- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានរៀបចំប្រព័ន្ធទូរស័ព្ទ Hotline ថ្មី ដើម្បីជួយសម្រួលដល់ការផ្ដល់ព័ត៌មាន, សំណូមពរ និងជំនួយអន្ដរាគមន៍ផ្សេងៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញនូវប្រព័ន្ធទំនាក់ទំនងសំខាន់ៗ ដូចខាងក្រោម៖ *ទី១៖ លេខទូរស័ព្ទ HotLine៖ 068 38 66 99 (ប្រព័ន្ធ Metfone), 078 38 66 99 (ប្រព័ន្ធ Cellcard), 087
August 14, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសលីបង់ បានហាមឃាត់ការចាក់បញ្ចាំងខ្សែភាពយន្ត «Barbie» នៅតាមរោងកុនក្នុងប្រទេសរបស់ខ្លួន ក្រោមហេតុផលថា ដោយសារភាពយន្តនេះ បានផ្សព្វផ្សាយការស្រឡាញ់ភេទដូចគ្នា និងផ្ទុយពីតម្លៃសាសនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីក្រសួងវប្បធម៌លីបង់ លោក Mohammad Mortada បានលើកឡើងពីមតិប្រឆាំងរបស់លោក ទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ ដែលអំពាវនាវឲ្យដាក់ទណ្ឌកម្មជនល្មើស ជាមួយនឹងការស្លាប់។ ការសម្រេចចិត្តរបស់ Mortada សង្កត់ធ្ងន់ថា ខ្សែភាពយន្តនេះត្រូវបានរកឃើញថា «លើកកម្ពស់ការស្រឡាញ់ភេទដូចគ្នា និងការផ្លាស់ប្តូរផ្លូវភេទ» និង «ផ្ទុយពីតម្លៃនៃជំនឿ និងសីលធម៌» ដោយកាត់បន្ថយសារៈសំខាន់នៃសហគមន៍គ្រួសារ។ គួរជម្រាបថា ប្រទេសគុយវ៉ែត ក៏បានដើរតាមគន្លងរបស់ប្រទេសលីបង់ដែរ
August 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។ នេះបើតាមលិខិតបង្គាប់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ក្នុងលិខិតនោះ លោករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។ សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឲ្យមានប្រសិទ្ធភាព»។ ការចេញលិខិតបង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូលនេះ ធ្វើឡើងបន្ទាប់ពីលោក
August 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់អំពីសហគ្រាសចំនួន៣ ដែលបានធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែសីហា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្ដល់ជូនចាប់ពីថ្ងៃទី១៤ ខែសីហានេះ ពីម៉ោង២រសៀលតទៅ។ ការបើកផ្តល់ធ្វើឡើង តាមរយៈប្រព័ន្ធធនាគារដៃគូ ដូចខាងក្រោម៖ ១៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធន បានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសដោយត្រូវយកភ្ជាប់មកជាមួយ
August 14, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានក្រុមហ៊ុនផលិតនាវាចម្បាំងដ៏ធំមួយរបស់រុស្ស៉ី បាននិយាយថារុស្ស៉ីកំពុងស្ថិតនៅក្នុងដំណើរការបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។ លោក អាឡិចសី រ៉ាក់ម៉ានូវ (Alexei Rakhmanov) ជានាយកប្រតិបត្តិការក្រុមហ៊ុន United Shipbuilding Corporation (USC) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ។ នាយកប្រតិបត្តិរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមានមុខងារជាច្រើន Yasen-M project នឹងត្រូវបាន…បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។ កិច្ចការក្នុងទិសដៅ នេះកំពុងដំណើរការហើយ»។
August 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត លើអធិការរងខណ្ឌចំការមនម្នាក់ ដែលបានវាយទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យសន្លប់ ទាំងដែលខ្លួនកំពុងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ នៅយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ចំណុចផ្លូវ៤៨៤ កែង៩៩ ស្ថិតក្នុងខណ្ឌចំការមន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីអធិការរងខណ្ឌចំការមន ដែលបានវាយលើប្រជាពលរដ្ឋដែលបើករថយន្ដបុកខឿននោះ គឺជាការល្មើសវិន័យ និងល្មើសច្បាប់។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស
August 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអំពើហិង្សា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងជាង ១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកខឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ។
August 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ម្ចាស់អាជីវកម្ម ដែលនាំចូលត្រីពីរ៉ាន់ញ៉ា បានធ្វើកិច្ចសន្យាឈប់នាំចូល និងឯកភាពបំផ្លាញចោលរួចរាល់ហើយ។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ក្រសួងកសិកម្ម បានឲ្យដឹងថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦
August 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង ៣៖១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង
August 12, 2023









