- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការងារអាទិភាពដែលត្រូវធ្វើ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន គឺផ្ដោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។ ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បែបនេះបានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការតាមអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះបានថា៖ «ការងារអាទិភាពដែលខ្ញុំនឹងត្រូវធ្វើការងារក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់ គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្ម ប្រកបដោយគុណភាព
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា នាយក និងនាយករង ខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា ចំនួន៧រូប មានឋានៈស្មើរទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 24, 2023 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ នៅខេត្តស្ទឹងត្រែង ត្រូវបានអគ្គលេខាធិការដ្ឋានភូមិមួយផលិត ផលមួយ ចងក្រងជាសមាជិកចលនាភូមិមួយផលិតផលមួយ ដើម្បីលើកគុណតម្លៃផលិតផល និងបានរក្សានូវ មរតកដូនតាផង។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយនៅសាលា ខេត្តស្ទឹងត្រែងនាថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ លោក ផល សុជាតិ អគ្គលេខាធិការភូមិមួយផលិតផលមួយ មានប្រសាសន៍ថា៖ ភូមិមួយមានផលិតផលមួយ ជាកតាលីករសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើក កម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានប្រសើរឡើង។ ឯកឧត្តមបន្តថា៖កត្តាសំខាន់ចំពោះកិច្ចការងារនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងនិងជំរុញការគិតជាសាកល ជំរុញឱ្យមានការផលិតប្រកបដោយការច្នៃប្រឌិតខ្ពស់រស់រវើក និងជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សបន្ថែម ។ ឯកឧត្តមលើកឡើងថា ៖ « អ៊ីចឹងថ្ងៃនេះខ្ញុំមកដល់ខេត្តស្ទឹងត្រែងយើងគឺខ្ញុំសង្ឃឹមមុតមាំថា យើងនឹងមានការធ្វើឱ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយ ទៅលើការងារជំរុញចលនា
August 24, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ រដ្ឋាភិបាលចិននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ការសម្រេចផ្អាកនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងសមុទ្រនៅលើទីផ្សារក្នុងប្រទេសចិនផងដែរ ព្រោះតាមធម្មតាជប៉ុនគឺជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រទៅកាន់ប្រទេសចិនក្នុងបរិមាណយ៉ាងច្រើន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីចៀសវាងការចម្លងមេរោគផ្សេងៗដែលអាចតោងជាប់នៅលើគ្រឿងសមុទ្រទៅកាន់អ្នកទទួលទាន ជាពិសេសនោះគឺកាកសំណល់វិទ្យុសកម្មតែម្តង។ គួររម្លឹកជូនថា ទឹកដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រនោះគឺជាទឹកដែលគេប្រើសម្រាប់ស្អំ ឬទប់មិនឲ្យមានការសាយភាយជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាសនៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះនាពេលកន្លងមក។ ពិតណាស់ថានៅក្នុងទឹកនោះអាចមានផ្ទុកនូវសារធាតុគ្រោះថ្នាក់មួយចំនួន តែគេគ្មានវិធីណាក្រៅតែព្យាយាមបង្ហូរវាចេញពីរោងចក្របន្តិចម្តងៗនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 24, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុនបានចាប់ផ្តើមការបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក ទោះប្រឈមនឹងភាពចម្រូងចម្រាសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ បរិមាណទឹកជាង១លានតោន ដែលត្រូវបានប្រើប្រាស់ដើម្បីបញ្ចុះសីតុណ្ហភាព នៃស្នូលរេអាក់ទ័រនុយក្លេអ៊ែររបស់រោងចក្រ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ អំលុងព្រឹត្តិការណ៍គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ សព្វថ្ងៃកំពុងតែត្រូរក្សាទុកនៅក្នុងអាងធ្វើពីដែកថែបប្រហែល១,០០០អាង នៅទីនោះ។ ការបញ្ចេញទឹកសំណល់វិទ្យុសកម្មទាំងនោះ ចូលទៅក្នុងផ្ទៃសមុទ្រ គឺជាផ្នែកគន្លឹះនៃផែនការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលនៅបន្តមានគ្រោះថ្នាក់ខ្ពស់មួយនេះ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco បាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការបង្ហូរទឹកសរុបចំនួន៤លើក រហូតដល់ខែមីនា ឆ្នាំ២០២៤ ខណៈការបង្ហូរលើកទី១
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានប្រកាស ឱ្យបញ្ឈប់បុគ្គលិកម្នាក់ ឈ្មោះ រាជ សុជាតិ ភេទប្រុស ពីកន្លែងផ្ញើកង់-ម៉ូតូ ក្នុងបរិវេណរបងមន្ទីរពេទ្យព្រះអង្គឌួងជាកំហិត ដោយមូលហេតុ ប្រើសំដីគ្មានក្រមសីលធម៌ចំពោះអ្នកមកផ្ញើ។ តាមរយៈខ្លឹមសារក្នុងលិខិតរបស់ នាយកមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា «សូមអ្នកគ្រប់គ្រងកន្លែងផ្ញើកង់-មូតូ ក្នុងបរិវេណរបង មន្ទីរពេទ្យព្រះអង្គឌួង បញ្ឈប់បុគ្គលិកដែលមានឈ្មោះខាងលើជាកំហិត។ បើមានករណីបែបនេះ បន្តទៀត មន្ទីរពេទ្យ នឹងបញ្ឈប់ការផ្ដល់កន្លែងផ្ញើកង់-ម៉ូតូដល់អ្នកគ្រប់គ្រង។ អាស្រ័យហេតុនេះ សូម អ្នកគ្រប់គ្រងកន្លែងផ្ញើកង់-ម៉ូតូ ទទួល
August 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឲ្យសហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ដោយប្រកាសរៀបចំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ ដោយពង្រីកសមាសភាពចូលរួមច្រើនជាងមុន។ ការណែនាំនេះ បានណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មី អាណត្តិទី៧ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។ បើតាមឯកឧត្តមបណ្ឌិត សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដល់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នឹងមានការចូលរួមមកពីគ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោត និងអាចបន្ថែមគ្រប់គណបក្សដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ
August 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអត្តពលកម្ម នៅស៊ីហ្គេម ឈុន ប៊ុនថន រួមជាមួយប្រតិភូ និងកីឡាករ-កីឡាការិនីចំនួន ១១ប្រភេទ ស្មើនឹង ១៣៥នាក់ បានធ្វើដំណើរទៅប្រទេសចិនហើយនាល្ងាចថ្ងៃទី២៣ ខែសីហា ដើម្បីបន្ដការហ្វឹកហាត់ ក្រោមជំនួយកម្មវិធីអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលមានការជូនដំណើរពីលោក ប៊ុន សុខ អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកីឡា និងលោក ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ជាមួយបេសកកម្មបោះជំរំហ្វឹកហាត់រយៈពេលវែងលើកទី២ នៅប្រទេសចិនខាងលើនេះ ឈុន ប៊ុនថន បានបង្ហាញពីគោលដៅធំៗ២ ដែលខ្លួននឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីចូលរួម ទី១-ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី (Asian Games)
August 24, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់សហរដ្ឋអាមេរិក (CDC) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា មេរោគកូវីដ១៩ បំប្លែងថ្មីដែលគេឲ្យឈ្មោះ BA.2.86 អាចមានសមត្ថភាពចម្លងជំងឺខ្លាំងជាងមេរោគបំប្លែងថ្មីមុនៗ ទាំងចំពោះអ្នកដែលធ្លាប់ឆ្លងកូវីដ១៩ ឬអ្នកដែលបានចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ CDC បានឲ្យដឹងទៀតថា វាឆាប់ពេលក្នុងការកំណត់ថាមេរោគបំប្លែងថ្មីនេះ អាចបណ្តាលឲ្យកើតមានជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបនឹងមេរោគបម្លែងខ្លួនពីមុនៗ។ ប៉ុន្តែ ដោយសារការបំប្លែងខ្លួនដ៏ច្រើននៃជំងឺកូវីដ១៩ បង្កឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើភាពស៉ាំពីវ៉ាក់សាំង និងអ្នកដែលធ្លាប់ឆ្លងជំងឺនេះ។ កាលពីដើមខែសីហា BA.2.86 ត្រូវបានរកឃើញមានការឆ្លងនៅក្នុងសហរដ្ឋអាមេរិក ដាណឺម៉ាក និងអ៉ីស្រាអែល។ គួរបញ្ជាក់ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក
August 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ នាយឧត្តមសេនីយ៍ ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 24, 2023









