- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧។ សេចក្តីជូនដំណឹងបានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។ ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ
August 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អង្គការមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា បានឱ្យដឹងថា ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការមួយដោយបានបដិសេធ ចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែរ ដែលធ្វើឡើងដោយYouTuber ម្នាក់ឈ្មោះ NIGEL NG ឬគេស្គាល់ថា ជា Uncle Roger ជនជាតិម៉ាឡេស៊ី។ តាមរយៈខ្លឹមសាររបស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណាដែលបង្កគ្រោះថ្នាក់ និងក្ដៅក្រហាយដល់អ្នកដទៃឡើយ ដោយអះអាងថា នោះមិនមែនជាទស្សនៈរបស់ខ្លួន។ ស្ថានទូតម៉ាឡេ សង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក Nigel Ng គឺជាការរារាំង និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពរបស់ប្រទេសកម្ពុជា
August 18, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ សាខាគយ និងរដ្ឋាករខេត្តកណ្ដាល សហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានដុតកម្ទេចចោលសាច់បង្កក សរុបចំនួន១៤តon ក្រោយចាប់បានជាបន្តបន្ទាប់។ ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដឹកនាំដោយលោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល។ លោក អន ស៊ីនួន បានឱ្យដឹងថា សាច់បង្កកទាំងដែលចាប់បានរួមមាន៖ សាច់ត្រីប្រាបង្កកចំនួន ២៤៨ដុំ ទម្ងន់ ៤,៩៦០គីឡូក្រាម, សាច់ក្រពើបង្កកចំនួន ២០០ កេស ទម្ងន់ ៤,០០០គីឡូក្រាម
August 18, 2023 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តគោលការណ៍ផ្តល់សិទ្ធឲ្យគ្រូបង្រៀនអាចធ្វើការរឹបអូសទូរស័ព្ទដៃពីកូនសិស្ស និងមានសិទ្ធដកកូនសិស្សចេញពីថ្នាក់រៀនបានក្នុងករណីសិស្សទាំងនោះមិនខិតខំរៀននិងបង្កការរំខានដល់សិស្សផ្សេងទៀត។ តាមគម្រោងគឺគោលការណ៍ផ្តល់សិទ្ធពិសេសដល់គ្រូបង្រៀនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃខែក្រោយតទៅ និងអនុវត្តនៅចំពោះថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។ បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការអនុវត្តគោលការណ៍ខាងលើនេះគ្រូបន្ទុកថ្នាក់ក៏មានសិទ្ធអាចរាយការណ៍អំពីបញ្ហាសិស្សទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាលាផងដែរ ក្នុងករណីដែលកូនសិស្សនៅតែមិនព្រមស្តាប់ឬធ្វើតាមការណែនាំរបស់គ្រូក្នុងអំឡុងពេលនៅក្នុងថ្នាក់រៀន។ ចំពោះករណីនេះត្រូវបានចាត់ទុកជា ជាករណីធ្ងន់ធ្ងរដែលខាងសាលានឹងចាត់វិធានការតឹងរឹងមួយចំនួនបន្ថែមទៀតទៅកាន់ក្រុមកូនសិស្សទាំងនោះ ឬអាចឈានដល់ការព្យួរការសិក្សារបស់ពួកគេតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។ បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន, មេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។ ឧក្រិដ្ឋជនទាំង៦នាក់ ដែលបង្ក្រាបបាននេះ គឺធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ពោលបង្ក្រាបបាននៅយប់ថ្ងៃទី១៧ ខែសីហា បានចំនួន៤នាក់ នៅខណ្ឌបឹងកេងកង និងចំនួន២នាក់ បង្ក្រាបបាននៅព្រឹកថ្ងៃទី១៨ ខែសីហា
August 18, 2023 - ព័ត៌មានអន្តរជាតិ
(យ៉ាំងហ្គោន)៖ មីយ៉ាន់ម៉ារំពឹងថា ការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខ ដោយសារការទប់ស្កាត់ការលក់ចេញរបស់ឥណ្ឌា និងការកើនឡើងតម្លៃអង្កររបស់ប្រទេសថៃ និងវៀតណាមបង្ខំឱ្យអ្នកទិញស្វែងរកប្រភពផ្សេងទៀត។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Ye Min Aung ប្រធានសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា ខណៈថ្លែងក្នុងបទសម្ភាសមួយកាលពីសប្តាហ៍មុនថា ការរឹតបន្តឹងការផ្គត់ផ្គង់អង្ករពិភពលោកគួរតែជួយស្តារឡើងវិញនូវការនាំចេញអង្កររបស់មីយ៉ាន់ម៉ា ដែលបានធ្លាក់ចុះ ៥៦% ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំសារពើពន្ធនេះ និងនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះខិតទៅជិតដល់គោលដៅប្រចាំឆ្នាំរបស់ខ្លួនក្នុងការរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារពីការនាំចេញអង្ករ។ យោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញប្រហែល ៣២០ ០០០ តោនចាប់ពីខែមេសាដល់ខែកក្កដា ដោយទទួលបានប្រាក់ចំណូលត្រឹមតែ ១៣៨លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានសម្រេចចិត្តផ្តល់អាទិភាពដល់ការលក់អង្ករគុណភាពខ្ពស់។ ប៉ុន្តែចក្ខុវិស័យមានភាពប្រសើរឡើងកាលពីខែមុន នៅពេលឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំបំផុតក្នុងពិភពលោក បានហាមឃាត់ផ្នែកមួយចំនួនធំនៃការលក់នៅក្រៅប្រទេសរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុកនៅមុនការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ។ ការហាមឃាត់នេះបានជំរុញឱ្យតម្លៃអង្ករកើនឡើងនៅក្នុងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងតំបន់មួយចំនួនរបស់មីយ៉ាន់ម៉ា។
August 18, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាពនិងសម្លេងនិយាយ ថាមានសត្វត្រីស៊ីសាច់មនុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត។ ឃើញរូបភាព និងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វើការទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ដើម្បីបញ្ជាក់ពីបញ្ហានេះ។ នៅពេលនេះលោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះសួន
August 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តី និងអ្នកកែច្នៃផលិតផលកសិកម្ម ជំរុញនិងលើកទឹកចិត្ត ដល់សិប្បករ និងអាជីករទាំងអស់ ដែលបាននឹងកំពុងផលិតផលិតផលម្ហូបអាហារ គួរងាកមករកការផលិតម្ហូបអាហារ គោរពតាមស្តង់ដារសុវត្ថិភាព ដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើន មានទីផ្សារកាន់តែធំជាងមុន និងមាននិរន្តភាព តាមរយៈការទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) កត់សម្គាល់ឃើញថា បច្ចុប្បន្ននេះនិន្នាការនៃការឈានទៅរកការផលិតម្ហូបអាហារ គោរពតាមស្តង់ដារសុវត្ថិភាព មានទំនោរកើនឡើងដ៏ល្អគួរឱ្យកត់សម្គាល់ ពោលគឺសិប្បករ ពាណិជ្ជករ និងអ្នកផលិតមានការយល់ដឹងច្រើន ដែលនាំឱ្យពួកគេអាចបំពេញបាននូវលក្ខខណ្ឌស្តង់ដារ អនាម័យ។ លោកបន្តថា «ប្រសិនបើគាត់ផលិតបានតាមស្តង់ដារជាតិ និងអន្តរជាតិ ខ្ញុំជឿថាពួកគាត់នឹងកសាងបាននូវទំនុកចិត្តពីអ្នកប្រើប្រាស់
August 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group បានស្នើដល់អ្នកវិនិយោគ ងាកមកចាប់អារម្មណ៍វិនិយោគ លើវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។ ការស្នើបែបនេះរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ធ្វើឡើងក្នុងវេទិកាធុរកិច្ច ឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)។ អ្នកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «បើនិយាយពីការដឹកជញ្ជូនដែលថោក គឺជាការដឹកជញ្ជូនតាមផ្លូវទឹក ប៉ុន្ដែសព្វថ្ងៃ យើងអត់ទាន់មានការវិនិយោគណាមួយ ទៅលើវិស័យផ្លូវទឹកនៅឡើយទេ យើងមានសក្ដានុពលច្រើនណាស់ ទៅលើការវិនិយោគផ្លូវទឹក
August 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ និងគ្រប់បណ្តាស្នងការដ្ឋានគរបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តជាប់ព្រំដែន បើកប្រតិបត្តិការស្វែងរកចាប់ខ្លួនអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ដែលត្រូវក្រុមខ្មាន់កាំភ្លើងរំដោះ នៅក្រុងសៀមរាប ពេលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មេក្លោងជួញដូរគ្រឿងញៀនជនជាតិចិន ដែលកំពុងរត់គេចខ្លួននេះ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស តែក៏ត្រូវប្តូរទៅដាក់ពន្ធនាគារនៅខេត្តសៀមរាបវិញ។
August 18, 2023









