- Khmerpress
- ព័ត៌មានអន្តរជាតិ
វៀតណាម៖ បុរសវៀតណាមម្នាក់ស្ទើរតែស្លាប់បាត់បង់ជីវិតក្រោយបរិភោគក្តាមស្រស់ដែលមានផ្ទុកមេរោគ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ បុរសជនរងគ្រោះមានអាយុ ៣១ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅតំបន់ភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់មួយមានការនិយមទទួលទានអាហារឆៅដូចជា ក្តាមឆៅឬបង្គាឆៅ យ៉ាងខ្លាំងបំផុត ហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះរូបគាត់បានទៅញ៉ាំភ្លាក្តាមសមុទ្រស្រស់អស់ជាច្រើនក្បាលនៅផ្ទះមិត្តភក្តិរបស់គាត់។ ក្រោយទទួលទានក្តាមស្រស់នេះរួច បុរសជាជនរងគ្រោះបានកើតមានអាការៈធ្ងន់ធ្ងរមួយចំនួនដូចជា ស្រកទម្ងន់ ក្អក ក្អួត អស់កម្លាំង ឈឺក្បាជាប្រចាំ ពិបាកដកដង្ហើម និងពេលខ្លះថប់ដង្ហើមស្ទើរតែស្លាប់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យក្រុមវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះមានជំងឺ Paragonimiasis ដែលជាប្រភេទជំងឺបង្កឡើងដោយសារសួតមានបញ្ហាធ្ងន់ធ្ងរ ដូចជារលាកសួតឬទងសួតកម្រិតធ្ងន់ជាដើម។ ជាទូទៅជំងឺប្រភេទនេះបង្កឡើងដោយបាក់តេរី Paragonimus ដែលមានតោងជាប់នៅលើក្តាម ឬបង្គាស្រស់ ប្រសិនបើលោកអ្នកមិនបានចម្អិនវាឲ្យឆ្អិនល្អនោះទេមុនពេលទទួលទាន។ ដើម្បីចៀសវាងបញ្ហាខាងលើនេះ លោកអ្នកគួរចម្អិនអាហារគ្រប់មុខឲ្យបានឆ្អិនល្អគ្រប់ពេល ហើយបើក្នុងករណីចង់បរិភោគឆៅលោកអ្នកត្រូវលាងសម្អាតវាឲ្យបានស្អាតល្អដើម្បីឲ្យអស់មេរោគ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីប្រតិបត្តិការលម្អិតបន្ថែម ក្នុងការតាមបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប ដែលត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយបញ្ជាឲ្យជួញដូរចេញពីពន្ធនាគារថែមទៀត។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តាមរយៈសន្និសីទសារព័ត៌មាន បានអះអាងថា រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនចំនួន៧នាក់ហើយ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្នុងនោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៉ីឈ្នួលដើម្បីធ្វើសកម្មភាព។ នាយនគរបាលជាន់ខ្ពស់រូបនេះ បានបន្ថែមថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ
August 19, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ អាជ្ញាធរចិននៅល្ងាចថ្ងៃសុក្រនេះ បានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ក្នុងការប្រមើលមើលពីគ្រោះមហន្តរាយភូមិសាស្ត្រ ដែលអាចកើតមាននៅតំបន់មួយចំនួន នៅភាគនិរតីនៃប្រទេសចិន ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ក្រសួងធនធានធម្មជាតិ និងឧតុនិយមរបស់ប្រទេសចិន បានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយភូមិសាស្ត្រ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដូចជានៅតំបន់ភាគខាងត្បូងនៃខេត្តស៊ីឈួន ភាគឦសាននៃខេត្តយូណាន និងភាគអាគ្នេយ៍នៃតំបន់ទីបេ ចាប់ពីម៉ោង៨យប់ថ្ងៃសុក្រនេះដល់ម៉ោង ៨យប់ថ្ងៃសៅរ៍។ ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់ដែលមានហានិភ័យដែលអាចកើតមាន។ គួរបញ្ជាក់ថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នចំនួន៤ពណ៌ សម្រាប់ការព្រមានអំពីគ្រោះមហន្តរាយភូមិសាស្ត្រ ដោយពណ៌ក្រហមជាការព្រមានធ្ងន់ធ្ងរបំផុត ដោយតាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការ និងឧក្រិដ្ឋជនដែលចាប់ខ្លួនបាន ពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប។ ប្រតិបត្តិការពីរថ្ងៃមកនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយកម្លាំងអង្គភាពជំនាញជាច្រើនស្ថាប័ន បានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនដែលពាក់ព័ន្ធករណីនេះ។ សរុបតុល្យការចុងក្រោយនេះ ឧក្រិដ្ឋជនចំនួន៨នាក់ហើយ ដែលត្រូវបានចាប់ខ្លួន។ សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា
August 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានកិត្តិយសនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសម្រេចយកក្បាច់គុន «ល្បុក្កតោ» ធ្វើជាកីឡាមួយប្រភេទ ទៅដាក់ក្នុងកម្មវិធីសិក្សាក្រៅម៉ោង ដើម្បីជួយលើកស្ទួយមរតកវប្បធម៌អរូបីខ្មែរ និងឲ្យកូនខ្មែរចេះក្បាច់គុននេះកាន់តែច្រើន។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «ល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីបណ្តាភាគីពាក់ព័ន្ធរបស់ខ្មែរ ក្រោយការស្រាវជ្រាវ និងរៀបចំអស់ប្រមាណ ១ទសវត្សរ៍ ក្នុងនោះក៏មានលោកព្រឹទ្ធាចារ្យក្រមាស សាន គឹមស៊ាន មួយរូបផងដែរ។ បើតាមអ្នកឧកញ៉ា
August 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣នាក់។ ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចដូចខាងក្រោម៖ *ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី ពីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ជាស្នងការរង *ទី២៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ *ទី៣៖ លោកវរសេនីយ៍ទោ ម៉ម សាវន នាយរងការិយាល័យ
August 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នដចម្លង អរិយក្សត្រ-កាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធ ពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
August 18, 2023 - ព័ត៌មានអន្តរជាតិ
(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់នៅថ្ងៃសុក្រនេះ បានប្រកាសថា បុរសជនជាតិនូវែលសេឡង់ម្នាក់ ដែលបានចំណាយពេលសរុបអស់ជិត១៨ឆ្នាំ នៅក្នុងពន្ធនាគារសម្រាប់អំពើឃាតកម្មដែលខ្លួនមិនបានប្រព្រឹត្ត នឹងទទួលបានប្រាក់សំណងខ្ទង់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។ បុរសខាងលើដែលមានឈ្មោះថា អាលែន ហល (Alan Hall) ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត កាលពីឆ្នាំ១៩៨៦ បន្ទាប់ពីបុរសម្នាក់ទៀត ត្រូវបានគេចាក់សម្លាប់ អំលុងហេតុការណ៍ចូលឈ្លានពានលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង អ៊ុកលែន (Auckland)។ តាមពិតទៅ គឺមិនមានភស្តុតាងផ្នែកវិទ្យាសាស្រ្ត ដែលអាចបង្ហាញថា លោក Hall មានជាប់ពាក់ព័ន្ធនឹងកន្លែងឃាតកម្មឡើយ ហើយជនដៃដល់ក៏ត្រូវគេអះអាងថា
August 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១ «កម្ពុជាស្កេនឡាវ QR Code» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពីភាពជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារ អេស៊ីលីដា ជាសមាជិក និងត្រូវបានចាត់តាំងដោយធនាគារជាតិនៃកម្ពុជា (NBC) ជាធនាគារទំនាក់ទំនង ធនាគារ
August 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកការប្រឡងជ្រើសរើសក្របខណ្ឌ “ក” មន្រ្តីរាជការថ្មីសម្រាប់ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៨៩១នាក់ ដោយក្រសួងជ្រើសរើសមន្រ្តីថ្មីតែចំនួន២០នាក់ប៉ុណ្ណោះ។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើជំនាញសំខាន់ៗចំនួន៩ផ្សេងគ្នា មានដូចជា រដ្ឋបាល នីតិសាស្រ្ត គ្រប់គ្រង ព័ត៌មានវិទ្យា សេដ្ឋកិច្ច អក្សរសាស្រ្តភាសាបរទេស ធនាគារនិងហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។ ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២៣នេះ ត្រូវបានចែកចេញជា២វិញ្ញាសា គឺចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេលប្រឡង២ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល១ម៉ោង៣០នាទី។
August 18, 2023









