- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា វិស័យដឹកជញ្ជូននៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ខណៈប្រមាណ៧ខែ ឆ្នាំ២០២៣នេះ ការដឹកជញ្ជូនបានធ្លាក់ចុះប្រមាណពី ២០% ទៅ៣០% បើធៀបនឹងឆ្នាំមុន ដោយសារទំនិញនាំចេញធ្លាក់ចុះ និងការបញ្ជាទិញទំនិញពីក្រៅប្រទេសធ្លាក់ចុះ។ លោកបន្តថា កត្តាដែលធ្វើឱ្យវិស័យដឹកជញ្ជូន បន្តរងផលប៉ះផលនេះ ដោយសារវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ និងការកើនឡើងនូវអតិផរណា ធ្វើឱ្យការបញ្ជាទិញទំនិញ ពីទីផ្សារខាងក្រៅមានការធ្លាក់ចុះ ដែលនាំឱ្យមានការកាត់បន្ថយ នូវសកម្មភាពនាំចេញ និងនាំចូលទំនិញផ្សេងៗ ស្របពេលដែលវិស័យនេះទើបតែរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩%។ លោកលើកឡើងបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាស ហាក់រងផលប៉ះពាល់ខ្លាំងជាងគេ ដោយបានធ្លាក់ចុះជាង ៦០%
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរថៃ នឹងសម្របសម្រួលដោះលែងប្រជាពលរដ្ឋខ្មែរចំនួន៥ដាក់ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ឱ្យវិលមកកម្ពុជាវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។ សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ ដែលកំពុងប្រកបរបររកស៊ីដែលច្បាប់ប្រទេសថៃ ហាមឃាត់។ ភ្លាមៗ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ បានឱ្យអនុព័ន្ធការងារចេញទៅដោះស្រាយ សប្រសម្រួល និងស្វែងយល់ពីបញ្ហាដើម្បីស្វែងរកការដោះស្រាយ។ អនុព័ន្ធការងារប្រចាំស្ថានទូត បានឱ្យដឹងថា «ក្រោមការសម្របសម្រួលដ៏ជិតស្និទរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំង៥រូប អាចវិលមកកាន់កម្ពុជានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ»។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចង់ធ្វើនៅប្រទេសសូមចូលធ្វើជាពលករស្របច្បាប់ទៅតាមទីភ្នាក់ងារក្រុមហ៊ុនដែលក្រសួងការងារទទួលស្គាល់ជាផ្លូវការ ព្រោះការធ្វើការដោយមិនស្របច្បាប់មានភាពប្រថុយប្រថាន គ្រោះថ្នាក់ និងបាត់បង់អត្ថប្រយោជន៍
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ បានបញ្ជូនជនសង្ស័យទាំង១១នាក់ ដែលជាក្រុមឧក្រិដ្ឋជន ដែលដោះអ្នកទោសគ្រឿងញៀននៅខេត្តសៀមរាប និងអ្នកទោសដែលជាមេក្លោងជួញដូរគ្រឿងញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមជម្រាបថា មេក្លោងអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើង មានអង្គការចាត់តាំងច្បាស់លាស់សម្រុកចូលខ្លួនរំដោះ នៅគ្លីនិចធ្មេញ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមចាប់ខ្លួន រួមជាមួយបក្ខពួកត្រឡប់មកវិញ សរុបចំនួន១១នាក់។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ស្នងការរងនគរបាលជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ឱ្យដឹងថា
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ណារិនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ តាមរយៈបណ្តាញសង្គម Twitter កាលពីម្សិលមិញនេះ លោកបានសរសេរថា `ខ្ញុំសូមអបអរសាទរ សម្រាប់ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនៃប្រទេសយើង ទាំង២ នៅពេលអនាគត។ Congratulations H.E. @Dr_Hunmanet_PM on assuming charge as
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%ក៏ពិតមែន ប៉ុន្តែបានប្រសើរជាងស្ថានភាព៤ទៅ៥ឆ្នាំមុនច្រើន។ គួរជម្រាបថា នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបន្តការងារក្រៅផ្លូវការជាមួយកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីបង្កើនការស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពេលចប់ម៉ោងការងាររបកម្មករនិយោជិត ក៏ដូចជាអ្នករស់នៅតាមបន្ទប់ជួល។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មករ-កម្មការិនីភាគច្រើនមិនបានស្គាល់លោកជាអ្នកណាទេ តែលោករដ្ឋមន្ត្រីក៏សូមអរគុណចំពោះការស្វាគមន៍រាក់ទាក់ និងឆ្លើយឆ្លងជាមួយលោកប្រៀបដូចជាបងនិងប្អូន។ លោក
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងលោកស្រី កុយ សុដានី ជារដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហានេះ៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន១៣ទៀត សរុបទុនវិនិយោគប្រមាណ៤៧៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ CONCH KT CEMENT (PHNOM PENH) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសម្រេចតែងតាំងមន្ត្រីខុទ្ទកាល័យចំនួន១១នាក់ ដោយក្នុងនោះតែងតាំងលោក ញាន វណ្ណៈ ជានាយកខុទ្ទកាល័យ៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។ ជាមួយនឹងការបង្កើតក្រុមអ្នកនាំពាក្យនេះ ឯកឧត្តមបណ្ឌិត បានចាត់តាំង លោក មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖ – សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី – ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី – ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី – ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្តី – រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល
August 25, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ កំលោះតូច លីម តិចម៉េង ម្ចាស់ពានក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលមហាជនសរសើរមិនដាច់ពីមាត់ ទាំងរូបសម្រស់ស្រស់ស្អាត អត្តរិកល្អ ចេះគោរព និងមានសមត្ថភាព បានប្រកាស គោលជំហរថា មិនរួមការងារលើប្រភេទល្បែងស៊ីសង Online នោះទេ ព្រោះមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលជាគំរូ។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង បានប្រកាសកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ។ តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កំលោះតូច លីម តិចម៉េង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងស៊ីសង Online ព្រោះខ្ញុំមិនចង់អោយមនុស្សជំនាន់ក្រោយមើលគំរូ
August 25, 2023









