- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅទីបំផុតទៅមេក្លោងអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើង មានអង្គការចាត់តាំងច្បាស់លាស់ សម្រុកចូលខ្លួនរំដោះ នៅគ្លីនិចធ្មេញ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមចាប់ខ្លួន រួមជាមួយបក្ខពួកត្រឡប់មកវិញបានហើយ សរុបចំនួន១១នាក់។ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។ នាយឧត្តមសេនីយ៍បានអះអាងថា មេក្លោងដែលជាអ្នកទោសគ្រឿងញៀន និងបក្ខពួកផ្សេងទៀត ចំនួន៣នាក់ ត្រូវចាប់ខ្លួនបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ នៅរាជធានីភ្នំពេញ សរុបទាំងមេក្លោង និងបក្ខពួកទាំងអស់១១នាក់ ត្រូវបានចាប់ខ្លួន។
August 23, 2023 - ព័ត៌មានអន្តរជាតិ
ញូដេលី)៖ នៅថ្ងៃពុធនេះ ឥណ្ឌាកំពុងតែត្រៀមលក្ខណៈ សម្រាប់ការព្យាយាមថ្មីចុងក្រោយបំផុតរបស់ខ្លួន ដើម្បីចុះចតយានរ៉ូបូតទៅលើ ផ្ទៃរបស់ព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។ យានរ៉ូបូតនៃបេសកកម្ម Chandrayaan-3 ត្រូវបានកំណត់ថា នឹងធ្វើការចុះចតទៅលើផ្ទៃព្រះចន្ទ នាខ្ទង់វេលាម៉ោង៦យប់ថ្ងៃពុធនេះ (ម៉ោងក្នុងទីក្រុងញូដេលី) នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលមានការសិក្សាស្រាវជ្រាវតិចតួចប៉ុណ្ណោះ។ បើជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសដំបូងគេ ដែលបានយកយានទៅដល់តំបន់នោះ ហើយនឹងជាប្រទេសទី៤ ដែលបានចុះចតយានដោយសុវត្ថិភាពលើផ្ទៃព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។ គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងកន្លងមករបស់ឥណ្ឌា ដើម្បីចុះចតយានលើផ្ទៃព្រះចន្ទ ធ្លាប់បានទទួលបរាជ័យ
August 23, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកចរាចរណ៍យានជំនិះគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅកំណាត់ផ្លូវចាប់ពីផ្លូវបំបែកវិថីព្រះនរោត្តមសីហមុនី (ផ្លូវកូម៉ៃ) ដល់កែងផ្លូវកសិន្ធុប្រាសាទអង្គរវត្តទិសនិរតី ដើម្បីអនុវត្តគម្រោងជួសជុលបារាយណ៍យសោតដាក ស្ដារប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ និងរៀបចំប្រព័ន្ធរំដោះទឹកជំនន់ប៉ែកខាងត្បូងប្រាសាទអង្គរវត្ត។ ការផ្អាកចរាចរណ៍យានជំនិះគ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវខាងលើនោះ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់បញ្ចប់គម្រោងទាំងឡាយនេះ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អំឡុងពេលអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះដែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋអាចធ្វើដំណើរលើផ្លូវជុំវិញនោះជាធម្មតា៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង លោក ឃឹម ហ្វីណង់ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ សូមជម្រាបជូនថា លោក ឃឹម ហ្វីណង់ អតីតអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីលើការរៀបចំ និងអភិវឌ្ឍន៍មូលដ្ឋាន និងជាកូនប្រុស នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម
August 23, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ មន្រ្តីប៉ូលិសថៃ បានឲ្យដឹងនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយរបស់ប៉ូលិសកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួនរូបលោក ក្រោយត្រឡប់ចូលប្រទេសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។ ស្ថានភាពសុខភាពរបស់លោក ថាក់ស៉ីន ដែលមានអាយុ៧៤ឆ្នាំហើយនោះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ មន្ត្រីនៃនាយកដ្ឋានកែប្រែអប់រំ របស់ប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោក ថាក់ស៉ីន មានជំងឺប្រចាំកាយដូចជាបញ្ហាសុខភាពបេះដូង សួត ឆ្អឹងខ្នង និងសម្ពាធឈាម ហើយត្រូវតែពិនិត្យយ៉ាងដិតដល់។ អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ លោក ប្រាឈុប វង់ស៊ុក (Prachub Wongsuk)
August 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហានេះ។ ផ្តល់សិទ្ធិដោយ៖ freshnews
August 23, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយនៅក្នុងការបង្ហាញឯកសារផ្លូវច្បាប់មួយ ថាខ្លួនបានកំណត់អត្តសញ្ញាណអតីតបុគ្គលិក Tesla ពីរនាក់ដែលនៅពីក្រោយការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន បូករួមទាំងអ្នកប្រើប្រាស់ជាបុគ្គលិកប្រមាណ ៧៥,០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ក្រោយមានការចោទប្រកាន់ពីអ្នកប្រើប្រាស់ជាច្រើនថា Tesla បានចែកចាយទិន្នន័យឯកជនភាពរបស់ពួកគេ ពេលនេះ Tesla ចាប់ផ្តើមអះអាងហើយថា នៅពីក្រោយពីបញ្ហាទាំងអស់នោះគឺដោយសារអតីតបុគ្គលិកពីនាក់របស់ខ្លួន។ ជុំវិញបញ្ហានេះកាលពីខែឧសភាកន្លងទៅ Tesla បានលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ច្រើនជាង 100GB ដែលត្រូវបានចែករំលែកជាមួយកាសែតអាល្លឺម៉ង់ Handelsblatt ដោយបង្ហាញពីទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ យោងតាមការចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ក្រុមហ៊ុនកាសែតអាល្លឺម៉ង់ Handelsblatt បានប្រាប់ Tesla
August 23, 2023 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានមន្ទីរកសិកម្មខេត្ត ព្រៃវែង បានឱ្យដឹងថា ទិន្នផលស្រូវដើមរដូវរបស់ប្រជាកសិករខេត្តព្រៃវែងមានការកើនជាងឆ្នាំមុន ហើយមានតម្លៃសមរម្យ ដែលជួយផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនិងការនាំចេញ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រហូតមកដល់ពេលនេះ ការប្រមូលផលស្រូវដើមរដូវវស្សារបស់ប្រជាកសិករនៅក្នុងខេត្ត គឺមានលក្ខណៈល្អប្រសើរ ដោយសារឆ្នាំនេះមានទឹកគ្រប់គ្រាន់ ស្រូវទទួលបានទិន្នផលខ្ពស់ ជាងឆ្នាំកន្លងទៅបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ខណៈតម្លៃក៏សមរម្យ ដែលអាចជួយសម្រួល ដល់ជីវភាពរបស់ពួកគាត់។ លោកប្រធានមន្ទីរ បានបន្ដទៀតថា ខេត្ដព្រៃវែង ស្ថិតនៅតំបន់វាលរាប និងវាលទំនាបត្រើយខាងកើតទន្លេមេគង្គ គឺជាខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ពិសេសដំណាំស្រូវ
August 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឱកាសការងារសរុបចំនួន ៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារនាថ្ងៃស្អែកនេះ ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់វិទ្យាស្ថាន
August 23, 2023 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រដ្ឋបាលជលផល ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលិសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។ សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែសីហានេះ៕
August 23, 2023









