Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ជូនទៅកាន់តុលាការ លោក គង់ សុខសែង ហៅ DEN SONY នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង​ សម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ លោក គង់ សុខសែន ហៅ ដែន សូនី ត្រូវបាននគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ហើយបញ្ជូនទៅកាន់តុលាការបន្ទាប់ពីសួរចម្លើយរួច។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបញ្ជារបស់ ឧត្តមសេនីយ៍ឯក

    April 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការនាំចេញក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦ ៤៥១តោន គិតជាទឹកប្រាក់បានចំនួន ១២៣.៦១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៦៦ ៤៥១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៦ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ដែលក្នុងនោះ រួមមាន៖ * ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៨ ៦៧៥ តោន

    April 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្លូវដែកជាមធ្យោបាយបម្រើដល់ការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដ៏មានគុណតម្លៃមួយ​ក្នុង​ប្រព័ន្ធដឹកជញ្ជូន។ កម្ពុជា ក៏មានមហិច្ឆតាប្រែក្លាយប្រព័ន្ធផ្លូវដែករបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន។ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។ បើតាមលោក ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ

    April 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការគ្រោងទុកចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) នឹងភ្ជាប់ជើងហោះហើរជាមួយគ្នាឡើងវិញ ដោយភ្ជាប់ភ្នំពេញ ទៅទីក្រុងឌូបៃ បន្ទាប់ពីផ្អាកការហោះហើរជាច្រើនឆ្នាំ ចាប់តាំងតែពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មកដល់ពេលនេះ។ លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ​បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុញ្ញាតទាំំងកម្រិតនយោបាយ និងបច្ចេកទេស ជូនក្រុមហ៊ុនអាកាសចរណ៍ Emirates រួចរាល់ហើយ ក្នុងដំណើរការបើកការហោះហើរឡើងវិញ រវាងរាជធានីភ្នំពេញ-សិង្ហបុរី-ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី១ ខែឧសភា

    April 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងការអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ៣ថ្ងៃ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្មានទេការបាញ់ទឹកដោយកាំភ្លើង ប៉ាតម្សៅ និងបង្កភាពគ្មានសណ្តាប់ធ្នាប់ឡើយ ផ្ទុយទៅវិញ មានតែការសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងការលេងល្បែងប្រជាប្រិយ តែប៉ុណ្ណោះ។ សកម្មភាពនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍សង្គមកោតសរសើរយ៉ាងក្រៃលែង ដែលមិនត្រឹមតែបានអនុវត្តត្រឹមត្រូវតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នោះទេ តែក៏បានលើកតម្លៃវប្បធម៌ខ្មែរ ផងដែរ។ លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះថា ព្រឹត្តិការណ៍នេះ គឺជាពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិត លើកទី៧ ដែលត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់មហាជន ដែលតែងតែលើកឡើងថា អ្នករៀនចប់ថ្នាក់ឧត្ដមសិក្សា ពេលចេញធ្វើការ បានប្រាក់ខែតិចជាង អ្នកមិនបានរៀន ត្រូវបានលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បកស្រាយថា ការលើកឡើងនេះ ត្រូវមួយជ្រុង ប៉ុន្ដែមិនត្រូវទាំងមូល។ លោកបណ្ឌិត ជេត ជាលី បានប្រាប់ឲ្យដឹងថា ការផ្ដល់ប្រាក់ខែច្រើន ឬតិច របស់ក្រុមហ៊ុន-សហគ្រាស នីមួយៗ គឺគេសង្កេតទៅលើផលិតផលភាពការងារ ថាយើងអាចផលិតផលការងារ ជូនដល់ក្រុមហ៊ុន/សហគ្រាសរបស់គេ បានក្នុងកម្រិតណា ប៉ុន្ដែមុននឹងគេមើល លើផលិតភាពការងាររបស់យើងម្នាក់ៗ គឺគេមើលលើសញ្ញាបត្រយើង ជាមុនសិន។ ការបកស្រាយបែបនេះ

    April 5, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានពន្លឿនក្នុងការជួសជុល និងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រ និងក្រាលកៅស៊ូ២ស្រទាប់ (DBST) ឲ្យកាន់តែប្រសើរជាងមុនងាយស្រួល ក្នុងការបញ្ជៀសចរាចរណ៍ទៅ-មក របស់ប្រជាពលរដ្ឋ និងក្រុមភ្ញៀវទេសចរណ៍។ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ថា ការងារនេះបានធ្វើឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ លោកថា «តម្រូវការចាំបាច់អំពីកំណើនទេសចរណ៍ដែលមកលេងកំសាន្តនៅលើភ្នំគីរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ) ពីមួយឆ្នាំទៅមួយឆ្នាំ

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនលោក គង់ សុខសែង ហៅ DEN SONY ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តចំណាត់ការតាមនីតិវិធី។ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាល បានឃាត់ខ្លួនលោក សែន សូនី

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យមួយ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យុាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។ ផ្តល់សិទ្ធិដោយ៖ freshnews

    April 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៣៥រូប។ យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣៥រូបនោះ មានថ្នាក់នាយឧត្តមសេនីយ៍១រូប គឺនាយឧត្តមសេនីយ៍ ម៉ក ជីតូ ដោយរក្សាមុខងារនយោបាយនៅដដែល។ ដោយឡែកថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប, ឧត្តមសេនីយ៍ទោចំនួន១៣រូប និងឧត្តមសេនីយ៍ត្រីចំនួន១៩រូប។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    April 5, 2024