- Khmerpress
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ពិធីនេះ ក៏មានការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយនគរបាលពាក់ព័ន្ធ ស្នងការរង នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កាលពីថ្ងៃទី២៣
August 31, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ ប៉ូលីសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានចាប់ខ្លួនជនជាតិចិនចំនួន ៨៨ នាក់ពីបទជាប់ពាក់ព័ន្ធក្នុងការលួចបន្លំតាមទូរសព្ទ និងការឆបោកស្នេហាតាមអ៊ីនធឺណែតបន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសន្តិសុខរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ អ្នកនាំពាក្យរបស់ប៉ូលីសកោះ Riau លោក Zhwani Bandra Arsyad បាននិយាយថា ជនសង្ស័យទាំង ៨៨នាក់ ក្នុងនោះរួមមានទាំងស្ត្រី ៥នាក់ ត្រូវបានចាប់ខ្លួននៅលើកោះ Batam ដែលមានព្រំប្រទល់ជាប់ប្រទេសសិង្ហបុរី។ ពួកគេកំពុងប្រតិបត្តិការចេញពីហាងមួយនៅក្នុងតំបន់ឧស្សាហកម្ម។ លោក Arsyad បាននិយាយថា ប៉ូលីសជឿថាជនសង្ស័យគឺជាសមាជិកក្រុមឆបោកតាមទូរសព្ទ និងបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមក្មេងទំនើងនេះបានធ្វើសកម្មភាពតាំងពីដើមឆ្នាំនេះ
August 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហូ ម៉េងវ៉់ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហានេះថា នគរបាលរបស់លោក បានកសាងសំណុំរឿងបញ្ជូនបុរសដែលបានប្រើប្រាស់អំពើហិង្សាទះកំផ្លៀងស្ត្រីម្នាក់ រឿងជិះម៉ូតូសាចទឹកដាក់គ្នា យកទៅកាន់តុលាការដើម្បីបើកចំណាត់ការតាមផ្លូវច្បាប់។ សូមរំលឹកថា បើតាមឃ្លីបវីដេអូមួយ ដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានមនុស្សប្រុស-ស្រី ៣នាក់ បានឈ្លោះប្រកែកគ្នារឿងជិម៉ូតូសាចទឹក នៅពេលពួកគេកំពុង ធ្វើដំណើរលើដងផ្លូវ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា គ្រាន់តែសាចទឹកដាក់គ្នាបន្តិចបន្តួចសោះ បែរជាបុរសខាងលើកហ៊ានលើកដៃ វាយទះកំផ្លៀងនារីម្នាក់បង្កឲ្យមានការប្រតាយប្រតប់គ្នាផ្អើលលើផ្លូវ។ យ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុរួចមក សមត្ថកិច្ចបានទទួលពាក្យបណ្តឹងភ្លាមៗពីជនរងគ្រោះ ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបុរសរូបនោះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
August 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរយៈពេល៧ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន២២៨,៥០០,០២៣ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១,០១៦,៦៣៩ដុល្លារ»។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១,៣៣៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៤៤ដុល្លារ ក្នុង១តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ
August 30, 2023 - ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ក្រោយកើបចំណូល បានខ្ទង់ពាន់លានដុល្លារពីការប្រគំតន្ត្រី ពេលនេះ Taylor Swift បានបំបែកកំណត់ត្រា ជាតារាស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ Spotify ដែលស្នាដៃចម្រៀងរបស់នាង មានអ្នកចូលស្តាប់ច្រើនជាង ១០០លានដង ក្នុងរយៈពេលមួយខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ Spotify កាលពីថ្ងៃអង្គារ៍បានបង្ហោះសារលើ Twitter បញ្ជាក់ថា តារាចម្រៀងប៉ុប Taylor Swift បានក្លាយជាសិល្បករស្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ Spotify ដែលមានស្នាដៃចម្រៀងមានអ្នកចូលស្តាប់លើសពី ១០០លាននាក់ក្នុងមួយខែ។ ការបង្ហោះតាមបណ្តាញសង្គមនេះ
August 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់ៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water
August 30, 2023 - ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ខ្សែភាពយន្តភាគអាមេរិក ចំណងជើងថា «The Idol» របស់ប៉ុស្តិ៍ HBO ដែលចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួមមាន The Weeknd (ដឹ វីកឃេន), Lily-Rose Depp (លីលី រ៉ូសដេប), Troye Sivan (ត្រយ ស៊ីវ៉ាន) និងសមាជិក Blackpink Jennie នោះ បានប្រកាសលុបចោលគម្រោងផលិតរដូវកាលទី២ ជាផ្លូវការហើយ បន្ទាប់ពីវគ្គដំបូង រងការរិះគន់ច្រើនពីមហាជន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ The Playlist នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
August 30, 2023 - ព័ត៌មានអន្តរជាតិ
(អូតាវ៉ា)៖ ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កាណាដាបានរកឃើញករណីដំបូងនៃការឆ្លងកូវី១៩បំប្លែងថ្មីប្រភេទ BA.2.86 ដែលវិវត្តចេញពីមេរោគអូមីក្រុង នៅលើមនុស្សម្នាក់នៅក្នុងខេត្ត British Columbia ហើយមិនមានប្រវត្តិធ្វើដំណើរចេញក្រៅខេត្តនេះនោះទេ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីសុខាភិបាលកាណាដា លោក អាន់ឌ្រៀន ឌីច (Adrian Dix) និងវេជ្ជបណ្ឌិតកំពូលប្រចាំខេត្ត British Columbia បានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា គេមិនបានបញ្ជូនបុគ្គលនោះចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ហើយការរកឃើញករណីឆ្លងមេរោគ BA.2.86 ក៏មិនទាន់ផ្តល់ហានិភ័យអ្វីចំពោះពលរដ្ឋទូទៅក្នុងរដ្ឋ British Columbia
August 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈឯកសារការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកំណត់កូតាជ្រើសរើសយកសិស្សិដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលជាប់និទ្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន។ ការកំណត់កូតាយកសិស្សនិទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀននេះ ត្រូវឆ្លងកាត់ការវាយតម្លៃ ទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ដោយអាចជ្រើសរើសផ្អែកតាម លំដាប់ពិន្ទុពេលប្រឡង។ ដោយឡែកសម្រាប់កូតាគ្រូបង្រៀនដែលនៅសល់ សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូចធម្មតា ដែលនឹងដឹកនាំដោយ ក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្តីការគណៈរដ្ឋមន្ត្រី។ តាមរយៈឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨
August 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈលិខិតមួយរបស់ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ខ្លួនកំពុងតែរៀបចំនូវលេខទូរស័ព្ទខ្លី ១២៨៩ ដើម្បីអនុញ្ញាតឱ្យប្រជាកសិករ ដែលមានចម្ងល់នានា ពាក់ព័ន្ធបច្ចេកទេសកសិកម្ម ជាទូរស័ព្ទចូលដោយឥតគិតថ្លៃ ទោះបីជាទូរស័ព្ទមិនមានទឹកប្រាក់ហៅចេញក៏ដោយ។ ការដាក់ចេញយុទ្ធសាស្ត្របែបនេះ ដើម្បីកសិករឱ្យទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ។ យ៉ាងណាលេខទូរស័ព្ទខ្លីនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 30, 2023









