- Khmerpress
- ព័ត៌មានអន្តរជាតិ
(ហាវ៉ៃ, សហរដ្ឋអាមេរិក)៖ អភិបាលរដ្ឋហាវ៉ៃ (Hawaii) បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ប្រល័យដែលបានបំផ្លិចបំផ្លាញទីក្រុងមួយនៃរដ្ឋហាវ៉ៃ បានកើនលើស ១០០នាក់ហើយគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមពេលនេះ (ថ្ងៃអង្គារ) មនុស្ស១០១នាក់ហើយបានបាត់បង់ជីវិត បន្ទាប់ពីសាកសព មនុស្ស ២នាក់ត្រូវបានរកឃើញ»។ ប៉ុន្តែ លោក Green បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈតួលេខអ្នកស្លាប់នេះដែរបានធ្វើឱ្យភ្លើងឆេះ ព្រៃដែលបានឆាបឆេះកាលពីសប្ដាហ៍មុនមក ក្លាយជាភ្លើងឆេះព្រៃដ៏ប្រល័យបំផុតមិនធ្លាប់មានអស់រយៈពេលជាង ១០០ឆ្នាំមកនេះសម្រាប់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃខាងលើបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុន
August 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកឧកញ៉ា ម៉េត តារាម៉ូវ អគ្គនាយកក្រុមហ៊ុន YSM Real Estate អគ្គនាយកក្រុមហ៊ុន Top One YSM restaurant អគ្គនាយករងក្រុមហ៊ុន Econ Group អគ្គនាយករងក្រុមហ៊ុន Naturesgoodness និងជាអគ្គនាយករងវិទ្យុឯករាជ្យ ដំឡើងជា «អ្នកឧកញ៉ា» ដែលជាអ្នកឧកញ៉ាវ័យក្មេងជាងគេ។ ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 16, 2023 - ព័ត៌មានអន្តរជាតិ
(កាលីហ្វ័រញ៉ា)៖ ប៉ូលីសរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា ឧក្រិដ្ឋជនមួយក្រុមបានលួចទំនិញជាច្រើនមុខ ដែលបើគិតជាតម្លៃរហូតដល់ ៣០០,០០០ដុល្លារពីផ្សារទំនើបមួយ ក្រុង Los Angeles កាលពីរសៀលថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។ ប៉ូលីសទីក្រុង Los Angeles បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សមួយក្រុមបានចូលទៅក្នុងហាង Nordstrom នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប Westfield Topanga នៃទីក្រុង Los Angeles នៅម៉ោងប្រហែល ៤រសៀល ដោយបានលួចកាបូបយួរដៃ សំលៀកបំពាក់ទំនើបៗ និងរបស់របរផ្សេងទៀតដែលអាចលក់បន្តបាន
August 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» លើផ្ទៃដីសរុបចំនួន ៣,០២៥៤ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៉ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល «ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ដល់សុខភាព។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហានេះ។ ក្រសួងសុខាភិបាលបញ្ជាក់ថា តាមការវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថាផលិតផល ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក
August 16, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានប្រាប់ឲ្យអាជីវករ សេវាករ ផ្សាយពាណិជ្ជកម្មលើកស្លាកយីហោ, LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទទាំងអស់ ត្រូវមកធ្វើច្បាប់ជាថ្មីនៅច្រកចេញ-ចូល តែមួយសាលាខេត្ត ដែលឱសានវាទយ៉ាងយូរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេ ។ ក្នុងករណីម្ចាស់ទីតាំងដែលមានលើកស្លាកយីហោមិនព្រមអនុវត្តន៍តាមទេ រដ្ឋបាលខេត្តនឹងចុះទៅរុះរើស្លាកយីហោទាំងនោះចោលតែម្ដង។ លោក ប៊ុន ផេង បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រជុំផ្សព្វផ្សាយស្ដីពីការផ្ដល់សេវាសាធារណៈលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមអាហ្វីស ប៉ាណូ LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមទីសាធារណៈ និងអគារពាណិជ្ជកម្ម ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។ លោក ប៊ុន
August 15, 2023 - ព័ត៌មានអន្តរជាតិ
Telegram Stories ឥឡូវនេះ គឺអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ក្រោយមុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងកាលពីខែមុន សម្រាប់អតិថិជន Telegram Premium។ មុខងារថ្មីនេះមិនខុសពី Facebook Messenger ប៉ុន្មានទេ ប៉ុន្តែវាអាចប្ដូរតាមចិត្តបានច្រើនជាង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងយ៉ាងលម្អិត ចាប់តាំងពីការកំណត់អ្នកដែលអាចឃើញការបង្ហោះ រហូតដល់រយៈពេលដែលអាចមើលឃើញការបង្ហោះមុនពេលវាបាត់ទៅវិញ។ Telegram បានការដាក់ដំណើរមុនងារនេះ នៅក្នុងឱកាសថ្ងៃខួបកំណើត ១០ ឆ្នាំរបស់ខ្លួន ហើយបានពិពណ៌នាវាថាជា «លក្ខណៈពិសេសដែលត្រូវបានស្នើសុំច្រើនបំផុត» នៅក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ក្រុមហ៊ុន។ ការគ្រប់គ្រងឯកជនភាពរបស់ Telegram Stories មានភាពលម្អិតជាង Facebook Messenger រួមមាន៖ ជម្រើសលទ្ធភាពមើលឃើញសម្រាប់ everyone, all contacts, selected contacts
August 15, 2023 - ព័ត៌មានអន្តរជាតិតុលាការម៉ាឡេស៉ី លុបចោលការចោទប្រកាន់ពីបទរំលោភអំណាច ប្រឆាំងលើអតីតនាយករដ្ឋមន្រ្តី លោក Muhyiddin Yassin
(គូឡាឡាំពួ)៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋម៉ាឡេស៉ី Bernama បានរាយការណ៍ថា នាថ្ងៃអង្គារនេះ តុលាការបានសម្រេចបានលុបចោល នូវបទចោទប្រកាន់ទាំងប៉ុន្មាន ដែលពាក់ព័ន្ធនឹងការរំលោភអំណាច ប្រឆាំងលើលោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) ដែលជាមេដឹកនាំក្រុមប្រឆាំង និងជាអតីតនាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។ លោក Muhyiddin ដែលធ្លាប់ដឹកនាំប្រទេសម៉ាឡេស៉ីបានរយៈពេល១៧ខែ នៅចន្លោះឆ្នាំ២០២០-២០២១ ត្រូវបានចោទប្រកាន់កាលពីខែមីនា ឆ្នាំនេះ ពីបទរំលោភអំណាចចំនួន៤ករណី។ យ៉ាងណាមិញ នាពេលនេះ តុលាការជាន់ខ្ពស់នៅទីក្រុងគូឡាឡាំពួ បានសម្រេចថា ការចោទប្រកាន់ទាំងនោះ
August 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពី ការកំណត់រយៈពេល នៃការបន្ដបើកដំណើរការ និងរក្សាទុកទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយការផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និងលក្ខខណ្ឌនៃការកំណត់សុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញហើយ ក្នុងការទៅចូលរួមការប្រកួតពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ ដោយមានបេក្ខភាព ១០ប្រទេសចូលរួមប្រជែង។ គួរដឹងថា សម្រាប់ការប្រជែងពានរង្វាន់ AFF U23 Championship 2023 ដែលប្រទេសថៃ ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតឆ្នាំនេះ ដោយមានបេក្ខភាព ១០ប្រទេសចូលរួម និងបានបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូល A
August 15, 2023









