- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយដែលសម្តចបានលើកឡើងក្នុង អង្គប្រជុំដើមអាណត្តិទី៦ ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធការ «រក្សាចាស់ បង្កើតថ្មី» ដើម្បីរំលឹកដល់មន្ត្រីបន្តវេណនៅតាមស្ថាប័នានា សូមឱ្យប្រុងប្រយ័ត្នចំពោះភាពអគុណធម៌ លើការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចគាំទ្រឱ្យមានការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឱ្យតម្លៃ សម្រាប់មនុស្សដែលខំធ្វើការ ក្នុងរយៈពេលកន្លងមក ហើយត្រូវដកចេញដោយគ្មានហេតុផលនោះទេ។ សម្តេចបានបង្ហោះវីដេអូ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់ មន្ត្រីបន្តវេនតាមស្ថាប័នសូមមានការប្រុងប្រយ័ត្ន លើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុង អាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០
August 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនខិលខូច បានយកឈ្មោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅបង្កើតគណនី Telegram ឈ្មោះថា «គន់ គីម» ហើយធ្វើសកម្មភាពទាក់ទងអ្នកស្គាល់ទេសរដ្ឋមន្ត្រី គន់ គីម សុំការឧបត្ថម្ភ ក្រោមរូបភាពទិញអាវភ្លៀវជូនកងទ័ព។ ទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសបដិសេធជាសាធារណៈថា គណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោកសរសេរជាភាសាខ្មែរ «គន់ គីម»។ គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូច ក្នុងគោលបំណងទុច្ចរិត និងកំពុងប្រើប្រាស់ប្រព្រឹត្តអំពើឆបោក។ ទេសរដ្ឋមន្ដ្រី គន់
August 30, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ប្រទេសជប៉ុនបានគំរាមកាលពីថ្ងៃអង្គារថានឹងប្តឹងប្រទេសចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្វែងរកការលុបចោលការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានធ្វើព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាដាយអ៊ីឈិ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីលោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ខណៈថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសជប៉ុននឹងចាត់វិធានការចាំបាច់ (លើការហាមឃាត់ផលិតផលជលផលដោយប្រទេសចិន) តាមវិធីសាស្រ្តផ្សេងៗ រួមទាំងតាមក្របខ័ណ្ឌអង្គការ WTO ផងដែរ។ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុនលោកស្រី Sanae Takaichi បាននិយាយដោយឡែកពីគ្នាថា ការដាក់ពាក្យប្តឹងទៅកាន់អង្គការ WTO អាចក្លាយជាជម្រើសមួយ ប្រសិនបើការតវ៉ាទៅកាន់ប្រទេសចិនតាមផ្លូវការទូតមិនមានប្រសិទ្ធភាព។ ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនអាជីវកម្មជប៉ុន និងទីកន្លែងសាធារណៈនានាបានបន្តទទួលការហៅទូរស័ព្ទរំខានពីលេខទូរស័ព្ទដែលមានលេខកូដ +86 របស់ចិន ដោយអ្នកហៅទូរស័ព្ទចូលជាច្រើនបានត្អូញត្អែរអំពីការបង្ហូរទឹកដែលពាក់ព័ន្ធនឹងរោងចក្រហ្វូគូស៊ីម៉ានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីបំផុត ! ក្រុមហ៊ុន Meta Platform Inc. បានសម្រេចមិនដាក់ពិន័យចំពោះ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនោះឡើយ ហើយក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។ នេះបើតាមការប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.
August 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនារបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ មន្ដ្រីនៃសាខា «ក.ប.ប.» រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញនៅផ្សារដើមគរ រកឃើញបង្គារមានចាក់ចាហ៊ួយ ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម។ នៅក្នុងប្រតិបត្តិការនេះមន្ដ្រីនៃសាខា «ក.ប.ប.» រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍
August 29, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជា សកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា” ឥដ្ឋអេកូ ” ដែលជួយទៅដល់គុណ ប្រយោជន៍បរិស្ថាន។ លោក ស្រេង មុនិចិន្តា បុគ្គលិកសម្របសម្រួលសហគមន៍ផ្នែកជីវភាពនៃអង្គការសម្ព័នភាព ដើម្បីអភិរក្សធនធានជលផលបានឱ្យដឹងថា សិប្បកម្មផលិតឥដ្ឋអេកូបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងបានចាប់ផ្តើមដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមគម្រោងសម្រប សម្រួលដោយអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ហើយបានសហការក្នុងការអនុវត្តគម្រោងផលិតឥដ្ឋអេកូនេះឡើង។ គម្រោងនេះបង្កើតឡើងក្នុងគោល បំណង យកសំណល់ប្លាស្ទិកមកកែច្នៃជារបស់ដែលអាចប្រើប្រាស់បាន
August 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នរាជធានីភ្នំពេញមានរោងចក្រសហគ្រាស ចំនួនប្រមាណជាង៩ពាន់រោងចក្រ ដែលកំពុងផ្តល់ឱកាសការងារដល់កម្មករនិយោជិត ឱ្យមានចំណូលទៀងទាត់សម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារនិងទទួលអត្ថប្រយោជន៍ជាច្រើនទៀតទៅតាមការរីកចម្រើននៃរោងចក្រនីមួយៗ។ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ ក្រោមអធីបតីភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ
August 29, 2023 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានបង្ហាញចេញនូវ ជំនួយហិរញ្ញវត្ថុទំហំ៥២០ពាន់លានវ៉ុន ឬស្មើនឹង៣៩៤លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤ ខណៈវាគឺជាកំណើនដល់ទៅ៨ដង បើធៀបនឹងជំនួយឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។ យោងតាមកញ្ចប់ថវិកាឆ្នាំ២០២៤ របស់កូរ៉េខាងត្បូង កញ្ចប់ជំនួយហិរញ្ញវត្ថុខាងលើ រួមមានថវិកា១៣០ពាន់លានវ៉ុន (៩៨លានដុល្លារ) សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ, ២៦០ពាន់លានវ៉ុន (២០០លានដុល្លារ) សម្រាប់ជំនួយមនុស្សធម៌ និង១៣០ពាន់លានវ៉ុនទៀត តាមរយៈអង្គការអន្តរជាតិផ្សេងៗ។ កាលពីខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាសថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយជាសម្ភារយោធាក្នុងទ្រង់ទ្រាយធំដល់អ៊ុយក្រែន នៅឆ្នាំ២០២៣នេះ
August 29, 2023 - ព័ត៌មានអន្តរជាតិ
ក្រុមស្រាវជ្រាវរបស់ប្រទេសជប៉ុនកំពុងអភិវឌ្ឍន៍ថ្នាំដែលអាចបណ្ដុះធ្មេញថ្មីជាលើកដំបូងបំផុត ហើយការធ្វើតេស្តលើមនុស្សទំនងនឹងត្រូវចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៤។ ថ្នាំបណ្ដុះធ្មេញនេះ គឺមានគោលបំណងសម្រាប់មនុស្សដែលអ្នកមានបញ្ហាខ្វះធ្មេញពីកំណើត ឬហៅថា Anodontia ហើយក្រុមនេះមានគោលបំណងសម្រេចវាឱ្យបាន និងអាចដាក់វាឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ ខាងមុខ។ នៅក្នុងការពិសោធន៍ពីមុននៅលើសត្វ ថ្នាំនេះបានបង្ហាញពីការជំរុញឱ្យមានការរីកលូតលាស់នៃធ្មេញ «ទី៣» បន្ទាប់ពីធ្មេញព្រៃ និងធ្មេញស្រុក។ លោក Katsu Takahashi អ្នកជំនាញមាត់ធ្មេញនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano Hospital ក្នុងទីក្រុង Osaka និងជាអ្នកដឹកនាំនៃការស្រាវជ្រាវនេះបាននិយាយថា៖«គំនិតនៃការដុះធ្មេញថ្មី គឺជាក្តីសុបិនរបស់ទន្តបណ្ឌិតគ្រប់រូប។ ខ្ញុំបានធ្វើការលើបញ្ហានេះតាំងពីខ្ញុំទើបបញ្ចប់ការសិក្សា»។ បន្ទាប់ពីបានបញ្ចប់សញ្ញាបត្រទន្តបណ្ឌិត លោក Takahashi ក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក molecular biology នៅសាកលវិទ្យាល័យ Kyoto
August 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ដោយពន្យល់សាធារណជនឱ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹង «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC»។ ចេតនានៃប្រសាសន៍នេះ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត ដែលលោកបានលើកឡើង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ ជូន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា
August 29, 2023









