- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាពវិញ ដោយយោងលើការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញយ៉ាងយកចិត្តទុកដាក់៕ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងឱកាសព្រះរាជអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រគល់ភារកិច្ចជូន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់បានថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ
August 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនៃអង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយប្រចាំភូមិសាស្ត្រខេត្តកំពត កែប តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តកំពង់ចាម ដឹកនាំដោយលោក ប៉ោ សួន ជាប្រធានអង្គភាព សហការជាមួយលោក អ៊ុន សុខឃាង ជំនួយការនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសអមដោយមន្ត្រីគយនិងរដ្ឋាករនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់គេចពន្ធតំបន់២ ព្រមទាំងមន្ត្រីជំនាញមកពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ និងកងកម្លាំងប្រដាប់អាវុធ
August 28, 2023 - ព័ត៌មានអន្តរជាតិ
(យ៉ាំងហ្គោន)៖ មន្ត្រីមួយរូបក្នុងស្ថាប័នឧស្សាហកម្មអង្ករបានឱ្យដឹងនៅថ្ងៃសុក្រថា មីយ៉ាន់ម៉ាគ្រោងរឹតបន្តឹងការនាំចេញអង្ករជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងការកើនឡើងតម្លៃស្បៀងក្នុងស្រុក ដោយចូលរួមជាមួយឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំបំផុតក្នុងពិភពលោកក្នុងគ្រាដែលមានការរឹតបន្តឹងការផ្គត់ផ្គង់ពិភពលោក។ សមាជិកជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងនឹងដាក់កម្រិតដល់ការនាំចេញអង្ករជាបណ្ដោះអាសន្នរយៈពេលប្រហែល ៤៥ថ្ងៃចាប់ពីចុងខែនេះទៅ»។ មន្ត្រីរូបនេះបានបន្ថែមថា ការកើនឡើងតម្លៃស្បៀងក្នុងស្រុកកំពុងជំរុញឱ្យអាជ្ញាធរដាក់កម្រិតដល់ការនាំចេញ។ មីយ៉ាន់ម៉ាគឺជាប្រទេសនាំចេញអង្ករធំជាងគេទី៥ ក្នុងពិភពលោកដោយលក់បានជាង ២ លានតោនក្នុងមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កាលពីខែមុន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករសមិនមែនប្រភេទអង្ករក្រអូបបាសម៉ាទី ដោយកាត់បន្ថយការផ្គត់ផ្គង់នៅលើទីផ្សារពិភពលោកប្រហែល ១០លានតោន ឬ ២០%។ ឈ្មួញលក់អង្ករមួយរូបនៅទីក្រុងបុមបៃមកពីក្រុមហ៊ុនពាណិជ្ជកម្មអង្ករលំដាប់ពិភពលោកបានប្រាប់រ៉យទ័រថា៖ «មីយ៉ាន់ម៉ាមិនមែនអ្នកនាំចេញធំមួយនៅក្នុងទីផ្សារអង្ករដូចប្រទេសឥណ្ឌា ឬប្រទេសថៃទេ ប៉ុន្តែការរឹតបន្តឹងកំពុងកើតមាននៅពេលការផ្គត់ផ្គង់កំពុងតានតឹង»។ ឈ្មួយរូបនេះបានបន្ថែមថា៖ «ការណ៍នេះនឹងបញ្ជូនសញ្ញាឡើងថ្លៃទៅកាន់ទីផ្សារ និងបង្កើនការព្រួយបារម្ភចំពោះអ្នកទិញ»។ តម្លៃអង្ករសកលដែលលក់ចេញដោយប្រទេសនាំចេញធំៗ រួមទាំងប្រទេសថៃ និងវៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំចាប់តាំងពីឥណ្ឌាសម្រេចចិត្តទប់ស្កាត់ការផ្គត់ផ្គង់។ អង្ករប្រភេទបាក់ ៥ភាគរយរបស់វៀតណាមត្រូវបានស្រង់តម្លៃពី ៦៥០
August 26, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទទួលបានរបាយការណ៍បន្ថែមពីត្រកូល iPhone 15 របស់ Apple ដែលត្រៀមប្រកាសបង្ហាញជាផ្លូវការនៅអំឡុងពីរសប្តាហ៍ខាងមុខនេះ។ ម៉ូដែល iPhone 15 Pro/Pro Max នៅឆ្នាំនេះនឹងមានជម្រើសពណ៌ប្រផេះថ្មីដែលចូលមកជំនួសពណ៌មាស វាក៏ជាផ្នែកមួយនៃជម្រើសពណ៌របស់ iPhone ចាប់តាំងពីម៉ូដែល iPhone 5s មកម្លេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ប្រភពពី 9to5mac បានឱ្យដឹងថា Apple កំពុងតែបោះបង់ចោលម្រើសពណ៌មាស និងពណ៌ស្វាយងងឹត ដែលមាននៅលើ iPhone 14 Pro/Pro
August 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ។ បើយោងតាមចុះផ្សាយរបស់ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មុននេះបន្តិច លោក បានបញ្ជាក់ថា ជុំវិញករណីខាងលើ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនីតិវិធី។ សូមជម្រាបជូនថា កាលល្ងាចម្សិលមិញនេះ ប្រភពវីដេអូមួយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Eli Mean បានបង្ហោះផ្ទុះការចែករំលែកយ៉ាងព្រោងព្រាត ដោយម្ចាស់គណនីនោះបានសរសេររៀបរាប់ឱ្យដឹងថា៖ «ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែរ តែពូនឹងដឹងម៉េចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនិងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់
August 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅថ្ងៃទី២៦ ខែសីហានេះ បានរៀបចំសន្និបាតវិសាមញ្ញ អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មី ដោយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី ត្រូវបានគាំទ្រជាប្រធានសហព័ន្ធ ជំនួសលោកឧបនាយករដ្ឋមន្ដ្រី សន្ដិបណ្ឌិត នេត សាវឿន ដែលបានប្រកាសលាលែងពីតំណែង និងត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ គាំទ្របោះឆ្នោតគាំទ្រលោកជាប្រធានកិត្តិយសសហព័ន្ធ។ ឆ្លៀតឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអរគុណមន្ដ្រីសហព័ន្ធទាំងអស់ ដែលបានរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាកន្លងមក ពិសេសការចូលរួមជាផ្នែកមួយជួយឲ្យកម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ ដែលក្រុមបាល់ទាត់បុរសក្នុងសាលកម្ពុជា បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ
August 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងជា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានច្រានចោលនូវការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានចរិតនយោបាយ ក្នុងគោលបំណងទុច្ចរិត ធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្ដេចក្រឡាហោម ស ខេង។ ការចេញសេចក្តីប្រកាសច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពី វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) បានផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១៖ ករណីផ្សាយថា សម្ដេចក្រឡាហោម
August 26, 2023 - ព័ត៌មានជាតិអាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។ លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត
August 26, 2023









