Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧត្តមសេ​នីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ Fresh News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះថា សមត្ថកិច្ចកម្ពុជា កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ តាមចាប់ឧក្រិដ្ឋជនពាក់ព័ន្ធក្នុងករណីរំដោះអ្នកទោស នៅសៀមរាប កាលពីសប្តាហ៍មុន។ ជាមួយនឹងការបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សារព័ត៌មាន និងសាធារណជនរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចជោគជ័យ បិទបញ្ចប់សំណុំរឿងនេះ ក្នុងពេលឆាប់ៗ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចយើង កំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ឧក្រិដ្ឋជន ដែលពាក់ព័ន្ធដើម្បីផ្តន្ទាទោសតាមច្បាប់។ យើងស្នើឱ្យសារព័ត៌មាន និងសាធារណជន

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។ សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីក្រសួងការបរទេស

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, លោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង លោក វង សូត ជាអនុប្រធានទី២។ ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។ ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។ * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ៣០ថ្ងៃ ដើម្បីឲ្យម្ចាស់អាជីវកម្មបញ្ចាំ ទៅសុំច្បាប់បន្តសុពលភាពធ្វើអាជីវកម្ម។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ បើតាមសេចក្តីជូនដំណឹនេះ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ចុះពិនិត្យ ទីតាំងអាជីវកម្មបញ្ចាំ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើន មានលិខិតអនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការប្រកាសសុពលភាព ក្នុងសម័យប្រជុំ​លើកទី១​ នៃរដ្ឋសភារួចរាល់ហើយនោះ តំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥អង្គ/រូប នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក៏បានយាង និងអញ្ជើញធ្វើពិធីសច្ចាប្រណិធានរួចហើយដែរ នៅក្នុងព្រះបរមរាជវាំង ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។ ពិធីសច្ចាប្រណិធាននេះ រៀបចំធ្វើឡើងនៅប្រាសាទព្រះទេវាវិនិច្ឆ័យ ក្រោមព្រះរាជ​អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ។ នៅក្នុងពិធីនេះ ក៏មានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ​គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហា​សង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីការដឹកនាំធ្វើពិធី​កម្មនានា ពីសំណាក់លោកតាអាចារ្យហើយនោះ សម្តេចព្រះសង្ឃរាជមួយអង្គ

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ឈុន អូន។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    August 21, 2023
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ បេសកកម្មឋានព្រះចន្ទលើកទីមួយរបស់ប្រទេសរុស្ស៉ី ក្នុងរយៈពេលប្រមាណ៤៧ឆ្នាំ គឺបានទទួលបរាជ័យហើយ នៅពេលដែលរុស្ស៉ីបាត់បង់ម្ចាស់ការលើយានរ៉ូបូត Luna-25 ហើយវាបានធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទ បន្ទាប់ពីបញ្ហាមួយដែលកើតឡើង ពេលកំពុង​ត្រៀមលក្ខណៈវា សម្រាប់ការចុះចត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារអវកាសរុស្ស៉ី​ Roskosmos បាននិយាយថា ខ្លួនបានដាច់ការទាក់ទងជាមួយយាន Luna-25 កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានបញ្ហាមួយដែលកើតឡើងស្របពេលដែលយានរបស់ខ្លួន ត្រូវបានផ្លាស់ទៅកាន់គន្លងគោចរថ្មី សម្រាប់ការត្រៀមលក្ខណៈចុះចត។ ជាលទ្ធផល Luna-25 បានធ្លាក់ទៅបុកផ្ទៃព្រះចន្ទពេញទំហំង ខណៈកន្លងមក រុស្ស៉ីបានគ្រោងធ្វើការចុះចតយានអវកាសរបស់ខ្លួន ដោយសុវត្ថិភាពទៅលើផ្ទៃព្រះចន្ទ នៅថ្ងៃចន្ទនេះ។

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ តំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ មហាវិថីសំរោង ដែលមានប្រវែង៥,២០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ បឹងសំរោង ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មហាវិថីសំរោង មានប្រវែងសរុបប្រមាណ៥,២គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៦៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    August 21, 2023