- Khmerpress
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទរួមមាន ទូក កាណូត កប៉ាល់ សាឡង់ ជ្រាបថា អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុលតាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំកោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។ ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី
August 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៦ សីហា ២០២៣នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលបានសមិទ្ធផលថ្មីមួយទៀត គឺស្ពានខ្សែកាប ឆ្លងទន្លេបាសាក់ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ឱ្យបានមុន ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបសំពះ ព្រះខែខាងមុខនេះ។ លោកបន្ដថា៖ ស្ពានបេតុងខ្សែកាបថ្មីមួយខ្សែនេះ វាអាចជួយរំដោះចរាចរណ៍ ពីកំណាត់ផ្លូវជាតិលេខ១ មកកាន់រាជធានីភ្នំពេញ ដើម្បីអាចឱ្យពលរដ្ឋទូទៅប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅមកឆ្លងពីតំបន់មួយទៅតំបន់មួយបានយ៉ាងងាយស្រួល មិនចំណាយពេលវេលាយូរ
August 16, 2023 - ព័ត៌មានអន្តរជាតិ
(កូឡុំបូ)៖ ប្រទេសស្រីលង្កាកាលពីថ្ងៃអង្គារបានដកបម្រាមនាំចូលរថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងទៀតជាលើកដំបូងគិតចាប់តាំងពីខែមីនាឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសស្រីលង្កាបាននិងកំពុងបន្ធូរបន្ថយការរឹតបន្តឹងការនាំចូលជាបណ្តើរៗ ដែលត្រូវបានដាក់នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីកង្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី នេះជាលើកទីមួយហើយ ដែលប្រទេសអាស៊ីខាងត្បូងមួយនេះបានលុបចោលការរឹតបន្តឹងមួយចំនួនលើយានយន្តដែលត្រូវបានដាក់ក្នុងខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលដែលចេញដោយលោកប្រធានាធិបតី Ranil Wickremesinghe ថា យានជំនិះធុនធ្ងន់ រួមទាំងរថយន្តក្រុង រថយន្តដឹកទំនិញ និងរថយន្តដឹកប្រេង ឥឡូវនេះអាចនាំចូលបាន។ ទោះយ៉ាងណា ការហាមប្រាមលើការនាំចូលរថយន្តដឹកអ្នកដំណើរ រួមទាំងរថយន្តធុនតូចផងដែរនោះនឹងនៅជាធរមានដដែល។ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាមានស្ថិរភាពក្នុងរយៈពេលប្រាំបួនខែចុងក្រោយនេះ បន្ទាប់ពីប្រទេសនេះទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលនាំឱ្យអត្រាអតិផរណាធ្លាក់ចុះមកនៅក្រោមការគ្រប់គ្រងបានវិញ និងជួយឱ្យប្រាក់បម្រុងរូបិយប័ណ្ណអន្តរជាតិរបស់ប្រទេសនេះកើនឡើងវិញផងដែរ។ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាបានកើនឡើង ២៦ភាគរយដល់កម្រិតខ្ពស់រយៈពេល ១៩ខែ ពោលគឺមានចំនួន ៣,៨ពាន់លានដុល្លារគិតត្រឹមខែកក្កដាដោយសារការផ្ទេរប្រាក់កាន់តែរឹងមាំ និងប្រាក់ចំណូលពីវិស័យទេសចរណ៍។
August 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ឲ្យបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា ខណៈដែលកិច្ចប្រជុំសភា នឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ។ ការណែនាំនេះបានធ្វើឡើង ខណៈដែលលោកដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅជុំវិញវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។ លោក ឃួង ស្រេង ក្នុងខណៈនៃការចុះពិនិត្យនោះ បានធ្វើការណែនាំថា សម្រាប់អាជ្ញាធរខណ្ឌចំការមន ដែលជាម្ចាស់មូលដ្ឋាន ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងអនាម័យបរិស្ថាន
August 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងផែនការ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបំពេញការងារលើផ្នែក ទី១៖ អ្នករៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចំនួន០២រូប, ទី២៖ សេដ្ឋវិទូចំនួន ០៧រូប, ទី៣៖ អ្នកស្ថិតិចំនួន០៤រូប, ទី៤៖ អ្នក័ត៌មានវិទ្យាចំនួន ០២រូប ដើម្បីបម្រើការងារក្នុងការសម្របសម្រួលលើការអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ និងការពង្រឹងស្ថិតិគណនេយ្យជាតិ ស្ថិតិសេដ្ឋកិច្ច ស្ថិតិប្រជាសាស្ត្រ និងភាគលាភប្រជាសាស្ត្រ។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថា បុគ្គលជាប់កិច្ចសន្យាទាំង១៥រូប ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ៕ ខាងក្រោមនេះ
August 16, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែនៅខេត្តព្រៃវែង បានបញ្ចេញស្នាមញញឹម ដោយសារតែតម្លៃស្រូវ ក្នុងរយៈពេលជាង១ខែនេះ ឡើងថ្លៃខ្ពស់គួរសម ដោយ១គីឡូក្រាមបានតម្លៃចាប់ពី ១,២០០រៀល ដល់១,២៥០រៀល។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផលិតកម្មដំណាំស្រូវរដូវវស្សា (គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣) អនុវត្តបានលើផ្ទៃដី ព្រោះសរុប ២៥៤,៦៤៧ ហិកតា (ស្ទូងគ្មាន) ស្មើនឹង១០១,៨៦% នៃផែនការ ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង២,៩៥៩ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។
August 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងរបស់កម្ពុជា បានប្រកាសជំហរដោយប្រឆាំងដាច់ខាត ចំពោះការដាំដំណាំកញ្ឆា នៅក្នុងប្រទេសកម្ពុជា។ តាមរយៈសម្រង់សម្ដីដែលបង្ហោះនៅលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថាស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ […] គ្រាន់តែយើងមិនអនុញ្ញាតផងចាប់ប៉ុន្មានដងនៅតាកែវ ទម្រាំតែយើងបើកទៀត។ ដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីអាហ្នឹង (កញ្ឆា) ខ្ញុំមិនគាំទ្ររឿងដាំកញ្ឆាស្រុកខ្មែរ»។ គួរជម្រាបថា កន្លងទៅធ្លាប់មានការស្នើសុំម្ដងហើយម្ដងទៀត ពីសំណាក់អ្នកវិនិយោគមួយចំនួន
August 16, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះ បានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួន អាចត្រូវឈរឈ្មោះសាជាថ្មីនាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ហើយវាបើកផ្លូវដើម្បីឱ្យសភាថៃរៀបចំការបោះឆ្នោតថ្មីមួយទៀត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលបើឆាប់បំផុតគឺអាចធ្វើឡើងក្នុងសប្តាហ៍នេះតែម្តង។ គិតតាំងពីពេលរំលាយសភា មកទល់នឹងពេលនេះ ប្រទេសថៃបានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល៥ខែហើយ ស្របពេលដែល Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល មិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន បន្ទាប់ពីមេដឹកនាំរបស់ខ្លួន
August 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។ កិច្ចប្រជុំបានសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១៖ បានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ៖ * លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត
August 16, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការវិនិយោគនេះ ជាការរួមចំណែកធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា រួមចំណែកលើកម្ពស់សេដ្ឋកិច្ចជាតិ ជួយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពល្អប្រសើរ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសរំលេចបែបនេះ ក្នុងពេលរូបលោកអញ្ជើញចុះពិនិត្យដំណើរការសាងសង់កំពង់ផែ និងសំណេះសំណាលជាមួយបុគ្គលិក និងកម្មករ ដែលកំពុងបម្រើការងារនៅទីនោះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរថ្នាក់ដឹកនាំក្រុមហ៊ុន KLP.T TRANSPORTATION
August 16, 2023









