Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

    August 24, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ តម្លៃមាសស្ទើរតែមាននតម្លៃថេរដោយកើនឡើងតិចតួច ០,០៧% ដល់ ៦៧,៦លានដុង (ឬស្មើនឹង ២ ៨៣៧,៩៦ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ តម្លៃចិញ្ចៀនមាសបានកើនឡើង ០,០៩% ដល់ ៥៦,៨លានដុង (២ ៣៨៤,៥ដុល្លារ) ក្នុងមួយតម្លឹង (មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន)។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសពិភពលោករក្សាតម្លៃថេរកាលពីថ្ងៃអង្គារ ដោយតម្លៃមាសក្នុងទីផ្សារសម្រាប់ទិញលក់ភ្លាមៗត្រូវបានជូញដូរក្នុងតម្លៃ ១ ៨៩៤,៨៩ដុល្លារ ក្នុងមួយអោន (៨,៣៣៣ជី) ដោយបានកើនឡើងពីតម្លៃ

    August 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ តាមរយៈខ្លឹមសារសំណេរក្នុងឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕ »

    August 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង លោក ឡេង ប៉េងឡុង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា៕ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    August 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានប្ដេជ្ញាអនុវត្តតាមបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែណែនាំឱ្យក្រសួងចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិតឱ្យដូចកែវភ្នែករបស់ខ្លួន ជាក់ស្ដែងក្រោយពេលចូលកាន់តំណែងជារដ្ឋមន្ត្រីភ្លាម ឯកឧត្តម ហេង សួរ បានចុះជួបកម្មករតាំងពីពេលព្រឹក និងបន្តដល់ពេលព្រលប់ ដើម្បីពិនិត្យស្ថានភាពរស់នៅ និងសំណូមពររបស់កម្មករនិយោជិតនៅតាមរោងចក្រ និងដល់បន្ទប់ជួលតែម្ដង រំលេចបាននូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលកាន់តំណែងដំបូង លោករដ្ឋមន្ត្រី ហេង សួរ បានឆ្លៀតពិនិត្យស្ថានភាព និងទិដ្ឋភាព២ផ្សេងគ្នា ដោយនៅពេលព្រឹកថ្ងៃដដែល លោកបានដឹកនាំថ្នាក់ដឹកនាំក្រសួងការងារចុះជួបជាមួយកម្មករនិយោជិតនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅតាមបណ្ដោយផ្លូវវេងស្រេង

    August 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ​នឹងគ្រោងនាំចេញអំបិល ដែលជាផលិតផល ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីកម្ពុជាបានចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្ត្រ ចំពោះផលិតផលអំបិល កំពត-កែប កាលពីខែមេសាកន្លងទៅ។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅចុងឆ្នាំ២០២៣នេះ​ ​សមាគមនឹងសាកល្បងនាំចេញអំបិល ​GI​ ជាលើកដំបូងទៅកាន់ទីផ្សារ​អឺរ៉ុប ក្នុងបរិមាណតិចតួចសិន ក្នុងរង្វង់ប្រមាណពី៥ ទៅ២០តោន ដែលជាប្រភេទអំបិល គ្រួស ផ្កាអំបិល និងអំបិលស្លឹក។ លោកបន្ថែមថា សមាគមបានយកគម្រូអំបិលផ្ញើទៅទីផ្សារ​ប្រទេសក្នុងតំបន់អឺរ៉ុបនេះហើយ

    August 24, 2023
  • ព័ត៌មានអន្តរជាតិ

    (អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សប្រហែល១០០,០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិនានាដែលបាន​រងការជន់លិច នៅខេត្ត ពូនចាប (Punjab) នៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។ ភូមិរាប់រយកន្លែងនិងផ្ទៃដីដំណាំរាប់ពាន់ហិកតា នៅខេត្ត Punjab ភាគកណ្តាលប៉ាគីស្ថាន គឺត្រូវបានជន់លិច បន្ទាប់ពីទឹកទន្លេ Sutlej បានកើនឡើងខ្លាំងហួសផុតពីមាត់ច្រាំង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ នាពេលនេះ អាជ្ញាធរផ្នែកសង្រ្គោះបន្ទាន់ បាននិងកំពុងបន្តព្យាយាមធ្វើការ ដើម្បីជម្លៀសប្រជាជននិងបសុសត្វ ទៅកាន់ទីទួលមានសុវត្ថិភាព។ អ្នកនាំពាក្យសេវាសង្រ្គោះបន្ទាន់ខេត្ត Punjab បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ឥឡូវនេះ ពួកយើងជួយសង្រ្គោះមនុស្សបាន១០០,០០០នាក់

    August 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូង លោក ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករនិយោជិតនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅម្ដុំផ្លូវវេងស្រេង ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និងណែនាំអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងអ្នកគ្រប់គ្រងតាមផ្នែកក្នុងរោងចក្រត្រូវចុះមកជួបកម្មករឱ្យបានញឹកញាប់ ហើយបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង។ វត្តមានរបស់លោករដ្ឋមន្ត្រីនាពេលនោះ បានធ្វើឱ្យមហាជន និងកម្មករនិយោជិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថាលោកចុះទៅជួបដល់កន្លែងធ្វើការយ៉ាងដូច្នេះឡើយ។ បើតាមការបង្ហោះខ្លឹមសារនៅលើគណនីហ្វេសប៊ុកនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូង បានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង។ បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង៣ពាន់នាក់

    August 23, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ប្រជាពលរដ្ឋ២៩គ្រួសារ ដែលជាអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរព្រែកត្រែង ស្ថិតក្នុងសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានជួបជុំគ្នាស្នើសុំរដ្ឋបាលក្រុងព្រះសីហនុ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ផ្តល់ឱ្យពួកគាត់មានសិទ្ធិអាចលក់ដូរទីកន្លែងនេះដោយសមស្របណាមួយ។ ការសម្រេចរុះរើសតូបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយបានបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ជូនយកចេញឱ្យអស់ពីទីតាំង នៅមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។ ក្នុងការស្នើសុំអាជីវករចំនួន២៩តូប មានការឯកភាព និងស្ម័គ្រចិត្ត រុះរើមិនមានការស្ទាក់ស្ទើរស្របតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានជម្រាបជូន ប៉ុន្តែដោយជីវភាពមានការខ្វះខាតនោះ មុនពេលរុះរើ លើទីតាំងនេះ ពួកគាត់បានមានការសំណូមពរអាជ្ញាធរពាក់ព័ន្ធ

    August 23, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ខេត្តសៀមរាបនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប, នេះយោងតាមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រវាងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលាខេត្តសៀមរាប។ យោងតាមការលើកឡើងរបស់លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើសមួយស្ថិតនៅលើផ្លូវចាស់ និងមួយទៀតនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះនៅពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់ក្នុងការបង្ហាញនៃគំនូសប្លង់នៃគម្រោងការស្ថាបនាផ្លូវរថភ្លើងនេះ។ លោកបានបន្តថា ខាងក្រុមហ៊ុនសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការក្នុងការប្រមូលព័ត៌មាន

    August 23, 2023