Khmerpress
  • ព័ត៌មានអន្តរជាតិ

    យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនវិភាគអាមេរិក Gallup ដែលជាអ្នកស្រាវជ្រាវដ៏លេចធ្លោមួយ ដែលវាស់ស្ទង់បទពិសោធន៍វិជ្ជមាន និងអវិជ្ជមានរបស់មនុស្សជុំវិញពិភពលោក បានបង្ហាញនូវលទ្ធផលស្ទង់មតិចុងក្រោយនៃ «ប្រទេសអាស៊ីអាគ្នេយ៍ដែលពោរពេញទៅដោយស្នាមញញឹម» សម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ។ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ចំណែក​ថៃ ដែល​ធ្លាប់តែស្គាល់ថាជា «​ទឹកដី​នៃ​ស្នាមញញឹម​» គឺជាប់​ចំណាត់​ថ្នាក់​លេខ៩ នៅបាតតារាង។ ស្ថិតិនេះត្រូវបានធ្វើឡើងលើអ្នកឆ្លើយសំណួរចំនួន ១,០០០ នាក់ ដែលមានអាយុពី ១៥ឆ្នាំឡើងទៅ មកពីជាង ១០០ ប្រទេសចន្លោះឆ្នាំ២០២១ ដល់ដើមឆ្នាំ២០២២។ ការស្ទង់មតិបានរកឃើញថា ប្រទេសអាស៊ានដែលមានភាពរួសរាយរាក់ទាក់ និងផ្តល់ស្នាមញញឹមច្រើនជាងគេ គឺប្រទេសឥណ្ឌូនេស៊ី ដែលមាន ៩០% បន្ទាប់មកគឺកម្ពុជា ដែលមាន ៨៩% និងឡាវ

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តំណាងរាស្រ្តជាប់ឆ្នោតសរុប១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក ដែលមានអាយុចាស់ជាងគេ។ សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ត្រូវបានធ្វើឡើងបន្ទាប់ពី សម័យប្រជុំលើកដំបូង រដ្ឋសភា ដែលធ្វើឡើងក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ព្រះរាជឱង្ការរបស់ព្រះមហាក្សត្រ បានធ្វើឡើងតាមរយៈព្រះរាជសុន្ទរកថាមួយ នៅក្នុងឱកាសប្រារព្ធបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។ ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការសម្រេចបិទ​មន្ទីរពេទ្យ ប៊ីធនកម្ពុជា ព្រោះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពតាមកិច្ចសន្យា។ តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ការសម្រេចបិទ​​ដោយមូលហេតុ មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេសមិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤អនក្រ.បក ស្តីពីបែបបទ និងល័ក្ខខ័ណ្ឌនការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មីព របស់ក្រសួងសុខាភិបាល ដោយមន្ទីរពេទ្យនេះបានអនុញ្ញាតខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា​១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ យោងទៅតាមកម្មវិធីដែលជូនដំណឹងរបស់រដ្ឋសភា បានឱ្យដឹងថា សម្រាប់សម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ ចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់រោងចក្រផលិតកែច្នៃស្បែកសត្វ​មួយកន្លែង បណ្តាលឲ្យឆេះឃ្លាំងស្តុកកម្ទេចអាចម៌រណាអស់ប្រហែល៣០%​ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចរោងចក្រ CIPEL ផលិតកែច្នៃស្បែកសត្វ ផ្លូវលំ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា​ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៤គ្រឿង។ ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់៦៨ឡាន

    August 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញដីកាបបង្គាប់ឱ្យខ្លួនបុរសបើកម៉ូតូកង់បីដែលជិះបញ្ច្រាស់ និងទាញដែកទីបបម្រុងវាយ ពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន។ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ កែ ឃីម ហៅ វ័នឌី អាយុ៤៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ»។ សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បុរសអ្នកបើកកង់បីរូបនេះ បានជិះបញ្ច្រាស់ទិស ហើយថែមទាំងទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដទៀតផងដែរ។ ក្រោយកើតហេតុ ដោយទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    August 19, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ កូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) បានអះអាងនៅថ្ងៃសៅរ៍នេះថា រូបលោកគ្រោងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ គឺចំថ្ងៃដែលសភាថៃនឹងបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដែលអាចនឹងបិទបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ ដែលអូសបន្លាយពេលជាច្រើនខែមកនេះ។ នេះបើតាមការចេញផ្សាយយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្រ្តីថៃវ័យ៧៤ឆ្នាំខាងលើ ត្រូវបានគេទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ហើយរូបលោកបានរស់នៅ​ក្រៅប្រទេស អស់រយៈពេលប្រមាណជា១៥ឆ្នាំមកហើយ។ កន្លងមក លោក ថាក់ស៉ីន បាននិយាយ លោកមានបំណងចង់វិលចូលស្រុកវិញណាស់ និងធ្លាប់បានសន្យាជាច្រើនលើកថានឹងធ្វើយ៉ាងដូច្នោះ ប៉ុន្តែរូបលោកប្រឈមនឹងការចោទប្រកាន់បទល្មើសមួយចំនួន ដែលលោកអះអាងថា

    August 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ហ៊ុន​ ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំរើសអើងចំពោះអ្នកកើតជំងឺឆ្គួតជ្រូក ជំងឺនេះអាចព្យាបាលជាសះស្បើយ និងគ្មានតពូជនោះទេ ហើយអាចរៀបអាពាហ៍ពិពាហ៍បង្កើតគ្រួសារបានផងដែរ។ ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ បានធ្វើឡើងនៅសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំលើកទី៤ នៃសមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺ អេគីឡឹបស៊ី ក្រោមប្រធានបទ «ជំងឺអេពីឡឹបស៊ី» នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការរើសអើងពិតជារឿងដែលមិនអាចមើលរំលងបាននោះទេ ដោយសារការរើសអើងនេះហើយ បានធ្វើឱ្យមនុស្សជាច្រើនមិនចង់ដឹង មិនចង់លឺពីជំងឺនេះទេ ហើយនៅពេលដែលពួកគាត់ឈឺ ឬមានញាតិមិត្ត ឈឺជំងឺនេះ ក៏មិនដឹងថាត្រូវធ្វើបែបណា ត្រូវទៅព្យាបាលឯណា។ បែបនេះទើបយើងធ្លាប់សង្កេតឃើញមានគម្លាតដ៏ធំ នៃអ្នកដែលមានជំងឺឆ្គួតជ្រូកនេះ តែមិនបានមកទទួលការព្យាបាលដែលមានប្រសិទ្ធភាព។ មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្ដថា

    August 19, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ទីផ្សារកុំព្យូទ័រក្នុងប្រទេសឥណ្ឌាកំពុងបន្តធ្លាក់ចុះក្នុងរយៈពេល ៤ត្រីមាសជាប់ៗគ្នាចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ ពោលគឺ ត្រីមាសទី២ ឆ្នាំ២០២៣ នេះទីផ្សារកុំព្យូរទ័រសរុបរបស់ឥណ្ឌាបានធ្លាក់ចុះប្រមាណ ១៥.៣ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ យោងតាមក្រុមហ៊ុនវិភាគទីផ្សារកុំព្យូទ័រ IDC បានបង្ហាញពីក្រុមហ៊ុនផលិតកុំព្យូទ័រចំនួន ៥ ដែលសុទ្ធតែជាក្រុមហ៊ុនកំពូលៗក្នុងប្រទេសឥណ្ឌាដែលបានបន្តធ្លាក់ចុះក្នុងត្រីមាសទី២ កន្លងទៅរួមមាន Lenovo និង Dell Technologies បានបាត់បង់ចំណែកទីផ្សារខ្លាំងជាងគេបើធៀបនឹងក្រុមហ៊ុនផ្សេងក្នុងប្រទេសឥណ្ឌា រហូតដល់ ៣០.២ភាគរយ និង ៣៩.២ភាគរយរៀងគ្នា។ ខណៈដែលក្រុមហ៊ុន HP Inc, Acer Group

    August 19, 2023