Khmerpress
  • ព័ត៌មានអន្តរជាតិ

    (សូម៉ា)៖ បេសកជនអាមេរិកប្រចាំប្រទេសជប៉ុន បានបរិភោគត្រីឆៅពីទីក្រុងហ្វូគូស៊ីម៉ានៅថ្ងៃព្រហស្បតិ៍ (៣១ សីហា) នេះ ដោយនិយាយថា ទឹកដែលបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា គឺមានសុវត្ថិភាពជាង «ទឹកដែលបង្ហូរចោល» ដោយរោងចក្រនុយក្លេអ៊ែររបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ឯកអគ្គរដ្ឋទូត Rahm Emanuel បាននិយាយក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយរលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ ២០១១ ដូច្នេះថា «អស់រយៈពេលមួយទសវត្សរ៍មកនេះ ប្រទេសជប៉ុនបានធ្វើរឿងត្រឹមត្រូវតាមរបៀបត្រឹមត្រូវ។ ជាមួយនឹងភាពម៉ត់ចត់ផ្នែកវិទ្យាសាស្ត្រអន្តរជាតិ តម្លាភាពពេញលេញ និងការអញ្ជើញសហគមន៍អន្តរជាតិឱ្យតាមដានវឌ្ឍនភាពរបស់ពួកគេក្នុងការបន្សុទ្ធទឹក»។ លោក​បាន​បន្ត​ថា​ «​ទឹក​នៅ​តំបន់​នេះ​មាន​សុវត្ថិភាព​ជាង​ទឹក ​ដែលរោងចក្រទាំងបួនរបស់ចិនដែលបានបង្ហូរវាចូលក្នុងទឹកសមុទ្រ»។ យោងតាមប្រតិបត្តិកររោងចក្រថាមពលនុយក្លេអ៊ែរ

    September 1, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ទណ្ឌិតចំនួន២៦នាក់ ដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើសុំលើកលែង និងបន្ធូរបន្ថយទោសនៅក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមប្រសាសន៍របស់អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានឱ្យដឹងថា នៅក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រដ្ឋបាលខេត្ត បានស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១២នាក់ (ស្រី្តគ្មាន) ក្នុងឱកាសបុណ្យអ៊ុំទូក សំពះព្រះខែ អកអំបុកនិង បណ្តែតប្រទីប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នើសុំចំនួន៩នាក់ (ស្ត្រី៣នាក់) និងក្នុងឱកាសប្រារព្ធទិវាជ័យជំនះ

    September 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០២៣ស្អែកនេះ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នឹងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា លោក ប្រាំង ជលសា ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង នាពេលថ្មីៗកន្លងទៅនេះ។ ពិធីប្រកាសចូលកាន់តំណែងនេះ មានការអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំមកពីក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា។ ពិធីនេះនឹងធ្វើឡើង នាទីស្ដីការអគ្គិសនីកម្ពុជា។ សូមរំលឹកថា អគ្គនាយកថ្មី អគ្គិសនីកម្ពុជា លោក ប្រាំង

    August 31, 2023
  • ព័ត៌មានជាតិ

    (តាកែវ)៖ រថយន្តកាមរីមួយគ្រឿង ដែលក្រុមចោបានលួច កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ ត្រូវបានកម្លាំងកងរាជាអាវុធខេត្តតាកែវ បានរកឃើញមកវិញ និងបានប្រគល់ដល់ម្ចាស់ដើមវិញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ លោកវរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានប្រគល់រថយន្តម៉ាក កាមេរីស៊េរីឆ្នាំ១៩៩៩ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M.4128 ឲ្យទៅជនរងគ្រោះឈ្មោះ សាយ ពេជ្រពន្លឺ ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅភូមិកន្លែងខ្លា

    August 31, 2023
  • ព័ត៌មានអន្តរជាតិ

    យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសថៃ (DMS) បានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី HK.3 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសថៃ។ DMS បាននិយាយថា ករណី HK.3 ចំនួន ២ ត្រូវបានរកឃើញពីសមាជិកគ្រួសារមួយ ដែលរស់នៅទីក្រុងបាងកក ប៉ុន្តែនាយកដ្ឋានមិនអាចបញ្ជាក់ថា តើល្បឿននៃការចម្លង និងភាពធ្ងន់ធ្ងររបស់ HK.3 មានខ្ពស់ជាងវ៉ារ្យ៉ងពីមុនៗនោះទេ។ ប្រធាននាយកដ្ឋាន លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយថា វ៉ារ្យ៉ង់ថ្មីនេះបានឆ្លងលើបុរសអាយុ ៦៥ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ហើយស្ថានភាពជំងឺរបស់ពួកគេគឺស្រាលៗប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា វាលឿនពេកក្នុងការអះអាងថា វ៉ារ្យ៉ង់ទម្រង់ថ្មី

    August 31, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រ៉ូបដែលពាក់ដោយម្ចាស់ក្សត្រី Diana ត្រូវបានដាក់លក់ក្នុងការដេញថ្លៃដ៏ធំមួយ នៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងវត្ថុអនុស្សាវរីយ៍ពីសែរាជវង្ស និងសម្ភារៈប្រើប្រាស់ក្នុងការថតកុនល្បីៗជាច្រើនទៀត ខណៈរ៉ូបល្បីៗ ៣ឈុតរបស់ព្រះនាង Diana នឹងត្រូវដាក់ដេញថ្លៃក្នុងតម្លៃរាប់សែនដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Dialy Mail នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមរ៉ូបទាំង៣របស់ព្រះនាង Diana ត្រូវបានគេដឹងថា មានរ៉ូបមួយដែលព្រះនាង ធ្លាប់ស្លៀករ៉ូបនេះជាច្រើនដង ជាពិសេសនៅក្នុងពិធីសម្ពោធបញ្ចាំងរឿង «Hot Shots» នៅទីក្រុងឡុងដ៍ ជារ៉ូបពណ៌ក្រហមនោះត្រូវបានគេរំពឹងថា នឹងអាចលក់បានក្នុងតម្លៃថ្លៃបំផុត ចន្លោះពី២សែនដុល្លារ ទៅ៤សែនដុល្លារ។ កាលនោះរ៉ូបទាំងបីត្រូវបានទិញដោយស្ត្រីម្នាក់មកពីរដ្ឋ Michigan (មីឈីហ្កេន)

    August 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវស្វែងរកជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានលួចបើកក្បាលទុយោបង្ហៀរទឹកឱ្យជោរជន់ នៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ បានកើតឡើងកាលពីវេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃសែនក្បាលទឹក ប៉ុន្តែ គណៈកម្មការសាងសង់អគារ ក៏បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។ បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ

    August 31, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន បានចេញការព្រមានកម្រិតខ្ពស់អំពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុងសាវឡា (Saola) បានបោកបក់ទៅជិតឆ្នេរ សមុទ្រភាគអាគ្នេយ៍ បង្កការគំរាមកំហែងដល់ទីក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀត នៅក្នុងខេត្តក្វាងទុង។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។ មន្រ្តីឧតុនិយមចិន បានចេញការព្រមាន «កម្រិតពណ៌ក្រហម» អំពីព្យុះទីហ្វុង នៅម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ ចំណែក ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះទីហ្វុង Saola ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ២៩៥គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃខេត្តក្វាងទុង នឹងបក់បោកទៅភាគពាយព្យកាត់សមុទ្រចិនខាងត្បូង

    August 31, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ អគ្គិសនីកម្ពុជា (EDC) ត្រៀមអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីរតនគិរី មកអនុស្ថានីយអគ្គិសនីសួង ដែលឆ្លងកាត់ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងមួយខ្សែទៀតពីអនុស្ថានីយអគ្គិសនីស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ទៅអនុស្ថានីយអគ្គិសនីល្វាឯម ខេត្តកណ្តាល ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតំបន់នេះឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។ មុននឹងអនុវត្តគម្រោងនេះ អគ្គិសនីកម្ពុជា និងរដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសំបែង ដីធ្លី ដើមឈើហូបផ្លែ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុលនេះ ក្រោមអធិបតីភាពលោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៣០ ខែសីហា

    August 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើង ជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង បានយូរអង្វែង។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈឯកឧត្ដមអញ្ជើញជា អធិបតី ក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុសកល នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញអ្នកជំនាញអាជ្ញាធរខណ្ឌទាំង១៤

    August 31, 2023