Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រកួតបាល់ទះលក្ខណៈមហាជន ដណ្ដើមពានរង្វាន់លោកបណ្ឌិត ស សុខា រដូវកាលទី១ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ អមជាមួយភាពអស្ចារ្យជាច្រើន ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី០៦ ខែសីហា ដែលក្រុមស្នងការនគរបាលខេត្តព្រះសីហនុ បានយកឈ្នះក្រុមខ្លាំងវិសាខា ៣-២ (សិត) ដើម្បីគ្រងជើងឯក ចំពោះមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៥ពាន់នាក់។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួតរយៈពេល ៥ថ្ងៃកន្លងមក ដែលមានបេក្ខភាព ៩ក្រុមចូលរួម និងបង្កើតនូវភាពភ្ញាក់ផ្អើល ដោយទាក់ទាញបានអ្នកគាំទ្រដ៏ច្រើន ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការបង្កើតនូវសកម្មភាពនានា ពិសេសការប្រកួត

    August 7, 2023
  • ព័ត៌មានអន្តរជាតិ

    ការប្រកួតប្រដាល់ដាក់ក្នុងទ្រុងរវាងលោក Elon Musk និង Mark Zuckerberg នឹងត្រូវផ្សាយបន្ដផ្ទាល់នៅលើបណ្ដាញសង្គម X នេះបើយោងតាមការប្រកាសរបស់លោក ​​Musk កាលពីពេលថ្មីៗនេះ។ នៅក្នុងការបង្ហោះមួយកាលពីព្រឹកថ្ងៃអាទិត្យ ម្ចាស់បណ្ដាញសង្គមរូបនេះបាននិយាយថា «គាត់កំពុងហាត់លើកទម្ងន់ពេញមួយថ្ងៃ ដើម្បីរៀបចំខ្លួនសម្រាប់ការប្រកួត» ដោយបានបន្ថែមថា «ប្រាក់ចំណូលទាំងអស់នឹងទៅប្រគល់ទៅអង្គការសប្បុរសធម៌ សម្រាប់អតីតយុទ្ធជន»។ យ៉ាងណាក៏ដោយ លោក Musk មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការប្រកួតនៅឡើយទេ។ ចំណែកលោក Zuckerberg ក៏បានឆ្លើយតបទៅលោក Musk តាមរយៈ Threads នៅរសៀលថ្ងៃអាទិត្យថា៖«ហេតុអ្វីយើងមិនប្រើវេទិកាដែលអាចទុកចិត្តបានជាងនេះ ដើម្បីអាចរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌បាន?» លោក​បាន​បន្ថែម​ថា៖«ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​។ ខ្ញុំចង់មានការប្រកួតនៅថ្ងៃទី២៦ ខែសីហា នៅពេលដែល

    August 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្វាយសារមួយថ្លែងអំណរព្រះគុណព្រះអង្គ ដែលបានត្រាស់បង្គាប់ចាត់តាំងឯកឧត្តមជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ហើយឯកឧត្តមបានប្តេជ្ញាថា នឹងខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងសារលិខិតថ្វាយព្រះមហាក្សត្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! ជាបឋម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងទូលព្រះបង្គំជាខ្ញុំ ជា

    August 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចនឹងបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត ហើយបន្ទាប់ពីនោះ សម្តេចនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង ព្រមទាំងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីសម្តេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ សម្តេចបានបញ្ជាក់ប​ន្ថែមថា «ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ

    August 7, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាករទឹកខេត្តបាត់ដំបងបានចេញសេចក្តីបញ្ជាក់ កាលពីថ្ងៃទី០៤ ខែសីហាថា ដោយបានទទួលព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នា គិតត្រឹមនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ អង្គភាពរដ្ឋាករ ទឹកខេត្តបាត់ដំបងបានដុតដៃដុតជើង ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹកធ្វើផលិតកម្មនៅស្ទឹងសង្កែជាលទ្ធផលបានពិនិត្យឃើញថាទឹកស្ទឹងសង្កែ ពិតជាបានទទួលរងនូវការបំពុលពិតប្រាកដមែន។ អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមតាមផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើរដ្ឋាករទឹក បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ។ គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញ នៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្តង់ដាគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ។ រដ្ឋាករទឹកបានបន្ថែមថា សូមអតិថិជននិងប្រជាពលរដ្ឋ សូមកុំមានការបារម្ភ បើមានការប្រែប្រួលគុណភាពទឹកយ៉ាងណា អង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែនាផ្នែកខាងក្រោមទំនប់ទឹកពហុបំណង សេកសក បានឱ្យដឹងថាឃើញមានទឹកពណ៌ខ្មៅលាយសារធាតុគីមីហូរចេញពីរោងចក្រចិនមួយ

    August 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។ ផ្តល់សិទ្ធិដោយ៖ freshnews

    August 7, 2023
  • ព័ត៌មានអន្តរជាតិ

    (វៀងច័ន្ទន៍)៖ ទទួលភ្ញៀវទេសចរដែលចូលទៅទស្សនាប្រទេសឡាវកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ២០២៣ ដោយមានភ្ញៀវទេសចរបរទេសជាង ១,៦លាននាក់ទៅទស្សនាប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយនាយកដ្ឋានទីផ្សារទេសចរណ៍នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវកាលពីខែកក្កដាថា ក្នុងចំណោមភ្ញៀងទេសចរអន្តរជាតិទាំងអស់ដែលទៅទស្សនាប្រទេសឡាវ ភ្ញៀវទេសចរពីប្រទេសថៃមានចំណែកច្រើនជាងគេគឺ ៦៦៨ ៥៩៥នាក់ បន្ទាប់មកវៀតណាមមាន ៣៩៨ ៩៣៧នាក់ និងចិនមាន ៣១៧ ៦០៤។ ចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលប្រាំមួយខែដំបូង ឆ្នាំ២០២២ នៅពេលដែលមានជនបរទេសត្រឹមតែ ៤២ ១៩៧នាក់ប៉ុណ្ណោះដែលបានទៅទស្សនាប្រទេនេះដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍។ ចាប់តាំងពីរដ្ឋាភិបាលឡាវបានបើកប្រទេសឡើងវិញសម្រាប់អ្នកដំណើរបរទេស ហើយផ្លូវដែកចិន-ឡាវបានដំណើរការមក ប្រជាជនមកពីប្រទេសផ្សេងៗបានសម្រុកទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ។ ផ្លូវរថភ្លើងគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយ និងឆ្លងកាត់ខេត្តហ្លួងព្រះបាង និងខេត្តឧត្តមសាយ ដែលមានកន្លែងជាច្រើនជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ រួមទាំងសកម្មភាពផ្សងព្រេងផងដែរ។ ដោយសារផ្លូវដែកចិន-ឡាវបម្រើជាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដ៏សំខាន់ អាជ្ញាធរឡាវបានប៉ាន់ប្រមាណថា អ្នកដំណើរចិនប្រហែលជាង

    August 7, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុក​ជំនួយ​​ការមួយរូប គឺលោក កែវ ផុង ចុះជួយយកអាសា និងដោះស្រាយបញ្ហា​របស់​ស្ត្រីជនជាតិបារាំងមួយរូប ដែលលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុង​ខេត្ត​បាត់​ដំបង។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាមួយចំនួន​ជូនទៅ​ស្ត្រី​ជន​ជាតិ​បារាំងរូបនោះ សម្រាប់ការព្យាបាលរបួសផងដែរ។ នៅរសៀលថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣នេះ លោក កែវ ផុង បានចុះ​ទៅ​ជួបស្ត្រីរងគ្រោះរូបនោះ នាំយកថវិការបស់សម្តេចតេជោទៅជូន ហើយ​ជូនរូប​នាងទៅដាក់ពាក្យបណ្តឹងផងដែរ។ ស្ត្រីជនជាតិបារាំងរូបនោះ បានថ្លែងអំណរគុណសម្តេចតេជោ ហើយក៏បានកោត​សរសើរចំពោះទឹកចិត្តសម្តេចតេជោ ដែលបានខ្វាយខ្វល់ទៅលើបញ្ហា​របស់​នាង​ផងដែរ។

    August 7, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ Apple តែងតែព្យាយាមប្រកាសចេញ iPhone ស៊េរីថ្មីៗជារៀងរាល់ឆ្នាំ នៅអំឡុងខែកញ្ញា ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ធំបំផុតរបស់ពួកគេ។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ក៏អាចនឹងមិនខុសគ្នាដែរ ដោយមានរបាយការណ៍ចុះផ្សាយថា Apple នឹងប្រកាសចេញ iPhone 15 Series នៅថ្ងៃទី ១៣ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយពី 9to5Mac បានឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំ២០២៣ របស់ Apple នឹងមានការផ្លាស់ប្តូរពីឆ្នាំមុន ដោយជំនាន់ iPhone 14 ត្រូវបានប្រកាសបង្ហាញនៅថ្ងៃទី០៧

    August 5, 2023
  • សង្គម

    (ម៉ាឡេស៊ី)៖ អាចនិយាយបានថា ជាជោគជ័យថ្មីមួយបន្ថែមទៀត របស់ផលិតករភាពយន្តរបស់កម្ពុជា និងជាកិត្តិយសមួយ បន្ទាបពីលោក ហ៊ុន យ៉ាឡេង អ្នកដឹកនាំរឿង «ដើម្បីកូន» ទទួលបាន «ពានរង្វាន់ពិសេសរបស់មេប្រយោគ» ក្នុងមហោស្រពភាពយន្តអន្តរជាតិអាស៊ាន ឆ្នាំ២០២៣នេះ។ បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានសរសេរសំណេរយ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរ លោក ហ៊ុយ យ៉ាឡេង ផលិតករ និងជាអ្នកដឹកនាំរឿង ដើម្បីកូន ដែលទទួលបានពានរង្វាន់ពិសេសរបស់មេប្រយោគ (Special Jury Award) ក្នុងមហោស្រពភាពយន្តមហោស្រពភាពយន្តអន្តរជាតិអាស៊ាន (2023 ASEAN

    August 5, 2023