Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននាំក្រុមហ៊ុនបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ជប៉ុនចំនួនប្រាំពីរ ដើម្បីរួមគ្នាសិក្សាស្វែងយល់ អភិវឌ្ឍន៍ធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងនៃវិស័យកសិកម្មនៅកម្ពុជា តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ជប៉ុន។ ក្នុងសន្និសីទស្ដីពីការបង្កើតកិច្ចសហការរួមគ្នា រវាងកម្ពុជា-ជប៉ុន ជំរុញធ្វើឲ្យប្រសើរឡើងលើវិស័យកសិកម្ម ការតាមដានការបំភាយឧស្ម័ន និងនវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ របស់លំហអាកាស និងផ្ការរណនេះមានការចូលរួមពី លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកកម្ពុជា JETRO, លោក Atsushi UENO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកបណ្ឌិត កាន ច័ន្ទមេត្តា

    August 15, 2023
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រនៅថ្ងៃអង្គារ ទី១៥ ខែសីហា នេះ អមជាមួយការសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាការឆ្លើយឆ្លងសំបុត្រខាងលើធ្វើឡើងនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពី អាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) ដែលនៅកូរ៉េខាងត្បូងក៏ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិមួយផងដែរ។ នៅក្នុងសំបុត្រផ្ញើទៅកាន់លោក ពូទីន លោក គីម បាននិយាយថាទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង

    August 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៉ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននៅប្រទេសកម្ពុជា និងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន

    August 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយសារតែវិបត្ដិកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន បានធ្វើឲ្យស្ថាភាពសេដ្ឋកិច្ច នៅលើសាកលលោក មានសភាពភាពមិនសូវល្អប្រសើរនោះឡើយ ហើយក៏វាបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាផងដែរ ជាក់ស្ដែងដូចជា វិស័យអចលនទ្រព្យជាដើម។ ពាក់ព័ន្ធនឹងបញ្ហាវិស័យអចលនទ្រព្យនេះ អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បានថ្លែងនូវការរំពឹងទុកថា នៅចុងឆ្នាំ២០២៤ ក្នុងអំឡុងខែតុលា វិស័យអចលនទ្រព្យកម្ពុជា នឹងមានភាពល្អប្រសើរ។ ការលើកឡើងបែបនេះ របស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នាចុងសប្តាហ៍កន្លងទៅនេះ។

    August 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង នៃព្រះរាជាណាចក្រកម្ពុជា បានបើកភ្លើងខៀវ ចំពោះសំណើរបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីកីឡាករជើងខ្លាំងរូបនេះ ស្នើចង់ជួប និងចាប់ដៃឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ពេលរូបគេមកប្រកួតក្រោមទម្រង់ប្រដាល់គុនខ្មែរ ជាមួយកីឡាករកម្ពុជានាចុងឆ្នាំ២០២៣នេះ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបតាមរយៈបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា «សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានៅប្រទេសកម្ពុជានាចុងឆ្នាំនេះពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។ គួរដឹងថា កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ Dave Leduc បានបង្ហោះសំណេរជាសាភាខ្មែរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន

    August 15, 2023
  • ព័ត៌មានជាតិ

    (ក្វាវចូវ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ និងពិនិត្យច្រវាក់ផលិតកម្ម តាមបណ្តារោងចក្រ សហគ្រាសជាច្រើន នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ជាមួយសហគ្រាស រោងចក្រចំនួន៣រោងចក្រក្នុងនោះមាន៖ *ទី១៖ សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។

    August 15, 2023
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស បានបញ្ជាក់ថា កម្ពុជាមានសុទិដ្ឋិនិយមថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចសម័យមុនវិបត្តិជំងឺកូវីដ១៩ ពោលគឺប្រមាណ ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សេង សិលា អភិបាលរង ខេត្តស្វាយរៀង តំណាងលោក ម៉ែន

    August 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែសីហា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគ ខាងជើងប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C *

    August 15, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ម្ចាស់អាហារដ្ឋានទំនប់ថ្ពង ដែលមានទីតាំងនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានធ្វើការបដិសេធជុំវិញការចុះផ្សាយតាមបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានធ្វើការផ្សាយចោទប្រកាន់ថា លោកស្រី និងប្ដីបានរំលោភយកដីរបស់ជនជាតិស្ទៀង ចំណុចខ្ទមអ្នកតា និងដីទំនប់ស្ពង ធ្វើជាកម្មសិទ្ឋផ្ទាល់ខ្លួននោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។ ម្ចាស់អាហារដ្ឋានទំនប់ថ្ពង និងប្រជាពលរដ្ឋចាស់ទុំដែលមានទីលំនៅតំបន់នោះ សុទ្ធតែអះអាងពីប្រវត្តិដីនោះថាបាន កាន់កាប់ប្រើប្រាស់តាំងពីជំនាន់ជីដូនជីតារបស់ប្តីរបស់មកម្ល៉េះ ដោយកាលនោះមិនទាន់មានទំនប់នោះទេ ទើបតែនៅសម័យខ្មែរក្រហម ទើបមានការជីកលើកជាទំនប់ថ្ពងនេះឡើង ហើយក្រោយឆ្នាំ១៩៧៩ គ្រួសាររបស់ប្តីរបស់គាត់ ក៏បន្តការកាន់កាប់ប្រើប្រាស់ដីនេះរហូតមកដល់បច្ចុប្បន្ន។ លោកស្រីបានលើកឡើងទៀតថា ការចោទប្រកាន់ថា លោកស្រី និងគ្រួសារបានរំលោភយក ដីរបស់បងប្អូនជនជាតិដើមភាគតិចនេះ គឺជាការប្រឌិតព័ត៌មាន និងជាការមួលបង្កាច់ ទាំងស្រុង ព្រោះវាមិនមែនជាការពិត មានបងប្អូននៅក្នុងភូមិស្រុកគេដឹងឮទាំងអស់គ្នា ហើយគ្រប់ការលើកឡើង

    August 14, 2023
  • ព័ត៌មានអន្តរជាតិ

    លោក Mark Zuckerberg និងលោក Elon Musk បានឆ្លើយតបឌឺដងគ្នានៅលើបណ្តាញអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយស្ថាបនិកក្រុមហ៊ុន Meta បានលើកឡើងថា ម្ចាស់បណ្ដាញសង្គម X (ពីមុន Twitter) មិនមានភាពប្រាកដ​ប្រជាចំពោះគម្រោងនៃការប្រកួតដាក់ក្នុងទ្រុង ដើម្បីស្វែងរកជំនួយសប្បុរសធម៌នោះទេ។ លោក Zuckerberg បានសរសេរនៅលើវេទិកា Threads របស់គាត់ថា៖«ខ្ញុំគិតថាយើងទាំងអស់គ្នាអាចដឹងហើយថា លោក Elon Musk មិនបានច្បាស់លាស់នឹងអ្វីដែលគាត់និយាយទេ វាល្មមដល់ពេលដែលយើងត្រូវកាត់ចិត្តបានហើយ»។ លោក Zuckerberg បានបន្ថែមថា៖«ខ្ញុំបានស្នើកាលបរិច្ឆេទពិតប្រាកដមួយ … ប៉ុន្តែលោក Elon នឹងមិនបញ្ជាក់កាលបរិច្ឆេទទេ បន្ទាប់មកនិយាយថាគាត់ត្រូវការវះកាត់ ហើយឥឡូវនេះសុំឱ្យមានការសាកល្បងគ្នានៅទីធ្លាខាងក្រោយរបស់ខ្ញុំជំនួសវិញ»។

    August 14, 2023