្នុងពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បើតាមលទ្ធផលបោះឆ្នោត លោក សានមូហ្ការ៉ាត់ណាំ មានវ័យ៦៦ឆ្នាំ បានយកឈ្នះលើគូប្រជែងរបស់លោក ២រូបផ្សេងទៀត គឺលោក អិន កុកសុង (Ng Kok Song) និងលោក តាន់ គីនលៀន (Tan Kin

    September 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញរបាយការណ៍ផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥% ប៉ុណ្ណោះ ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ ៩៩.៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០.១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេក្នុងចំណោម១៨៥ប្រទេស។ ការបកស្រាយនេះធ្វើឡើងបន្ទាប់ពីសាធារណជនមួយចំនួនតូច ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយតគ្នាៗក្នុងន័យអវិជ្ជមាន ហើយធ្វើឱ្យមានការយល់ច្រឡំកាន់តែធំចំពោះរបាយការណ៍របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជិត២ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ កាលពីថ្ងៃទី២៩ ខែសីហា ក្រោមអធិបតីភាពឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ (ILO) បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានបញ្ជាក់ថា

    September 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សារព័ត៌មានល្បីៗរបស់ថៃជាច្រើនស្ថាប័ន បានចុះផ្សាយព្រោងព្រាតនូវសារអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើជូនលោក ថាក់ស៉ីន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោស។ តាមរយៈការចុះផ្សាយជាបន្ដបន្ទាប់នូវសាររបស់សម្ដេចតេជោ ហ៊ុន សែន របស់សារព័ត៌មានថៃនៅពេលនេះ បង្ហាញអំពីការចាប់អារម្មណ៍ខ្ពស់រវាងទំនាក់ទំនង ក្នុងនាមជាបងប្អូនធម៌របស់សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ថាក់ស៉ីន ហើយក៏កាន់តែបង្ហាញឲ្យឃើញទៀតថា សាធារណៈមតិរបស់ថៃ ពិតជាទទួលស្គាល់នូវទំនាក់ទំនងដ៏ស្អិតរមួតរវាងអតីតនាយករដ្ឋមន្ដ្រីថៃ និងអតីតនាយករដ្ឋមន្ដ្រីរបស់កម្ពុជា។ ក្រៅពីគូសរំលេចនូវខ្លឹមសារជូនពររបស់សម្ដេចតេជោ ហ៊ុន សែន ជាភាសាថៃហើយនោះ សារព័ត៌មានទាំងអស់សុទ្ធតែបានភ្ជាប់ជាមួយរូបភាពសម្ដេចតេជោ ហ៊ុន សែន និងលោក ថាក់ស៉ីន

    September 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នីតិកាលទី៧ ចំនួន៣រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ៣០២៣។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញក្តីសោមនស្សរីករាយ និងសាទរក្រៃលែង ជូនចំពោះលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោស។ សម្តេចតេជោ បានសរសេរលើតេឡេក្រាមយ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាង​ក្រៃលែង​ចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ​​បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សូមជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ»។ សារអបអរសាទរក៏បានរំលេចជាភាសាអង់គ្លេសផងដែរ «I would like to extend my sincere congratulations to

    September 2, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង៦០ម៉ឺនដុល្លារ ក្នុងការធានាដឹកជញ្ចូនបងប្រជាពលរដ្ឋ និងកម្មករ កម្មការិនីតាមរថយន្ដក្រុងទៅស្រុកកំណើត ទាំងទៅទាំងមក សម្រាប់រដូវបុណ្យទានរបស់ជាតិក្នុងមួយឆ្នាំ។ ការបញ្ជាក់របស់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩ នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចំណាយក្នុងការជួយប្រជាពលរដ្ឋគឺអត់មានច្រើននោះទេ ហើយការចំណាយអី្វក៏ដោយឱ្យតែដល់ដៃប្រជាពលរដ្ឋគឺអត់គិតច្រើនតិចទេ គឺធ្វើយ៉ាងណាដល់ដៃប្រជាពលរដ្ឋត្រូវបញ្ចេញជូនគាត់។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានអះអាងថា នេះគឺជាគោលនយោបាយដែលបានអនុវត្ដន៍កន្លងទៅដោយសម្ដេចតេជោ

    September 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហា ជនអនាថា កុមាររងគ្រោះ និងងាយរងគ្រោះ កុមារសុំទាន កុមារអនាថា និងអ្នកលក់ដូរ កុមារលក់ផ្កា និងជនមានពិការភាពប្រគំតន្ត្រី តាមភ្លើងស្តុបចរាចរណ៍ ក្នុងរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ ដែលនាំជនមានពិការភាព មកធ្វើការច្រៀង និងសុំលុយ តាមចំណុចភ្លើងស្តុបនានា។ ការស្នើសុំកិច្ចសហការពីអាជ្ញាធររបស់លោកស្រី មុំ ចាន់ដានី ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំមួយ ស្តីពី «នីតិវិធីការបញ្ជូនជនអនាថា

    September 2, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បានថ្លែងថា កម្មវិធីស្វែងរកការងារធ្វើ និងបង្កើនជីវភាពរស់នៅឱ្យកាន់តែប្រសើរ​ជូនប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលគឺនៅតែ​ធ្វើ​ជារៀងរហូត ហើយសូមឱ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល។ ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩ នាក់ មកពី​តាម​​បណ្តា​រោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិ​បាល នៅតែបន្តទិសដៅសំខាន់បំផុតគឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារ​កិច្ច ហើយគោលនយោយមិនត្រូវធ្វើការធ្វើការផ្លាស់ប្តូរភ្លាមៗ

    September 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្តាញ TikTok ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានអ្នក Follower កើនឡើងរហូតដល់ជាង 500K ហើយក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ខណៈវិដេអូចៅស្រីសម្តេចផ្ទុះការចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយមានអ្នកមើលជាង 7.4M។ ក្រៅពីសន្ទុះ Follower ក៏មានអ្នក Likes រហូតដល់ 5.5M ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម TikTok កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣

    September 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងនឹងប្រើប្រាស់ឧបករណ៍ប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយៗ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ ឯកឧត្តម ឌិត ទីណា ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ​

    September 1, 2023