- Khmerpress
- ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានស្នើឱ្យចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ដោយយោងតាមរបាយការណ៍របស់មន្ត្រីសុខាភិបាល និងការផ្ដល់ព័ត៌មានពី អាណាព្យាបាលសិស្សបានសង្កេតឃើញថា មានលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន រងផលប៉ះពាល់បញ្ហាសុខភាព និងអាការៈពុល នំចំណីអាហារដែលបណ្ដាលមកពីការបរិភោគនំចំណីអាហារមិនបានត្រួតពិនិត្យ(លើសកាលបរិច្ឆេទកំណត់) នំចំណីអាហារចម្អិនមិនបានល្អ នំចំណីអាហារមានប្រភពផលិតមិនច្បាស់លាស់ និងនំចំណីអាហារដែលមាន ជាតិផ្អែមឬប្រៃខ្លាំងរួមទាំងការទទួលទានភេសជ្ជៈផ្អែមខ្លាំងនិងខ្វះអនាម័យដែលមានលក់តាមគ្រឹះស្ថានសិក្សា។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង/ស្រុក ជួយ ជំរុញដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង/ស្រុក ចុះត្រួតពិនិត្យការលក់ដូរនំ ចំណីអាហារ
August 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រសិនបើអង្ករនៅលើទីផ្សារឡើងថ្លៃជ្រុល ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មនឹងអន្តរាគមន៍ តាមរយៈការបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងទុករបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឡើងថ្លៃអង្ករ នៅលើទីផ្សារ។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម ស្របពេលដែលបច្ចុប្បន្ននេះ តម្លៃស្រូវនៅកម្ពុជា បានកើនឡើងប្រមាណ២០% ខណៈអង្ករនៅលើទីផ្សារវិញបានកើនឡើងប្រមាណ៥%។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្ននេះ តម្លៃស្រូវកើនឡើង និងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារកើនឡើងក៏ដោយ ប៉ុន្តែមិនមែនស្ថិតក្នុងស្ថានភាពដែលគួរឱ្យព្រួយបារម្ភខ្លាំងនោះទេ ដោយនេះគឺជាចរន្តនៃការប្រែប្រួលថ្លៃទៅតាមតម្រូវការ និងការផ្គត់ផ្គង់ប៉ុណ្ណោះ។
August 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនរយនាក់ បានតម្រង់ជួរគ្នាត្រៀបត្រានៅមុខសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីចូលបំភ្លឺនៅចំពោះមុខតុលាការករណីឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បោកប្រាស់លុយរប់ពួកគាត់។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា មានប្រជាពលរដ្ឋប៉ុន្មានឲ្យពិតប្រាកដ ដែលចាញ់បោកឧកញ៉ារូបនេះ។ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា«កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែសីហានេះ។ សូមជម្រាបថា ការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់នេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារលិខិតអបអរសាទរ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែសីហានេះ។ ព្រះរាជសារលិខិត, សម្តេចម៉ែ មានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ចំពោះឯកឧត្តមបណ្ឌិត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ គួរជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ស្តីពីការកែប្រែឧទ្យានជាតិ «កែប» ដោយពង្រីកទំហំផ្ទៃដីដល់ ១,២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ បើតាមអនុក្រឹត្យ, ឧទ្យានជាតិ «កែប» ត្រូវបានកែប្រែពីផ្ទៃដីទំហំ១,១៥២ហិកតា មកផ្ទៃដីទំហំ១,២៣០ហិតកាស្ថិតក្នុងភូមិសាស្ត្រខេត្តកែប៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ខ្លួនថា រដ្ឋបាលគយនៃប្រទេសចិន ទើបបានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន។ផលិតផលជលផលចិញ្ចឹមទាំង ៤មុខនេះរួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។ ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ដូច្នេះថា «ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើជលផលរវាងចិន និងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុង ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន»។ សម្រាប់ក្រុមហ៊ុនដែលត្រូវបានរដ្ឋបាលគយនៃប្រទេសចិន ទទួលស្គាល់សម្រាប់ការនាំចេញផលិតផលជលផលទាំងនេះគឺ ក្រុមហ៊ុន Cambodian Tienit International
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការនាំចេញកសិផលរបស់កម្ពុជា នៅរយៈពេល៧ខែ ឆ្នាំ២០២៣នេះ សម្រេចបានទឹកប្រាក់ជាង២៦០០លានដុល្លារ ធ្លាក់ចុះ១៩.២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមកញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៤ ៥១៤ ៨៩៣.៧៤តោន ក្នុងនោះអង្ករចំនួន ៣៦២ ៧០៨តោន, ស្រូវចំនួន ១ ៥១០ ៨៥០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២
August 8, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ តំបន់ជាច្រើនរបស់ជប៉ុន ក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាល កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោក ទៅក្បែរតំបន់ភាគនិរតីនៃប្រទេស នៅថ្ងៃអង្គារនេះ ខណៈមន្ត្រីឧតុនិយមព្រមានពីការខូចខាតបង្កឡើងដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។ ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុងអាម៉ាមិ (Amami) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន និងកំពុងធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅកាន់ភាគខាងជើង។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងទៀតថាបន្ទាប់ពីបានវាយប្រហារលើខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន ព្យុះទីហ្វុង Khanun ត្រូវបានគេព្យាករថានឹងបក់បោកទៅកាន់តំបន់ឆ្នេរភាគខាងជើង ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់កូរ៉េខាងត្បូង។ ព្យុះទីហ្វុង Khanun
August 8, 2023









