Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយបញ្ចប់តំណែងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលកាន់តំណែងនេះប្រមាណជាង៣៨ឆ្នាំ បានអះអាងថា បើតាមស្ថានភាពសុខភាពរបស់សម្ដេច គឺនៅមានលទ្ធភាពអាចកាន់តំណែងនេះបានមួយអាណត្តិទៀត ក៏មិនទាន់មានបញ្ហាដែរ ប៉ុន្ដែសម្ដេចមិនបន្ដនោះឡើយ ពោលសម្ដេចសម្រេចចិត្តលះបង់ឲ្យអ្នកបន្ដវេនជំនាន់ក្រោយ។ ក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោយសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧នេះ, សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់តំណែងជានាយករដ្ឋមន្ដ្រី សម្ដេចជាអ្នកកាន់តំណែងនេះយូរជាងគេនៅលើពិភពលោក។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា,

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងមហាផ្ទៃស្រាវជ្រាវចំពោះជនដែលក្លែងបន្លំប្រើឈ្មោះសម្តេច នៅលើ Facebook និង TikTok។ ការប្រតិកម្មបែបនេះរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គម Facebook បានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្តេច ឆាតទាក់ទងទៅអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្ដេច។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យអ្នកដែលប្រើប្រាស់ឈ្មោះរបស់សម្តេច នៅលើ TikTok បញ្ឈប់ជាបន្ទាន់

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ គួរជម្រាបថា ក្នុងនីតិកាលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រាស់បង្គាប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ដ្រី»។ ផ្តល់សិទ្ធិដោយ៖ freshnews

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ផ្តល់សិទ្ធិដោយ៖ freshnews

    August 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានប្រកាសនៅតែបន្តពង្រឹងមេធាវីស្ម័គ្រចិត្តរបស់សម្តេច ដើម្បីការពារក្តីជូនជនក្រីក្រ ដែលមានលោក គី តិច ជាប្រធានដដែល។ ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងបន្តពង្រឹង រៀបចំក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្ញុំ ដើម្បីការពារក្តីជូនអ្នកក្រីក្រតទៅទៀត។ ឥលូវ ឯកឧត្តម គី តិច មេធាវីរបស់ខ្ញុំ និងជាប្រធានមេធាវីរបស់ខ្ញុំ មិនបំពេញតួនាទីជាមេធាវីទៀតទេ ព្រោះមានវិសមភាព ប៉ុន្តែគាត់នឹងបន្តដឹកនាំក្រុមមេធាវីបន្តទៀត»។ បើតាមប្រសាសន៍សម្តេចតេជោ នេះជាកិច្ចការដែលសម្តេចត្រូវធ្វើបន្ត

    August 22, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបលោកវិលត្រឡប់ ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅឯបរទេសអស់១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែល បានចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ជាច្រើនស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។

    August 22, 2023
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ការសន្យាផ្តល់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកពីសំណាក់ប្រទេសដាណឺម៉ាក ធ្វើឲ្យលោកមានទំនុកចិត្តថាអ៊ុយក្រែនអាចបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ កាលពីចុងសប្តាហ៍មុន ដាណឺម៉ាក និងហូឡង់ បានប្រកាសថា នឹងផ្គត់ផ្គង់យន្តហោះ F-16 ដល់អ៊ុយក្រែន ដោយ ៦គ្រឿងដំបូងប្រហែលជាត្រូវដឹកជញ្ជូននៅអំឡុងឆ្នាំថ្មីខាងមុខ បន្ទាប់ពីសហរដ្ឋអាមេរិក យល់ព្រមលើការបញ្ជូនយន្តហោះប្រភេទនេះ មុនដំណើររបស់ លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងកូប៉ិនហាក (Copenhagen)។ ថ្លែងចំពោះមនុស្សរាប់ពាន់នាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រៅសភាដាណឺម៉ាក លោក

    August 22, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរត្រឡប់មកដល់ប្រទេសថៃវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះ បន្ទាប់ពីរស់នៅនិរទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង ១៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែល បានចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន រាប់ពាន់នាក់ស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច

    August 22, 2023