Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភប្រាក់​៥ម៉ឺន​រៀល ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ ក្នុងអនុក្រឹត្យចុះហត្ថលេខានាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានបញញជាក់ថា អ្នកដែលទទួលបាន​ប្រាក់​​ឧបត្ថម្ភរួមមាន មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការ​នៃអាជ្ញាធរ​សវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យដូចមានកំណត់​ក្នុង​អនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅរបស់​ខុទ្ទ​កាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន

    April 2, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីក្រុងពាលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត ដើមី្បបួងសួងសុំនូវសេចក្តីសុខសប្បាយ បើកដំណើរការព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ ស្ថិតនៅបរិវេណមុខព្រះរាជដំណាក់ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប។ ពិធីនេះដែរ ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា មន្ត្រីរាជការជាច្រើនចូលរួមផងដែរ។ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត

    April 1, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងនៅចុងសប្តាហ៍មុនថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់កាស៊ីណូ ហើយប្រសិនបើច្បាប់នេះ ទទួលបានការអនុម័តពីសភា វិស័យនេះនឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន ថែមទាំងជួយឱ្យមានការបង្កើតគម្រោងកម្សាន្តដ៏ធំផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ កាស៊ីណូ គឺជាអាជីវកម្មខុសច្បាប់ នៅក្នុងប្រទេសថៃ ហើយការលេងល្បែងស៊ីសងតែមួយគត់ ដែលត្រូវបានអនុញ្ញាត គឺជាល្បែងប្រណាំងសេះ និងឆ្នោតដែលគ្រប់គ្រងដោយរដ្ឋ ទោះបីជាការលេងល្បែងខុសច្បាប់ ជារឿងធម្មតាជាមួយនឹងកាស៊ីណូលាក់បាំង និងការភ្នាល់បាល់ទាត់ក៏ដោយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចធំទីពីរ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងពិចារណាអនុញ្ញាតឱ្យកាស៊ីណូ ក្លាយជាមធ្យោបាយមួយ ក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍ នេះបើយោងតាមការសិក្សា នៅក្នុងសភាដែលត្រូវបានអនុម័ត

    April 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សា ​នីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៧រូប ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក។ បើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំង៧រូបនេះ រួមមាន៖ *ទី១៖ លោក ជិន ម៉ាលីន ជាអនុប្រធាន មានឋានៈស្មើ

    April 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧,៥៣៤នាក់ កើន៤៧.០៥% និងទទួលបានចំណូល ១៦,៥៣៣,២៩៣ដុល្លារអាមេរិក កើនឡើង៤៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៣ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ

    April 1, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ-ស្ទឹងត្រែង)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូច ការពារព្រំដែនលេខ៧៩៣ ដែលកំពុងឈរជើងការពារទឹកដី ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨

    April 1, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានច្រកទ្វារអន្ដរជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចុះដឹកនាំការសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរ ដែលបំពេញបែបបទឯកសារដើម្បីវិលត្រឡប់ចូលប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តបតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់។ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងបេសកកម្មដឹកនាំក្រុមការងារសម្របសម្រួលរបស់លោក អ៊ុំ រាត្រីនេះ គឺបានចូលដល់ក្នុងទឹកដីប្រទេសថៃ ពោលនៅខាងច្រកទ្វារអន្ដរជាតិរបស់ថៃតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបំពេញបែបបទផ្សេងៗ ប្រព្រឹត្តទៅដោយរលូន និងមានភាពឆាប់រហ័ស។ ម្យ៉ាងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយក្ដីសប្បាយរីករាយ និងមានភាពកក់ក្ដៅ។ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News

    April 1, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់ពីចំនួន៨ប្រទេស ដោយនៅក្នុងនោះមាន ៦ក្នុងតំបន់អាស៊ាន បូករួមចិន និងកូរ៉េខាងត្បូង។ ខណៈឥណ្ឌា នឹងមានជើងហោះហើរត្រង់មកកម្ពុជានាខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ពីខេត្តសៀមរាប អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរខាងលើបានបន្ថែមថា បច្ចុប្បន្នអាកាសយានដ្ឋាននេះ ទទួលបានភ្ញៀវភាគច្រើនពីប្រទេសថៃ និងប្រទេសវៀតណាម។ បច្ចុប្បន្នជាមធ្យមក្នុងមួយថ្ងៃ អាកាសយានដ្ឋាននេះទទួលបានជើងហោះហើរចំនួន៥០ជើងទាំងទៅនិងមក ហើយទទួលបានភ្ញៀវខ្ទង់៥០០០នាក់។ ចំនួននេះបានធ្វើឲ្យជើងហោះហើរក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ ៥% បើធៀបនិងដំណាច់ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ

    April 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    April 1, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ឯកសារដែលបានបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង នៅថ្ងៃអាទិត្យនេះបានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីបើកយុទ្ធនាការកំណែនទ័ពសម្រាប់និទាយរដូវ ចំនួន ១៥០,០០០នាក់ ឱ្យចូលមប្រើយោធាជាកាតព្វកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ បុរសទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានតម្រូវឱ្យបម្រើក្នុងជួរយោធាសម្រាប់រយៈពេល ១ ឆ្នាំ ឬត្រូវទទួលការបណ្តុះបណ្តាលសមមូល ក្នុងអំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សា។ កាល​ពី​ខែ​កក្កដា សភា​ជាន់​ទាប​របស់​រុស្ស៊ី​បាន​បោះឆ្នោត​ដំឡើង​អាយុ​អតិបរមា​ សម្រាប់​បុរស​ដែល​ត្រូវ​មានកាតព្វកិច្ចចូល​ក្នុង​ជួរ​កងទ័ព ​ពី ២៧ ទៅ ៣០ ឆ្នាំ។ ច្បាប់ថ្មីនេះបានចូលជាធរមានកាលពីថ្ងៃទី០១

    April 1, 2024