- Khmerpress
- ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ចៅអធិការ ព្រមទាំងលោកអាចារ្យ គណៈកម្មការ វត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានអំពាវនា ដល់ញាតិញោមពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនទាំងអស់ សូមជួយចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីប្រមូលបច្ច័យ កសាង ជួសជុល និងកែសម្រួលព្រះភ័ក្ត្រព្រះអង្គផ្ចាញ់មារ ក្នុងទីអារាមវត្តវាល ក្រោយមានការរិះគន់។ បើតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកវត្តវាល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំពោះការកសាង ជួសជុល និងកែសម្រួលព្រះភ័ក្ត្រព្រះអង្គផ្ចាញ់មារ ក្នុងទីអារាមវត្តវាល គឺជាងយកតម្លៃប្រមាណ ១២,៥០០ដុល្លារ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ
August 17, 2023 - ព័ត៌មានជាតិ
(ភ្នពេញ)៖ បុរសអ្នកបើកកង់បីដែលជិះបញ្ច្រាសទិស ហើយទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម បង្កឱ្យមានការភ្ញាក់ផ្អើល ត្រូវបាននគរបាល នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍»។
August 17, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ មហាំម៉ាត់ នួរម៉ាថា (Wan Muhamad Noor Matha) បានប្រកាសថាសមាជិកសភាថៃនឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍ក្រោយ ដើម្បីបិទបញ្ចប់ភាពជាប់គាំង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។ ការប្រកាសខាងលើរបស់លោក វ៉ាន់ មហាំម៉ាត់ ធ្វើឡើងក្នុងថ្ងៃតែមួយដែលតុលាការធម្មនុញ្ញនៃប្រទេសថៃ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចបដិសេធ ចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបាន រារាំងមិនឱ្យបេក្ខជនរបស់ខ្លួនអាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយ
August 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រទេសឥណ្ឌូនេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស ខណៈប្រទេសនេះចាត់ទុកថា កម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូល ដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង ១០ប្រទេស។ កិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជារវាងកម្ពុជា-ឥណ្ឌូណេស៊ី ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Pahala Nugraha Mansury បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
August 17, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង
August 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានបន្តនីតិវិធីចំណាត់ការបើកការស៊ើបសួរលើឈ្មោះ ហ៊ួត គង់ អធិការរងទទួលផែនបច្ចេកទេសកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលបានវាយទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យសន្លប់ ទាំងដែលខ្លួនកំពុងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ កាលពីយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៤៨៤ កែង៩៩ ស្ថិតក្នុងខណ្ឌចំការមន។ នេះបើតាមប្រភពពីមន្ត្រីនគរបាលបានបញ្ជាក់ប្រាប់បណ្តាញអ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ នៅព្រឹកថ្ងៃដដែលនេះ។ លោក ហ៊ួត គង់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីធ្លាយវីដេអូបង្កហិង្សា។ សូមបញ្ញាលើថា ករណីនេះកើតឡើង កាលពីយប់ថ្ងៃទី១៤
August 17, 2023 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ប្រភពចំនួនពីរបានឱ្យដឹងថា ក្រុមហ៊ុននាំចេញរបស់វៀតណាម បានចរចាដំឡើងតម្លៃសម្រាប់កិច្ចសន្យាទិញលក់អង្ករប្រហែល ៥សែនតោន ខណៈដែលតម្លៃអង្ករពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំបន្ទាប់ពីឥណ្ឌាបានហាមឃាត់នាំចេញ អង្ករកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ នេះជាការបញ្ជាក់លើកដំបូងហើយ អំពីតម្លៃអង្ករនេះដែលឡើងថ្លៃ បន្ទាប់ពីមានការហាមឃាត់ដ៏គួរឱ្យភ្ញាក់ផ្អើល ពីសំណាក់ប្រទេសឥណ្ឌា ដែលបណ្តាលឱ្យប្រទេសនាំចូលត្រូវបង់ថ្លៃបន្ថែម សម្រាប់គ្រាប់ធញ្ញជាតិ ដែលជាអាហារចម្បងយ៉ាងទូលំទូលាយបំផុតរបស់ពិភពលោកមួយនេះ ក្នុងគ្រាដែលមានការរឹតបន្តឹងការផ្គត់ផ្គង់។ ប្រភពទាំងពីរដែលជាពាណិជ្ជករ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសនាំចូលនានា រួមទាំងឥណ្ឌូនេស៊ី និងហ្វីលីពីនបានបង់ថ្លៃបន្ថែមចន្លោះពី ៣០ដុល្លារទៅ ៨០ដុល្លារក្នុងមួយតោន ពីលើតម្លៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួមហើយក្នុងតម្លៃប្រហែល ៥៥០ដុល្លារក្នុងមួយតោន សម្រាប់អង្ករក្រអូបវៀតណាមមុនពេលឥណ្ឌា បានហាមឃាត់ការនាំចេញអង្ករសក្នុងខែកក្កដា។ ការបន្ថែមតម្លៃនេះផ្តល់ឱ្យអ្នកលក់អង្ករ នូវប្រាក់ចំណូលបន្ថែមប្រហែល ១៥លានទៅ
August 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៧ខែ ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣.០៣លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា «រយៈពេល៧ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,០៣៧,៣៤៤នាក់ កើនឡើង ៣០៨.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២»។ ភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវអាកាសមានចំនួន ១,០៦៥,២៣៣នាក់ កើនឡើង ២៣៦.៨%។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវគោកនិងផ្លូវទឹកមានចំនួនសរុប ១,៩៧២,១១១នាក់ កើនឡើង ៣៦១.៧%។ ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា រួមមាន៖ ១. ថៃ
August 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ៩ ៣៦៧.៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២.៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ទិន្នន័យនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែសីហានេះ។ ថ្លែងក្នុងកិច្ចប្រជុំលោករដ្ឋមន្ត្រី បានលើកឡើងពីហានិភ័យដែលបណ្តាល
August 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកគ្រូ ហៃ ចរិយា ជាគ្រូបង្រៀនកម្ពុជាដ៏ឆ្នើមមួយរូប ត្រូវបានមូលនិធិពានរង្វាន់ សម្តេចចៅហ្វាមហាចគ្រី នៃប្រទេសថៃ ជ្រើសរើសផ្ដល់ពាន់រង្វាន់១ម៉ឺនដុល្លារ ដែលជាគ្រូនាំមកនូវការផ្លាស់ប្តូរ ដល់ជីវិតសិស្សានុសិស្ស នៅក្នុងប្រទេសកម្ពុជា។ ក្នុងបទសម្ភាសន៍អំពីព័ត៌មានលំអិត នៃពានរង្វាន់សម្តេចចៅហ្វាមហាចគ្រី នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅស្ថានទូតថៃប្រចាំកម្ពុជា គណៈកម្មាធិការមូលនិធិ នៃពានរង្វាន់នេះ បានថ្លែងថា ពានរង្វាន់នេះ គឺជាពានរង្វាន់លំដាប់អន្តរជាតិ ដើម្បីលើកតម្កើង កិត្តិយសដល់គ្រូឆ្នើម នៅកម្រិតសិក្សាថ្នាក់មូលដ្ឋាន នៃបណ្តាប្រទេសនានា នៅក្នុងអាស៊ាន និងទីម័រលេស ចំនួន១១ប្រទេស។ គណៈកម្មាធិការដដែល រូបនេះ បានបន្ថែមទៀតថា ការជ្រើសរើសធ្វើឡើង
August 17, 2023









