Khmerpress
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះថា រយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា រកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩០នាក់។ លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង

    April 5, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសពីការបញ្ឈប់បុគ្គលិកចំនួន៦១៤នាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈការប្រកាសបញ្ឈប់បុគ្គលិកនៅពេលនេះ គឺបន្ទាប់ពីក្រុមហ៊ុនយក្សនេះ សម្រេចលុបចោលគម្រោងរថយន្តអគ្គិសនី។ នេះជាកាត់ផ្តាច់ការងាររបស់បុគ្គលិកលើកដំបូងរបស់ក្រុមហ៊ុន Apple ចាប់តាំងពីជំងឺរាតត្បាតរាតត្បាតកូវិដ១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។ បុគ្គលិក Apple ដែលរងផលប៉ះពាល់ គឺជាអ្នកដែលបានធ្វើការនៅរោងចក្រចំនួនប្រាំបីផ្សេងគ្នានៅ Santa Clara។ នេះបើយោងតាមការជូនដំណឹងរបស់ WARN ដែលបង្ហោះដោយរដ្ឋកាលីហ្វ័រញ៉ា។ ឯកសារបាននិយាយថា កម្មករត្រូវបានជូនដំណឹងជាផ្លូវការអំពីការកាត់បន្ថយនៅថ្ងៃទី២៨ ខែមីនា ហើយពួកគេនឹងអាចនៅបន្តការងាររហូតដល់ ថ្ងៃទី២៧ ខែឧសភា។ ការប្រកាសបញ្ឈប់បុគ្គលោកនៅពេលនេះ កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន

    April 5, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងនឹងដាក់លក់រថយន្តភីកអាប់ដំបូងរបស់ខ្លួន សម្រាប់ទីផ្សារពិភពលោកនៅចុងឆ្នាំនេះ ដែលត្រូវបានគេមើលឃើញថា ទំនងជាចូលខ្លួនមកប្រជែងជាមួយរថយន្ត Pickup ផ្សេងទៀតម៉ាករថយន្តដ៏ពេញនិយមរបស់ Toyota Motor,Ford Motor’s Ranger និង D-Max របស់ Isuzu Motors ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Business Times នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។ ក្រុមហ៊ុន BYD បានធ្វើការចែករំលែកនូវរូបភាពថ្មីរបស់គំរូរថយន្ត Pickup Truck របស់ខ្លួន ដោយម៉ូដែលនេះគឺជាប្រភេទ Plug-in

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុ​មប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។ ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង បានជ្រើសរើសយុវជនស្ម័គ្រចិត្តកម្ពុជា ៨រូប ដើម្បីចូលរួមបំពេញការងារជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នាខែកក្កដាខាងមុខ ដ្បិតយុវជនកម្ពុជាទាំង ៨រូប សុទ្ធតែជាអតីតយុវជនស្ម័គ្រចិត្តស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ការជ្រើសរើសនេះ បន្ទាប់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស មើលឃើញពីបទពិសោធន៍ការងាររបស់យុវជនកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អ និងជោគជ័យ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះសបញ្ជាក់ឲ្យឃើញថា យុវជនស្ម័គ្រចិត្ត ដែលជាផ្នែកមួយនៃជោគជ័យជាប្រវត្តិសាស្ដ្រ បន្សល់ទុកនូវមរតកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដ៏អស្ចារ្យ បានជ្រាបដល់ព្រឹត្តិការណ៍អូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាពិភពលោក ៤ឆ្នាំថែមទៀត។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ច ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជសារលិខិត របស់ព្រះមហាក្សត្រ៕

    April 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកទឹកចិត្តប្រធានមន្ទីរ រាជធានី ខេត្ត និងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ប្រគល់ឋានន្តរស័ក្ដិ៤ ស្មើកម្រិតនាយកដ្ឋាន ដើម្បីឱ្យសមស្របទៅនឹងការទទួលខុសត្រូវកាន់តែច្រើនលើភារកិច្ចបម្រើសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ” នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ មេសា ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុគ្គលឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (DEN SONY) ដែលប្រើអំពើហិង្សាលើស្ដ្រីម្នាក់នៅបន្ទប់ជួលមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ-កំពង់ចាម)៖ កម្លាំងអាវុធហត្ថ បានតាមចាប់ខ្លួន២នាក់ ប្ដី-ប្រពន្ធ មេតុងទីនអនឡាញ ដែលបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារនៅខេត្តកំពង់ចាម និងតាមបណ្តារាជធានីខេត្តបានហើយ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ តាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យោងបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញ ដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ

    April 4, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ តៃវ៉ាន់ គឺជាមូលដ្ឋានផលិតបន្ទះឈីបដ៏ធំរបស់ពិភពលោក និងទើបតែទទួលរងការវាយប្រហារដោយគ្រឿងរញ្ជួយដីដ៏ខ្លាំងបំផុត ដែលបានអង្រួនដែនកោះនេះ គិតក្នុងអំឡុងពេលប្រមាណ២៥ឆ្នាំ។ ងាកមក ក្រុមហ៊ុនបន្ទះឈីបដ៏ធំ TSMC បានប្រកាសឲ្យដឹងថា បុគ្គលិកទាំងអស់របស់ខ្លួន គឺមានសុវត្ថិភាព ហើយអ្នកដែលត្រូវបានជម្លៀសខ្លួនអំឡុងពេលរញ្ជួយដី គឺបានចាប់ផ្តើមត្រឡប់ទៅរោងចក្រមួយចំនួនវិញហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។ អ្នកនាំពាក្យ TSMC បាននិយាយថា ការដ្ឋានសំណង់មានលក្ខណៈធម្មតានៅពេលត្រួតពិនិត្យដំបូង ប៉ុន្តែក្រុមហ៊ុនបានសម្រេចចិត្តផ្អាកការងារនៅការដ្ឋានសម្រាប់រយៈពេលមួយថ្ងៃ។ តែយ៉ាងណា ខ្លួននឹងត្រួតពិនិត្យបន្ថែម ហើយថា TSMC នៅតែកំពុងវាយតម្លៃព័ត៌មានលម្អិតនៃផលប៉ះពាល់នៃការរញ្ជួយដីនេះ។ ក្រុមហ៊ុនផលិតបន្ទះឈីបបាននិយាយថា ខ្លួនបានជម្លៀសបុគ្គលិកមួយចំនួនចេញពីទីតាំងគ្រោះថ្នាក់ ដោយអនុវត្តន៍ តាមពិធីរក្សារសុវត្ថិភាពរបស់ក្រុមហ៊ុន។ ក្រោយហេតុការណ៍នេះភាគហ៊ុនរបស់ TSMC ក៏បានធ្លាក់ចុះ ១%

    April 4, 2024