- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានទម្លាយថា ពេលនេះ សហព័ន្ធបានទទួលជោគជ័យក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាឃីកបុកស៊ីង ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី (Asian Kickboxing Championship) ឆ្នាំ២០២៤។ ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ព្រឹត្តិការណ៍កីឡាឃីកបុកស៊ីងជើងឯកអាស៊ីនេះ នឹងរៀបចំនៅវិមានពហុកីឡដ្ឋានអូឡាំពិក នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ដោយមានអត្តពលិកប្រមាណ ៤០០នាក់ មកពី ៤៨ប្រទេសចូលរួម។ ចំពោះព័ត៌មានលម្អិតសហព័ន្ធនឹងផ្សព្វផ្សាយនាពេលក្រោយ។ ក្នុងនាមសហព័ន្ធលោកបានសម្ដែងនូវមោទនភាពជាខ្លាំង ដែលដេញថ្លៃបានព្រឹត្តិការណ៍ Asian Kickboxing Championship មករៀបចំលើកដំបូងនៅកម្ពុជា ដើម្បីបង្ហាញពីសក្ដានុពលកីឡាឃីកបុកស៊ីងកម្ពុជា ដែលទើបកកើតថ្មីផង និងផ្សារភ្ជាប់ការផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ
April 4, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងជាក់ស្តង់លក់ផលិតផលសាច់មាន់ចម្រុះ១កន្លែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយរកឃើញវត្ថុតាងល្មើសរួមមានធុងទឹកកកចំនួន៤ ផ្ទុកផលិតផលសាច់មាន់រួមមាន៖ ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ចំនួន ៣,១០០គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីសំណាក់លោក ឃ្លោកនួ យ អភិបាលរងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ស្ចាស់ឈ្មួញ ផលិតផលសាច់មាន់ មានឈ្មោះ ជា ដានី ការភេទស្រី អាយុ
April 4, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយមានការសហការរៀបចំពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត នឹងរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា កម្មវិធីនេះមានការរៀបចំលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ កម្មវិធីប្រលងចម្រៀង និងការលេងកម្សាន្តផ្សេងៗនៅភូមិសំនៀងឯកនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន
April 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវ និងនាំខ្លួនបុរសម្នាក់មកធ្វើការសួរនាំ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គមបង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ
April 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលសង្កាត់ជាប់ដងទន្លេ ដាច់ខាតត្រូវចុះត្រួតពិនិត្យមានវិធានការ និងចាត់វិធានការតាមនិតិវិធីច្បាប់ជាបន្ទាន់ ដោយគ្មានការយោគយល់ឡើយ នូវរាល់ស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ។ បទបញ្ជារបស់លោក ជិន ប៊ុនធឿន បានដាក់ចេញក្នុងពេលលោកដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីចុះត្រួតពិនិត្យមើលរាល់សកម្មភាព និងស្ថានភាពសំណង់ខុសច្បាប់ បញ្ហារអនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក បែរត្រីទាំងឡាយតាមភូមិសាស្ត្រដងទន្លេ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ លោកអភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាបន្ថែមថា សម្រាប់រដ្ឋបាលសង្កាត់ជាប់ដងទន្លេ និងមន្ត្រីជំនាញពាក់ព័ន្ធ ដាច់ខាតត្រូវចាត់ឲ្យមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឲ្យមាន ផ្ទះបណ្តែតទឹកចូលចត
April 4, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នាយកដ្ឋានការពាររុក្ខជាតិវៀតណាមបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនត្រឡប់ ទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងពីការរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមនាំចេញផ្លែឈើប្រភេទនេះជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០២២។ លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានការពាររុក្ខជាតិវៀតណាម ត្រូវបានដកស្រង់សម្ដីដោយកាសែត VN Express របស់វៀតណាម ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់ទៅវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ។ លោកបន្តថា បញ្ហានេះមិនប៉ះពាល់ដល់ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែវាជាការព្រមានធ្ងន់ធ្ងរដល់អ្នកផលិត។ លោកបន្តថា នាយកដ្ឋានរបស់លោកនៅមិនទាន់កំណត់អត្តសញ្ញាណ ប្រភពសារធាតុកាដាមមីញ៉ូមនៅឡើយទេ
April 4, 2024 - ព័ត៌មានអន្តរជាតិ
(ញូវដេលី)៖ មន្រ្តីឧតុនិយមបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌាទំនងជាជួបប្រទះនូវអាកាសធាតុក្តៅខ្លាំងជាងធម្មតា នៅចន្លោះខែមេសា ដល់មិថុនាឆ្នាំនេះ ហើយមានហានិភ័យប៉ះពាល់កាន់តែខ្លាំងចំពោះផលិតផលកសិកម្ម ក៏ដូចជារារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយអតិផរណាស្បៀងអាហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤។ ខណៈឥណ្ឌា គឺជាប្រទេសផលិតស្រូវសាលីធំជាងគេទីពីររបស់ពិភពលោក រលកកំដៅសម្រាប់ឆ្នាំទី ៣ជាប់ៗគ្នា អាចបំផ្លាញផលិតកម្មស្រូវសាលី គ្រាប់រ៉េប (rapeseed) និងសណ្តែកសៀង ហើយបង្កើនតម្រូវការថាមពលលើសពីការផ្គត់ផ្គង់នៅក្នុងរដូវរដូវក្តៅ។ ប្រធាននាយករដ្ឋានឧតុនិយមឥណ្ឌា លោក Mrutyunjay Mohapatra បានឱ្យដឹងថា ជាទូទៅអំឡុងខែមេសា រហូតដល់ខែមិថុនា ផ្នែកផ្សេងៗនៃប្រទេសអាចកត់ត្រាពីរលកកម្តៅ ក្នុងចន្លោះ ១០ទៅ
April 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៉ីវិល សម្រាប់ខែមេសានេះ គឺអនុវត្តសរុបតែមួយលើកគត់ បូករួមទាំងប្រាក់ឧបត្ថម្ភក្នុងបុណ្យចូលឆ្នាំថ្មី ហើយនឹងបើកយ៉ាងយូរ បំផុតត្រឹមថ្ងៃទី១២ ខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបញ្ជាក់ថា នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ជូនមន្ត្រីរាជការ។ ក្រសួងបានប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នា ជាមួយនឹងការបើកប្រាក់បៀវត្ស សរុបប្រចាំខែមេសាតែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា
April 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល។ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ២០២៣ និង ៤,៩% ក្នុងឆ្នាំ២០២៤ ដែលការណ៍នេះគូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់តាំងពីបង្កើតជាសមាគមប្រជាជនអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៦៧ ការវិវត្តន៍របស់សមាគមអាស៊ាន គឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាព
April 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជាសាធារណៈលើកដំបូងថា ប្រសិនបើលោកស្រីជាប់ជា ប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិថ្មីនេះ លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិទៀតផង។ ការថ្លែងបើកចំហរជាសាធារណៈ ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅពេលនេះ គឺធ្វើឡើងក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី របស់សាលាមធ្យមសិល្បៈរាជធានីភ្នំពេញ ដែលបានធ្វើឡើងរយៈពេលពីថ្ងៃ គឺថ្ងៃទី០១ និងដ្ងៃទី០២ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា នៅពេលនេះអាចនិយាយបានថា ដល់ពេលវេលាសមរម្យមួយសម្រាប់
April 2, 2024









