- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមព្រះរាជសារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ នៅក្នុងឱកាសព្រះរាជអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រគល់ភារកិច្ចជូន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី
August 26, 2023 - ព័ត៌មានអន្តរជាតិ
(កូប៉ិនហាក)៖ រដ្ឋាភិបាលប្រទេសដាណឺម៉ាកបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងស្នើច្បាប់ដែលនឹងធ្វើឱ្យការដុតច្បាប់ចម្លង នៃគម្ពី Qur’an ជាសាធារណៈជារឿងខុសច្បាប់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ ក្នុងការរំងាប់ភាពតានតឹង ដែលកំពុងកើនឡើងជាមួយប្រទេសមូស្លីមមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Peter Hommelgaard បានប្រាប់សន្និសីទសារព័ត៌មានមួយថា «រដ្ឋាភិបាលនឹងស្នើច្បាប់ដើម្បីហាមឃាត់ការចាត់ចែងមិនត្រឹមត្រូវ នៃវត្ថុដែលមានសារៈសំខាន់ជាមូលដ្ឋាន ចំពោះសាសនាសម្រាប់សហគមន៍សាសនា»។ លោកបានបន្ថែមថា «ដូច្នេះ សំណើនេះនឹងដាក់ទោស ជាឧទាហរណ៍ ការដុតគម្ពីរ Qur’an ឬគម្ពីរ Torah នៅកន្លែងសាធារណៈ»។ ប្រទេសដាណឺម៉ាក និងស៊ុយអែតបានឃើញការតវ៉ាជាបន្តបន្ទាប់
August 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អភិសន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជីវករជាម្ចាស់ហាងចែកចាយស្រាបៀរ គ្រុឌ (Krud) មួយចំនួន ដែលកន្លងមកធ្លាប់បានហែកសំបកកេសស្រាបៀរ គ្រុឌ (Krud) ដកយកកំប៉ុងដែលមានរង្វាន់ និងធ្វើសកម្មភាពវេចខ្ចប់កេសស្រាបៀរឡើងវិញ រួមទាំងម្ចាស់ហាងមួយចំនួនទៀតដែលយកទៅលក់បន្តនូវផលិតផលដែលខុសប្រក្រតី និងស្តង់ដារបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានសារភាពទទួលកំហុស និងសន្យាថាបញ្ឈប់រាល់សកម្មភាពល្មើសខាងលើ ព្រមទាំងប្តេជ្ញាបន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក។ គួររំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងមក មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យហាងចែកចាយស្រាបៀរ គ្រុឌ (Krud) ចំនួន១០ទីតំាង ដើម្បីធ្វើការត្រួតពិនិត្យផលិតផលស្រាបៀរ
August 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ។ សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធបានបញ្ចូលកីឡាករវ័យក្រោម ១៤ឆ្នាំពីររូប ដែលត្រៀមបង្ហាញសមត្ថភាពក្នុងការប្រកួតកម្រិតអាស៊ីមួយនេះ ដោយក្នុងនោះមានកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ លើពីរវិញ្ញាសា គឺវិញ្ញាវាយគូ និងវាយឯកត្តជន៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរដល់លោក ហែម សុភេម និងលោកស្រី ឱក សុចិន្តា ដែលទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន លើកទីពីរ កម្រិត Junior និងកម្រិត Senior ( The 2nd ASEAN Youth Eco-Champions Award 2023 ) ដែលកម្មវិធីនេះ ធ្វើឡើងនៅប្រទេសឡាវ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ សូមបញ្ជាក់ផងថា នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA)
August 25, 2023 - ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនស្រាបៀរហូឡង់ Heineken បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានលក់ប្រតិបត្តិការផលិតទាំងអស់នៅប្រទេសរុស្ស៊ី ទៅឱ្យក្រុមហ៊ុន Arnest Group ក្នុងតម្លៃ ១អឺរ៉ូ ហើយឥឡូវនេះ ក្រុមហ៊ុនបានចាកចេញពីទឹកដីរុស្ស៊ីទាំងស្រុងហើយ។ ក្រុមហ៊ុនធ្លាប់បានប្រកាសនូវចេតនាបិទរោងចក្រផលិតនៅរុស្ស៊ីជាយូរមកហើយ ពោលគឺតាំងពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទីក្រុងម៉ូស្គូបានឈ្លានពានអ៊ុយក្រែន។ ក្រុមហ៊ុនបាននិយាយថា ការចាកចេញនេះទំនងជានឹងធ្វើឱ្យមានការខាតបង់ចំនួន ៣០០ លានអឺរ៉ូ (ជិត ៣២៥ លានដុល្លារ)។ គួរឱ្យដឹងដែរថា Heineken គឺជាក្រុមហ៊ុនផលិតស្រាបៀរធំទី២ របស់ពិភពលោក ហើយមានរោងចក្រផលិតចំនួន ៧ នៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបុគ្គលិកចំនួន ១,៨០០ នាក់។ នៅក្រោមកិច្ចព្រមព្រៀងនេះ ម្ចាស់ក្រោយនឹងធានាការងារសម្រាប់បុគ្គលិករយៈពេល
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាត បានប្រមាណជាង១លានម៉ែត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ ពោលគឺចាប់ពីឆ្នាំ២០២៤នេះតទៅ បរិមាណទឹកស្អាត ដែលផលិតបាននេះ នឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ទឹករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គូសបញ្ជាក់ដូចនេះ ស្របពេលខ្លួន ចាប់ផ្ដើមអនុវត្តការងារខួងដាក់បំពង់មេនាំទឹកស្អាតដែលមានមុខកាត់ទំហំ២ម៉ែត្រ ឆ្លងកាត់ក្រោមបាតទន្លេសាប នាំទឹកស្អាតពីត្រើយខាងកើត មកត្រើយខាងលិច នៅចំណុចស្ពានព្រែកព្នៅ។ បំពង់មេនាំទឹកស្អាតទំហំមុខកាត់២ម៉ែត្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនទឹកស្អាតចេញរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ទៅផ្គត់ផ្គង់ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរំពឹងថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ នឹងបញ្ចូនទឹកស្អាតចំនួន ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ចេញពីរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២
August 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍គុនខ្មែរដ៏ធំជាលើកដំបូងនេះ នឹងមានកីឡាករ កីឡាការិនីរាប់រយនាក់ដែលត្រូវប្រកួត៣ប្រភេទគុនខ្មែរគឺលក្ខណៈស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីពដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជយលាភីនីមួយៗ។ នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់ តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់ តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ បើតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ទៅកាន់បណ្តាសមាជិកទាំងអស់ គឺមានន័យថា នឹងមានបណ្តាប្រទេសនឹងចូលរួម ពីព្រោះរហូតដល់ពេលនេះមានសមាជិកច្រើនជិត ១០០ប្រទេសទៅហើយ។ ខណៈដែលការប្រកួតគុនខ្មែរ ពិភពលោករយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ ក្រសួងព័ត៌មាន
August 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ លោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ១៩ ដែលរៀបចំឡើង ដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅសាលាប្រជុំ នៃសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែល កំពុងត្រូវការចំណេះដឹងថ្មីៗ
August 25, 2023









