- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនដែលចាប់ខ្លួនបាន ពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង និងអង្គភាពជំនាញផ្សេងទៀត បានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន ដែលពាក់ព័ន្ធករណីនេះ។ សរុបតុល្យការចុងក្រោយនេះ ឧក្រិដ្ឋជនចំនួន១១នាក់ហើយ រួមទាំងអ្នកទោសដែលត្រូវរំដោះនោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញដែរ។ សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នាប្រមាណ ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។
August 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានផ្ញើសារលិខិតមួយចូលរួមអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក ហ្វូមីអុ គីស៉ីដា បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចាប់ផ្ដើមរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តម។ កម្ពុជា និងជប៉ុនបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការដើម្បី សន្តិភាព ការស្តាឡើងវិញ និងការអភិវឌ្ឍកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។ លោកបានបន្តថា
August 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្ងៃនេះ គាប់ជួនខ្លាំងណាស់ ដែលកម្ពុជា និងថៃ ទទួលបាន នាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ។ សម្តេចសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទសទាំងពីរ។ តាមរយៈបណ្តាញសង្គម នាល្ងាចថ្ងៃទី២២ ខែសីហាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin
August 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកាន់តែល្អប្រសើរ។ លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់បែបនេះ «ក្នុងនាមជារដ្ឋមន្ត្រីបន្តវេនមួយរូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង៧ឆ្នាំ ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយ ចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍ ចំនួន
August 23, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នៅទីបំផុតទៅ សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ដែលនេះនឹងនាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ សភាថៃបានកោះប្រជុំសាជាថ្មី ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុកថៃវិញ របស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លទ្ធផលបោះឆ្នោតបង្ហាញថាសមាជិក ព្រឹទ្ធសភា និងរដ្ឋសភាលើស ៣៧៥រូប បានបោះឆ្នោតគាំទ្រលោក Srettha។ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Thavisin ត្រូវការសំឡេងគាំទ្រចំនួនយ៉ាងហោច
August 22, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នៅរសៀលថ្ងៃអង្គារនេះ សភាថៃបានចាប់ផ្តើមប្រព្រឹត្តទៅហើយ នូវដំណើរការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ ការបោះឆ្នោតខាងលើនឹងធ្វើការសម្រេចទៅលើ ឱកាសក្លាយជានាយករដ្ឋមន្រ្តីរបស់ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ដែលត្រូវបានតែងតាំងដោយគណបក្ស ភឿថៃ (Pheu Thai)។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ Pheu Thai បានអះអាងថា ខ្លួនធានាបានសំឡេងគាំទ្រសរុប៣១៧សំឡេង នៅរដ្ឋសភា សម្រាប់លោក Thavisin។ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក
August 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចាប់ពីយប់នេះទៅ សម្តេចអាចចូលដំណេក មុនម៉ោង១២យប់ហើយ ខណៈកន្លងទៅសម្តេច មិនដែលបានចូលដំណេក មុនម៉ោង១២យប់នោះទេ។ ការឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាសមាជិករដ្ឋសភា រៀបចំធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារនៅនីតិបញ្ញត្ដិ ឬការងារគណបក្សក្ដី
August 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនពរ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចំពោះការវិលត្រឡប់ទៅកាន់មាតុភូមិវិញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីបានជួបជុំគ្រួសារ និងចៅៗ។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំ ឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗដែលគាត់នឹកខ្លាំងជាងគេ។ ជូនពរបងប្រុស មានសុខភាពល្អ»។ ក្នុងសន្និសីទកាសែត នៅព្រឹកមិញនេះ សម្តេចតេជោ
August 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ ឱ្យតែមានពួកគេមានលទ្ធភាព។ ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ក្រោមបិទបញ្ចប់សម័យប្រជុំលើកទី១ ដែលបោះឆ្នោតជាកញ្ចប់ អនុម័តគាំទ្រចំពោះក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យើងមិនមែនត្រឹមតែរៀបចំកូនមន្រ្តីជាន់ខ្ពស់ទេ នៅក្នុងហ្នឹងគឺមានគ្រប់សមាសសភាព ឱ្យតែមានលទ្ធភាព ប្រសិនបើកូនខ្ញុំមិនបានការ ក៏អត់មានការតែងតាំងដែរ»។ សម្តេចបានរំលឹកដែរថា
August 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំជួលចិត្ត ស្រក់ទឹកភ្នែក នៅពេលសម្តេចនឹងដល់កំណើតដ៏កម្សត់ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានព្រាត់ប្រាសពីឪពុក ក្នុងពេលដែលកំពុងនៅក្នុងពោះម្តាយពពោះ ៧ខែ។ សម្តេចបញ្ជាក់ថា ទឹកភ្នែកដែលសម្តេចស្រក់នេះ មិនមែនជាការសម្តែងនោះទេ តែនៅពេលនិយាយដល់ការព្រាត់ប្រាសជាមួយប្រពន្ធកូន គឺសម្តេចមិនអាចទប់ទឹកភ្នែកបានឡើយ ព្រោះជាពេលដ៏ការលំបាករបស់សម្តេច ភរិយា និងកូន ហើយជាពិសេសពេល សម្តេចសម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សំឡេងធ្លាប់តែនិយាយឮខ្លាំង
August 22, 2023









