- Khmerpress
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត និងបានឧបត្ថម្ថថវិកាចំនួន ១០,០០០ដុល្លារ ដល់ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ដែលទើបតែទទួលបានជ័យលាភី និងពានរង្វាន់ពីលោក ស សុខា ឆ្នាំ២០២៣។ ពិធីសំណេះសំណាលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងជាប្រធានក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្ត, ស្នងការរង អភិបាលរងខេត្ត និងប្រធានមន្ទីអង្គភាព ព្រមទាំងកីឡាករជាច្រើនរូប។ នាឱកាសនោះលោក គួច ចំរើន បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់
August 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានធ្វើការហ្វឹកហ្វឺនដោយប្រើក្បាច់គុនកាច់ឃ្លេ ដើម្បីជាយុទ្ធសាស្ដ្រក្នុងការទប់ទល់ ប្រឆាំងជាមួយជនសង្ស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជានិច្ចជាកាលកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសនានាដែលកើតមានឡើងនៅក្នុងរាជធានីភ្នំពេញ សំដៅចូលរួមការពារ និងធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 11, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ នៅថ្ងៃសុក្រនេះ រុស្ស៉ីបានបញ្ជូនយានរ៉ូបូតដើម្បីឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ ក្រោមគោលដៅផ្តល់កម្លាំងរុញច្រានជាថ្មី ដល់វិស័យអវកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។ បេសកកម្ម Luna-25 ត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងមូស្គូ) នៅឯមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny)។ វាត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់គន្លងក្បែរព្រះចន្ទ នៅក្នុងរយៈពេល៥ថ្ងៃ ហើយបន្ទាប់មកវានឹងចំណាយពេលចន្លោះ៣-៧ថ្ងៃ ដើម្បីជ្រើសរើសទីតាំងត្រឹមត្រូវមួយ មុនពេលចុះចតទៅលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ លោក អាឡិចសាន់ដឺ ប្លូឃីន (Alexander Blokhin) ដែលជាមន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសរុស្ស៉ី
August 11, 2023 - ព័ត៌មានជាតិ
(កណ្តាល)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផាកពិន័យរណ្តៅដីល្មើសច្បាប់ធំមួយក្នុងស្រុកខ្សាច់កណ្តាល ដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អ៊ុក រដ្ឋា ជាទឹកប្រាក់ចំនួន៣លានដុល្លារ។ នេះបើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។ ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រសួងសេដ្ឋកិច្ច ទុកពេលឲ្យ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២ភាគរយ នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុននៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល
August 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ខែមករា ដល់ខែកក្កដាឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង១៣ពាន់លានដុល្លារ ថយចុះ១.៨% និងនាំចូលមកវិញក្នុងតម្លៃប្រហាក់ប្រហែលគ្នា ពោលមានជាង ១៤ពាន់លានដុល្លារ ថយចុះ ២៥.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រទេសដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានជាង ៧ពាន់លានដុល្លារ កើនឡើង១.៨% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង ៨១៤លានដុល្លារ
August 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបពិសារអាហារសាមគ្គីរវាងសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យកំណត់អាយុត្រឹមអាយុ៧៤ឆ្នាំចុះប៉ុណ្ណោះ ទើបអាចឈរឈ្មោះក្នុងតំណែងជាសមាជិកព្រឹទ្ធសភាបាន។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, សម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឲ្យយុវជន បន្តវេនរបស់យើងដឹកនាំបន្ត។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយក្រោយកទៀតសម្តេច នឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
August 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕ ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 11, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ តម្លៃអង្ករបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំនៅក្នុងទ្វីបអាស៊ី ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់សកល ខណៈអាកាសធាតុស្ងួតបានគំរាមកំហែងដល់ផលិតកម្មក្នុងប្រទេសថៃ និងបន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់សមាគមអ្នកនាំចេញអង្ករថៃដែលចេញផ្សាយដោយកាលពីថ្ងៃពុធថា តម្លៃអង្ករសថៃប្រភេទបាក់ ៥% ដែលជាតម្លៃអង្ករស្តង់ដារអាស៊ីបានកើនឡើងដល់ ៦៤៨ដុល្លារក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០០៨។ តម្លៃនេះនាំឱ្យកំណើនតម្លៃកើនជិតដល់ ៥០% នៅរយៈពេលមួយឆ្នាំកន្លងមកនេះ។ អង្ករមានសារៈសំខាន់ចំពោះរបបអាហាររបស់មនុស្សរាប់ពាន់លាននាក់នៅទ្វីបអាស៊ី និងអាហ្រ្វិក ហើយការកើនឡើងតម្លៃអាចបន្ថែមសម្ពាធអតិផរណា និងជំរុញការចំណាយលើករនាំចូលសម្រាប់ប្រទេសអ្នកទិញ។ ការគំរាមកំហែងចុងក្រោយចំពោះការផ្គត់ផ្គង់កើតមានចេញពីប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោក។ អាជ្ញាធរថៃកំពុងលើកទឹកចិត្តកសិករឱ្យប្តូរទៅដាំដំណាំផ្សេងដែលត្រូវការទឹកតិច ខណៈដែលប្រទេសនេះទប់ទល់នឹងស្ថានភាពស្ងួតជាមួយនឹងការចាប់ផ្តើមបាតុភូមិអាកាសធាតុអ៊ែលនីណូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា
August 11, 2023









