Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរដោយជនជាតិខ្មែរ។ ថ្លែងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពេលអញ្ជើញជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបថា រឿងសរសេរប្រវត្តិសាស្ត្រខ្មែរ និងតាមបែបទខ្មែរនេះ ត្រូវបានលោកពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌រួចហើយ។ បើតាមការថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កន្លងមកអ្នកសរសេរប្រវត្តិសាស្ត្រខ្មែរជាជនជាតិខ្មែរ មិនសូវមានទេ។ ហេតុនេះហើយ ឯកឧត្តមបណ្ឌិត ជំរុញឲ្យបង្កើនក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រ

    August 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ៤១៥ រូប។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖

    August 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ឱ្យបន្តនិរន្តរភាពអ្វីដែលមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។ ការណែនាំបែបនេះរបស់ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសុរិយោដីនិងភូមិសាស្រ្ត ការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារដោះស្រាយវិវាទដីធ្លី ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។ គិតត្រឹមថ្ងៃទី២១ ខែសីហា

    August 29, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា ដែល​គ្រង​ដោយ​កញ្ញាឯក ភឹ​ម ស្រី​នោ នឹងយកទៅកាន់ឆាកអន្តរជាតិ ប្រកួតក្នុង​កម្មវិធី Miss Grand International 2023 ដែលនឹងប្រារព្ធនៅប្រទេសវៀតណាម នាដើមខែតុលាខាងមុខនេះហើយ។ តាមរយៈខ្លឹមសារសំណេររបស់ ស្ថាប័ន Miss Grand Cambodia បានឱ្យដឹងថា៖ «ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា ជាឈុតតំណាងជាតិផ្លូវការរបស់ 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝟐𝟎𝟐𝟑 នឹងយកទៅកាន់ឆាកអន្តរជាតិប្រកួតឆាប់ៗនាពេលខាងមុខនេះ។

    August 29, 2023
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបានប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ លោក Terry Gou បានគូសបញ្ជាក់នៅក្នុងសនិ្នសីទសារព័ត៌មាន ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថានឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅ ឆ្នាំ២០២៤»។ នៅក្រោយការប្រកាសនេះដែរ លោក Gou ចាំបាច់ត្រូវតែប្រមូលឱ្យបានហត្ថលេខាចំនួន ២៩០,០០០ ដើម្បីអាចឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់។ គួរបញ្ជាក់ថា ក្រុមហ៊ុន Foxconn

    August 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឱ្យលូ និងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ។ ខណៈចុះពិនិត្យមើលប្រព័ន្ធលូជាក់ស្តែងនៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនេះ លោកបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារលូ ចំនួន៦ខ្សែ ជាបន្ទាន់ ដែលលូទាំងនេះ បានតភ្ជាប់ទៅប្រឡាយបឹងសាឡាងយ៉ាងសំខាន់ ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក

    August 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សាទិដ្ឋភាពច្បាប់ ដើម្បីតម្រូវឲ្យអ្នកបើកបរម៉ូតូចាប់ពីកម្លាំង ៦០សេសេឡើង ត្រូវតែមានប័ណ្ណបើកបរ ហើយការតម្រូវបែបនេះ ធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។ លោកអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះម៉ូតូកម្លាំង១២០សេសេ មិនចាំបាច់មានប័ណ្ណបើកបរទេ ប៉ុន្ដែអនាគតខ្ញុំគិតថាគួរតែមាន។ ព្រោះម៉ូតូកម្លាំង១២០សេសេមែន ប៉ុន្ដែកុងទ័រខ្លះ១២០-១៣០ បើយើងបើកត្រឹម៨០-៩០ បុកគោ

    August 29, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅវេលាម៉ោង០៩៖៣០នាទី ស្ទាវបង្ហោះម៉ូតូលើ ខ្នងភ្នំគីរីរម្យ ត្រូវបានថតរូបដោយពលរដ្ឋ បញ្ជូនឲ្យសមត្ថកិច្ចនគរបាល អំពីសកម្មភាពបង្ហោះម៉ូតូធំ ម៉ាក HO NDA CBR កំលាំង 1000CC ពណ៌ខ្មៅ គ្មានផ្លាកលេខ 97 នៅចំណុចលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលនិងគ្រោះថ្នាក់បំផុត។ បន្ទាប់ពីបានឃើញសកម្មភាពនៅក្នុងវីដេអូ និងទទួលបានបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ

    August 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ១៥រូប ដោយមាន លោកទេសរដ្ឋមន្ត្រី គី តិច ជាប្រធាន។ ខាងក្រោមនេះជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    August 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ “សាវឡា” ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី០២ ខែកញ្ញា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C

    August 28, 2023