Khmerpress
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ គ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ ត្រូវបានប្រទះឃើញកប់ដីនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ខណៈមន្ដ្រីជំនាញស៉ីម៉ាក់ កំពុងធ្វើការរុករកបន្ថែមទៀត។ ដោយឡែក សិស្សានុសិស្សត្រូវបានផ្អាកការសិក្សាបណ្ដោះអាសន្ន រង់ចាំមន្ដ្រីជំនាញបញ្ចប់ប្រតិបត្តិការរុករក។ លោក ប៊ុន ឆី នាយកវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះថា សាលាត្រូវជួសជុលអាគារ និងចាក់សាប់ហើយត្រូវបានក្រុមជាងកាយសាបក៏ប្រទះឃើញគ្រាប់ទាំងនេះតែម្ដង។ ភ្លាមៗ លោកបានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៊ីម៉ាក់មកដល់ រាវរកក៏ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាត្តឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងសុីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ។

    August 12, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមមានអង្ករពី ៧ លានទៅ ៨ លានតោនសម្រាប់នាំចេញនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Le Minh Hoan បានឱ្យដឹងនៅក្នុងរបាយការណ៍ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានវៀតណាមថា ទិន្នផលស្រូវនៅឆ្នាំនេះត្រូវបានរំពឹងថានឹងមានពី ២៧លានទៅ ២៨លានតោន។ លោក Hoan បាននិយាយថា ទិន្នផលមានគ្រប់គ្រាន់សម្រាប់ធានាបាននូវសន្តិសុខស្បៀងក្នុងស្រុកសម្រាប់ប្រទេសនាំចេញអង្ករធំជាងគេទីបីក្នុងពិភពលោកកាលពីឆ្នាំ២០២២មួយនេះបន្ទាប់ពីប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញលេខមួយ និងប្រទេសថៃដែលជាប្រទេសនាំចេញលេខពីរ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ការនាំចេញអង្ករពីប្រទេសវៀតណាមក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំនេះបានកើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៤,៨៩លានតោន។ ការនាំចេញរបស់វៀតណាមមានចំនួន ៧,១លានតោនកាលពីឆ្នាំមុន។ ប្រទេសឥណ្ឌាដែលមានចំណែកជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោកកាលពីខែមុនបានបញ្ជាឱ្យបញ្ឈប់ការនាំចេញប្រភេទអង្ករដែលត្រូវបាននាំចេញច្រើនធំបំផុតរបស់ខ្លួនដើម្បីទប់ស្កាត់កំណើនតម្លៃក្នុងស្រុកដោយបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំ

    August 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន២ទៀត ​កំពុងធ្វើការចរចា និងជ្រើសរើសទីតាំង ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា​ ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៣ហើយកំពុងវិនិយោគក្នុងឧស្សាហកម្មនេះនៅកម្ពុជា។ លោក ជា វុទ្ធី ថ្លែងបែបនេះធ្វើឡើងនៅក្នុង វេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែសីហានេះ ​ដើម្បីជំរុញ និងទាក់ទាញការវិនិយោគនៅកម្ពុជា ពីបណ្តាវិនិយោគិនទាំងក្នុង និងក្រៅស្រុក។ លោកបន្តថា ក្រុមហ៊ុនចំនួន២នេះ កំពុងស្វែងទីតាំងនៅវិនិយោគ នៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន​ ​ដែលបច្ចុប្បន្នមាន​ចំនួន២៤។ បើតាមអគ្គលេខាធិការរង បច្ចុប្បន្ននេះក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្ត

    August 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ បានរៀបចំពិធីបើកកម្មវិធីមនុស្សធម៌ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន លោកស្រី ហេង សុខា និងក្រុមគ្រួសារ, តំណាងមន្ទីរពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមការងារសមាគម Turning Brilliant Association និងប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណជិត

    August 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេលសរុប ២២ថ្ងៃ។ ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ សរុបមានរយៈពេល២២ថ្ងៃ តាមប្រតិទិន ដូចខាងក្រោម៖​ – ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ – ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ

    August 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មានសេចក្ដីរាយការណ៍ថា ឡានដឹកទំនិញរបស់ក្រុមឈ្មួញថៃជាច្រើនគ្រឿង ចូលមកដឹកទំនិញ និងកសិផលរបស់ខ្មែរតាមតំបន់ច្រកទ្វារអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយខ្លះផ្ទុកទំនិញរហូតដល់ជិត១០០តោន ខណៈច្បាស់កំណត់ចន្លោះពី៤០តោន ទៅ៥០តោនតែប៉ុណ្ណោះ។ ក្រោយទទួលបានសេចក្ដីរាយការណ៍នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង អះអាងថា លោកបានចាត់ឲ្យមន្ដ្រីជំនាញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះឃ្លាំមើល និងស្រាវជ្រាវករណីនេះ។ ក្នុងករណីរកឃើញល្មើសច្បាប់ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ លោក ព្រួញ រិទ្ធថា បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបងថា «ចំពោះករណីនេះលោកបានបញ្ជាឲ្យមន្ត្រីចុះឃ្លាំមើល ស្រាវជ្រាវរករថយន្តដឹកលើសទម្ងន់នេះ ដើម្បីផាកពិន័យតាមច្បាប់ជាកំណត់»។ ការដឹកទំនិញលើសទម្ងន់នេះ

    August 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបង្ហាញបំណងទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ដើម្បីបំពេញការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន។ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោកប្រធានាធិបតី នឹងបញ្ជូនប្រតិភូមកកម្ពុជា ដើម្បីពិភាក្សាលើការទិញអង្ករនេះ។ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានជជែករឿងទិញអង្ករពីកម្ពុជានេះ ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ប្រតិភូរបស់ឥណ្ឌូនេស៊ី​មកពិភាក្សារឿងនាំអង្ករពីកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា អ្នកវិនិយោគរបស់ឥណ្ឌូនេស៊ីអាចដាក់ទុន ១០០ភាគរយ ដើម្បីបង្កើតរោងចក្រកិនស្រូវ ឃ្លាំងស្តុក និងរៀបចំបណ្តាញទិញស្រូវពីកសិករកម្ពុជា ដើម្បីធានាដល់ច្រវាក់តម្លៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    August 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ តាមសំណើរបស់សាមីខ្លួន។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មាត្រា១ បានកំណត់យ៉ាងដូច្នេះថា៖ «មាត្រា១ ដាក់ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម តាមការស្នើសុំរបស់សាមីខ្លួន ចំពោះប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល គិតចាប់ពីថ្ងៃទី១៥

    August 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋសភា នីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨៖០០ព្រឹក។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ បន្ទាប់ពីពិធីបើក សម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧

    August 11, 2023
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសសិង្ហបុរីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ប្រសិនបើមានបេក្ខជនលើសពីម្នាក់ ត្រូវបានតែងតាំងឱ្យឈរឈ្មោះសម្រាប់មុខតំណែងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែប្រសិនបើនៅថ្ងៃទី២២ ខែសីហា មានឈ្មោះបេក្ខជនត្រឹមតែម្នាក់ ត្រូវបានតែងតាំង បុគ្គលម្នាក់នោះនឹងត្រូវប្រកាសជាប្រធានាធិបតីថ្មីតែម្តង។ ប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្នគឺ លោកស្រី ហាលីម៉ា យ៉ាកូប (Halimah Yacob) ដែលជាប្រធានាធិបតីស្រីដំបូងគេរបស់បុរីរដ្ឋ​មួយនេះ បាននិយាយថា លោកស្រីសម្រេចចិត្តមិនឈរឈ្មោះម្តងទៀតឡើយ ខណៈអាណត្តិរបស់លោកស្រី នឹងផុតកំណត់នៅថ្ងៃទី១៣ ខែកញ្ញា។ លោកស្រី ហាលីម៉ា យ៉ាកូប

    August 11, 2023